Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

សម្ដេចតេជោ ហ៊ុន សែន បន្តអំពាវនាវប្រជាពល រដ្ឋបន្តការប្រុងប្រយ័ត្នគ្រប់វិនាទីកុំអោយឆ្លងរោគកូវីដ១៩

ភ្នំពេញ : នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងឱ្យមានការប្រុងប្រយ័ត្នជានិច្ចចំពោះជំងឺកូវីដ១៩។

នៅក្នុងទំព័រហ្វេសប៊ុករបស់សម្ថេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មានខ្លឹមសារថា “សុខសប្បាយទេបងប្អូនជនរួម ជាតិ ? យើងបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ- ១៩ នៅទូទាំងប្រទេស។ មកទលល់ថ្ងៃនេះនៅលើពិភព លោកចំនួនអ្នកឆ្លងជំងឺកូវីដ-១៩បានកើនឡើងក្បែរ៥ លានករណីហើយ ដែលគួរអោយបារម្ភខ្លាំងបំផុត ។ ហេីយមកទល់ពេលនេះ ពិភពលោកក៏មិនទាន់រកឃើញថ្នាំព្យាបាលជម្ងឺឆ្លងរលាកផ្លូវដង្ហេីម Covid-19 នេះនៅឡើ យដែរ។ ទាំងកម្ពុជានិងពិភពលោក​យេីងកំពុងតែរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងដ៏កាចសាហាវបំផុតនេះ។

សូមបងប្អូនប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នគ្រប់វិនាទីកុំអោយឆ្លងរោគពីគេមកយេីង​និងពីយេីងទៅគេ​។ បេីចាំ បាច់​ចេញក្រៅផ្ទះត្រូវពាក់ម៉ាស់ការពារ ត្រូវដុសសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចែល​ជាប្រចាំ កាត់បន្ថយការជួបជុំប្រមូលផ្ដុំគ្នាច្រើននិងត្រូវបន្តអនុវត្តតាមការ ណែនាំរបស់ក្រសួងសុខាភិបាលគ្រប់ពេលវេលា។

សូមបងប្អូនជនរួមជាតិយកចិត្តទុកដាក់ខ្ពស់លេីអនាម័យសុខភាពរស់នៅអោយបានល្អជាប្រចាំ​ដូចគ្នានឹងការគោពច្បាប់ចរាចរណ៍ដេីម្បីសុវត្ថិភាពអាយុជីវិតយេីងទាំងអស់ គ្នា”៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ