Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អភិបាល​ខេត្ត​មណ្ឌល​គិរី ក្រើន​រំលឹក​ដល់​មន្រ្តី​ណា​ដែលយក​ដីរដ្ឋ​ធ្វើ​ជា​កម្មសិទ្ធ និង​មិន​ទទួល​ខុសត្រូវ​លើករណី​បទល្មើស​ក្នុងដែន​សមត្ថកិច្ច​របស់​ខ្លួន ត្រូវ​ប្រឈម​ចំពោះមុខច្បាប់​

ខេត្ត​មណ្ឌល​គិរី ៖ ដើម្បី​រក្សា​ការពារ​ធនធាន​ធម្មជាតិ ជា​ពិសេសដី​សហគមន៍​ជនជាតិ​ដើមភាគតិច ដែលបានចុះ​បញ្ជីទទួល​ស្គាល់​ពីក្រសួង​មហាផ្ទៃ សម្រាប់​ការអភិវឌ្ឍ និង​អភិរក្សព្រៃ សត្វព្រៃ ជីវ:ចំរុះ ធានាបាននូវនិរន្តរភាព នៃការអាស្រ័យផល និងអនុផលព្រៃឈើ និងរក្សាទុកឱ្យកូនចៅជំនាន់ក្រោយ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានក្រើនរំលឹកដល់មន្រ្តីណាដែលយកដីរដ្ឋ ធ្វើជាកម្មសិទ្ធ និងមិនទទួលខុស​ត្រូវលើករណីបទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវប្រឈមចំពោះមុខច្បាប់ ឯកឧត្តម អភិបាលខេត្ត ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុក នាយក និងនាយករងរដ្ឋបាលសាលាស្រុក​កោះញែកចំនួន ០៥រូប ដែលប្រព្រឹត្តទៅនៅអគារសាលប្រជុំសាលាស្រុកកោះញែក នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ការប្រកាសតែងតាំងអភិបាលរងស្រុក នាយក នាយករងរដ្ឋបាលស្រុកកោះញែកនាពេលនេះ ដើម្បីបំពេញបន្ថែមនូវប្រអប់ដែលជាតម្រូវការរបស់រដ្ឋបាល​ស្រុក និងស្របតាមគោលការណ៍កំណែទម្រង គោលនយោបាយវិមជ្ឈកា និងសហមជ្ឈការបស់​រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ។ ឯកឧត្តម បានណែនាំ និងជម្រុញដល់អភិបាលរងស្រុក នាយក និងនាយករងរដ្ឋបាលស្រុក ដែលទើបតែងតាំងថ្មីនេះ និងមន្រ្តីក្រោមឱវាទ ត្រូវខិតខំយកចិត្តទុកដាក់បំពេញ​តួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបម្រើសេវាសាធារណៈជូនពលរដ្ឋឱ្យបានល្អប្រសើរ និងចូលរួមចំណែក ក្នុងការកសាងអភិវឌ្ឍន៍ក្នុងស្រុកកោះញែក ឱ្យមានការរីកចម្រើន។

ឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើដល់មន្រ្តីរដ្ឋបាលស្រុកទាំងអស់ ត្រូវចូលរួមថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ បន្តយកចិត្តទុកដាក់បំរើសេវាសាធារណៈផ្សេងៗ ជូនពលរដ្ឋ ឱ្យមានតម្លាភាព គុណភាព និងទាន់ពេលវេលា និងត្រូវចូលរួមការពារ ទប់ស្កាត់ និងបង្ក្រាប់បទល្មើសផ្សេងៗ ដូចជា ការកាប់ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធ បញ្ហាគ្រឿងញៀន ជាពិសេស ត្រូវចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។

លោក ពេជ្រ ពិចិត្រ អភិបាលរងស្រុកកោះញែក ដែលទើបប្រកាសតែងតាំងថ្មី បានធ្វើការប្តេជ្ញាចិត្ត នឹងគោរព​ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គោរពអនុវត្តតាមការសម្រេចរបស់ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ដើម្បីបំរើឱ្យប្រជាពលរដ្ឋ និងជំរុញកិច្ចអភិវឌ្ឍន៍មូលដ្ឋានឱ្យមានការរីចម្រើន លើកកម្ពស់កិច្ចសហការ ឯកភាពផ្ទៃក្នុងរបស់ក្រុមប្រឹក្សា មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

សូមបញ្ជាក់ថា នៅពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុក នាយក និង នាយករងរដ្ឋបាលសាលា​ស្រុកកោះញែកចំនួន ០៥រូបនាពេលនេះ ត្រូវបានប្រកាសចូលកាន់មុខដំណែង លោក ពេជ្រ ពិចិត្រ លោក ស្តើង ផល្លា ជាអភិបាលរងស្រុកថ្មី លោក អ៊ាង សាវុធ នាយករដ្ឋបាលសាលាស្រុក រួមទាំង លោក សែម សុធី និងលោកស្រី សារិន ស្រី តូច ឱ្យកាន់តំណែងជានាយករងរដ្ឋបាលសាលាស្រុកកោះញែកថ្មីផងដែ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី, ព័ត៌មានអន្តរជាតិ