Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

តើ​ពិត​ទេ​លោក​ជា​សុ​មេធី​និង​ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង​លោក​ព្រំ សន្ធរ​មិន​ហ៊ាន​បង្ក្រាប​ល្បែងស៊ីសង​?

ព្រៃវែង ៖ ព័ត៌មាន​ក្តៅ​ផ្ដើមចេញ​ពី​ល្បែងស៊ីសង​ជា​ច្រើន​ប្រភេទ​ដែល​កំពុង​រីក​រាលដាល​យ៉ាង​ពេញបន្ទុក​គឺ​នាំឲ្យ​កើតមាន​បទល្មើស​ផ្សេងៗ​ជាច្រើន​ទៀត​ដូចជា​អំពើ​ចោរកម្ម អំពើហិង្សា​ក្នុង គ្រួសារ​និង​បទល្មើស​ជួញដូរ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់​ដែល​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​នា​ពេលបច្ចុប្បន្ន​នេះ​ក្នុង​ខេត្ត​ព្រៃវែង​។​

​ការ​បង្រា្ក​ប​ល្បែងស៊ីសង​គឺជា​ចំណុច​មួយ​ដ៏​ក្ដៅ​គគក់​នៃ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ដែល​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​តួនាទី​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ត្រូវ​យកចិត្តទុកដាក់​អនុវត្តន៍​ទប់ស្កាត់​និង​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​បច្ចុប្បន្ន​នេះ​នៅ​តាម​បណ្ដា​ខេត្ត​នានា​មួយចំនួន​។​ពិសេស​ល្បែង​ជល់​មាន់​កំពុង​រាលដាល​កាន់តែ​ខ្លាំង​ឡើងៗ​នៅក្នុង​ខេត្ត​ព្រៃវែង​។​ប៉ុន្តែ​គេ​មិនឃើញ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ចាត់វិធានការ​បង្ក្រាប​នោះ​ឡើយ​។​

​ជាក់ស្ដែង​សង្វៀន​ជល់​មាន់​ដ៏​ធំ​មួយ​កន្លែង​ដែល​បើក​លេង​ដុះ​ស្លែ​ទៅ​ហើយ​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​ហើយ​នៅ​ថ្ងៃ​ទី​០៦​ខែ​មីនា​ឆ្នាំ​២០២០​ទីតាំង​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​មួយ​កន្លែង​នៅ​ខាងក្រោយ​អាស្រម​លោកយាយ​ស្គរធំ ដែល​ស្ថិតនៅក្នុង​ភូមិ​កំពង់​ឫស្សី​ឃុំ​កំពង់​ឫស្សី​ស្រុក​ពោធិ៍​រៀង​ខេត្តព្រៃវែង​នៅក្នុង​នោះ​គេ​សង្កេតឃើញ​មាន​វង់ល្បែង​ដ៏​ធំ​នេះ​កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង​ក្រោម​ការបើក​ដៃ​ពី​សំណាក់​អាជ្ញាធរ​និង​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ ។ ជាពិសេស​គឺ​ភាពមិន​អើពើ​ពី​សំណាក់​អភិបាលខេត្ត​ព្រៃវែង លោក ជា សុ​មេធី និង​ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង លោក ព្រំ សន្ធរ ។​

​ប្រជាពលរដ្ឋ​រិះគន់​និង​លើកឡើង​ថា​សង្វៀន​ជល់​មាន់​នេះ ដែល​គេ​អះអាងថា បាន​រត់ការ​បង់លុយ​ឲ្យអស់​គ្រប់​សមត្ថកិច្ច​ក្នុង​ខេត្ត​ព្រៃវែង​ទើប​ទីតាំង​ល្បែងស៊ីសង​ខាងលើនេះ បើក​ឲ្យ​លេង​ភ្នាល់​ដាក់​លុយ​យ៉ាង​រលូន​ដែល​ភ្នាល់​គ្នា​ក្នុង​១​គូៗ​ចាប់ពី​១០០០​ដុល្លារ ទៅ​២០០០​ដុល្លារ ជាង​នេះ​ទៅទៀត​នោះ មាន​អ្នកខ្លះ​លេង​ចាញ់​លក់់​អស់​ឡាន​និង​របស់ របរ​គ្រឿងអលង្កា​ជាច្រើន​ទៀត​ដោយសារតែ​ការ​ភ្នាល់​ល្បែង​នៅ​ទីតាំង​មួយ​នេះ​។​ប្រការ​នេះ​នាំឲ្យ​ប្រជាពលរដ្ឋ​សម្ដែង​ការភ័យខ្លាច​កើតមាន បទល្មើស​ផ្សេងៗ គួរឲ្យ​ព្រួយបារម្ភ​ព្រោះ​មាន​ពលរដ្ឋ​ខ្លះ ចាញ់ល្បែង​លក់​អស់​ទ្រព្យសម្បត្តិ​ដីធ្លី​និង​ជំពាក់​បំណុល​ធនាគារ​ជុំ​ទិស​ទៀត​ផង​។ ដោយសារ​ការព្រួយបារម្ភ ពី​បញ្ហា​អសន្តិសុខ​សង្គម​ដែល​កើតចេញ​ពី​ល្បែងស៊ីសង ជាច្រើន​ប្រភេទ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ ស្នើសុំ​ឲ្យ​លោក ជា សុ​មេធី​និង​ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង លោក ព្រំ សន្ធរ ទប់ស្កាត់​និង​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ទាំងនេះ​ប្រកបដោយ​ប្រសិទ្ធភាព​៕

Filed in: ខេត្តព្រៃវែង, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី