ខេត្តមណ្ឌលគិរី : នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅក្នុងខេត្តមណ្ឌលគិរី បានដឹកនាំក្រុមការងារ អញ្ជើញចុះទៅស្រុកកែវសីមា ដើម្បីពិនិត្យ និងសួរសុខទុក្ខដល់សមត្ថកិច្ច និងក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ដែលបានសហការគ្នាបានយ៉ាងល្អ ធ្វើការត្រួតពិនិត្យរាល់អ្នកធ្វើដំណើរចេញចូលក្នុងខេត្តមណ្ឌលគិរី ដោយធ្វើការវាស់កំដៅ និងធ្វើការអប់រំឱ្យបានយល់ដឹងនូវវិធានការបង្ការ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩ត្រង់គោលដៅចំនុចព្រំប្រទល់ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ស្ថិតនៅក្នុងភូមិ ឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា។
នាឱកាសនោះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានផ្តល់ភេសជ្ជៈ មី ទឹកសុទ្ធ និងថវិកាចំនួន ៥០០ដុល្លា ផ្តល់ជូនដល់កងកម្លាំងសមត្ថិច្ច និងក្រុមគ្រូពេទ្យដែលប្រចាំការនៅទីនោះ៕