ខេត្តបាត់ដំបង ៖យ៉ាងហោចមនុស្ស ៥ នាក់ បានស្លាប់ជាបន្តបន្ទាប់ និង មនុស្ស១០ នាក់ទៀត រងរបួសធ្ងន់ ស្រាល ក្នុងករណីក្រឡាប់គោយន្ត ចូលស្ទឹង ខណៈបើកចេញពីហូបការបងប្អូននៅភូមិម្រះព្រៅ ឃុំជ្រៃ ស្រុកមោងប្ងស្សី ខេត្តបាត់ដំបង។ ករណី គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើង កាលពីវេលាម៉ោង ២ និង ២០ នាទី នៅ ចំណុច រាមគន់អាងទ្វា១០ (ស្ទឹងមោង) ស្ថិតក្នុងភូមិជ្រៃ១ ព្រំប្រទល់ ភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងប្ងស្សី ។
តាមប្រភ ព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងថា ជនរងគ្រោះ២នាក់ស្លាប់នៅនឹងកន្លែង ៣ នាក់ ស្លាប់នៅ ក្នុង មន្ទីរ ពេទ្យនិងមនុស្ស១០នាក់រងរបួសធ្ងន់ស្រាល។
ប្រភពសាក្សីបានអោយដឹងថា អ្នកស្លាប់នៅកន្លែងកើតហេតុទី ១ ឈ្មោះ ច្រឹក វិន ភេទប្រុសអាយុ ៥៧ ឆ្នាំទី ២ ឈ្មោះ រ៉ាយ ឆាយ ភេទស្រីអាយុ ៦៣ ឆ្នាំជាប្តីប្រពន្ធ និងជាឪពុកម្តាយ អ្នកបើកគោយយន្តកន្ត្រៃ ។ អ្នក ស្លាប់ ពេល ដឹក ដល់មន្ទីរពេទ្យមោងមាន ៣ នាក់ ទី១ឈ្មោះ រ៉េត សារ៉ូត អាយុ ៨ ឆ្នាំទី ២ ឈ្មោះ វិន សា ភេទប្រុស អាយុ ១២ ឆ្នាំជាប្អូនពៅរបស់អ្នកបើកបរគោយន្ត និងទី ៣ ឈ្មោះ ប៉ះ ចក់ អាយុ ៣៣ ឆ្នាំ ។
អ្នករបួសធ្ងន់មាន ៦ នាក់ ៖ ទី ១ ឈ្មោះ ចៀម មករា ភេទប្រុស អាយុ ៥ ឆ្នាំ បញ្ជូនទៅពេទ្យសៀមរាប ។ ទី ២ ឈ្មោះ រ៉េត កញ្ញា អាយុ ៥ ឆ្នាំបញ្ជូនទៅពេទ្យសៀមរាប ។ ទី ៣ ឈ្មោះ ឡេ រ៉ន ភេទស្រីអាយុ ៥១ ឆ្នាំ របួសក្បាល ជើងស្តាំ ។ ទី ៤ ឈ្មោះ ស៊ាប ទូច ភេទស្រីអាយុ ២០ ឆ្នាំជើង និងត្រកៀក ។ ទី ៥ ឈ្មោះ រ៉េត សារ៉ាត់ ភេទប្រុស អាយុ ១២ ឆ្នាំ របួសក្បាលដៃ ។ ទី ៦ ឈ្មោះ រិត ស្រីធំ ភេទស្រីអាយុ ៨ ឆ្នាំ របួសដៃសងខាង និងថ្គាម អ្នកទាំងអស់ ស្នាក់នៅពេទ្យបង្អែកបាត់ដំបង ។
អ្នករងរបួសស្រាលមាន ៤ នាក់ ៖ ទី ១ ឈ្មោះ វិន ដែន ភេទប្រុសអាយុ ២៤ ឆ្នាំអ្នកបើកបរគោយន្ត ។ ទី ២ ឈ្មោះ ស៊ាប សុខេង ភេទស្រីអាយុ ៦ ឆ្នាំ ។ ទី ៣ ឈ្មោះ ហឿង រុំ ភេទស្រីអាយុ ៣២ ឆ្នាំស្នាក់នៅពេទ្យមោង ។ ទី ៤ ឈ្មោះ រិត ស្រីតូច ភេទស្រីអាយុ ៧ ឆ្នាំស្នាក់នៅពេទ្យបង្អែកបាត់ដំបង ។ ជនរងគ្រោះស្លាប់ និងរបួសធ្ងន់ស្រាល មានទីលំនៅ មានទីលំនៅភូមិបឹងអំពិល ឃុំព្រែកជីក ស្រុករុក្ខគិរី និងត្រូវជាសាច់ញាតិបងប្អូនកូនក្មួយពូមីងអ៊ុំ និងសាច់ថ្លៃនឹងគ្នា។
ឈ្មោះ ស៊ាប ទូច ជនរងគ្រោះបានប្រាប់អ្នកយកព័ត៌មានថា ពេលចេញពីស៊ីការ នៅភូមិម្រេះព្រៅ ធ្វើដំណើរ តាម គោយន្តពីកើតមកលិចត្រើយខាងត្បូងស្ទឹងមោង មកជិតដល់ចំណុចកើតហេតុ អ៊ុំប្រុសស្រីរបស់ខ្លួន ដែលជាឪពុក ម្តាយអ្នកបើកគោយយន្តកន្ត្រៃ បានប្រាប់ទៅកូនប្រុសថា ជិតដល់ផ្លូវបត់ឡើងស្ពាន កុំបើកលឿនពេ កប្រយ័ត្នគ្រោះ ថ្នាក់ ពេលនោះ ឈ្មោះ វិន ដែន អ្នកបើកបរស្រវឹងស្រាផង មិនបានស្តាប់ការទូន្មាន របស់ពួកគាត់ទេ បានបន្ថែម ល្បឿនបត់ស្តាំដៃឡើងស្ពាន ជ្រុលចង្កូតបុកបង្កាន់ដៃស្ពានធ្លាក់ចូលស្ទឹង បណ្តាលអោយស្លាប់ និងគ្រោះ ធ្នាក់ទាំងពូជតែម្តង ។ នគរបាលស្រុកមោងឬស្សី មិនសហការអ្នកយកព័ត៌មាន តាំងពីពេលកើតហេតុ ។
ពាក់ព័ន្ធករណីនេះ លោក សាត គឹមសាន ប្រធានការិយាល័យចរាចរណ៍ ផ្លូវគោក ខេត្តសន្និដ្ឋានថា ការគ្រោះថ្នាក់ ក្រឡាប់គោយន្ត ចូលស្ទឹងមោងឬស្សី បណ្តាលមកពីគ្រឿងគោយន្ត ខុសបច្ចេកទេស ព្រោះការដឹក មនុស្ស ច្រើន គោយន្ត មិនអាចបើកលឿនបានទេ ។ រីឯការមកពីហូបការអ្នកបើកស្រវឹងយ៉ាងណា លោកមិនអាចសន្និដ្ឋាន បាន ទេ ព្រោះលោកមិនបានចុះកន្លែងកើតហេតុផ្ទាល់ ៕