Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក សួស ស៊ាងលី អធិការ​នគរ​បាល​ស្រុក​ត្បូងឃ្មុំ មិន​ហ៊ាន​ធ្វើ​ការ​បង្រ្កាប​សង្វៀន​បញ្ជល់​មាន់​ និង​វង់បៀអាប៉ោងខុសច្បាប់​កើតឡើង​យ៉ាងពេញ​បន្ទុក

ខេតត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​បានឲ្យដឹង​ថា ស្ថិតនៅចំណុច​ចំការចំបុី ក្នុង​ភូមិទួលទ្រា ឃំុជប់ ស្រុក​ត្បូងឃ្មុំ ខេត្តត្បូង​ឃ្មុំ កំពុង​បើកលេងល្បែង​បញ្ជល់មាន់​ និងបៀអាប៉ោងទ្រង់ទ្រាយធំ​យ៉ាងពេញបន្ទុក ព្រោះ លោក ​សួស​ ស៊ាងលី​អធិការនគរបាលស្រុកត្បូងឃ្មុំ​ មន្ត្រីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុកមិនចាត់វិធានការបង្ក្រាប​ប្រកបដោយប្រសិទ្ធភាពដើម្បីពង្រឹងសន្តិសុខសង្គមនោះទេ។ សូម្បីតែលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏មិនខ្វល់ពីរឿងចាត់វិធាន​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់​ដែលកើតឡើងយ៉ាងអនាធិបតេយ្យនោះទេ។

ប្រការនេះហើយទើបប្រជាពលរដ្ឋក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ អំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុង​ស្រុកត្បូងឃ្មុំ ជាបន្ទាន់។

ប្រភពពីប្រជាពលរដ្ឋក្នុងភូមិទួលទ្រា ឃំុជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ស្ថិតនៅចំណុចចំការចំបុី ភូមិទួលទ្រា អ្នកមានអំណាចដូចជា/1ឈ្មោះយាប /2និងឈ្មោះទ្រី 3/ឈ្មោះធា បើកសង្វៀនបញ្ជល់មាន់​និងវង់បៀអាប៉ោងទ្រង់ទ្រាយយ៉ាងរលូន ព្រោះគ្មានមន្ត្រីអាជ្ញាធរឬសមត្ថកិច្ចណាចាត់វិធានការបង្ក្រាបឡើយ។

ប្រជាពលរដ្ឋក្នុងភូមិទួលទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ក៏បានឲ្យដឹងដែលថា ក្នុងមូលដ្ឋានពួកគាត់ឈ្មោះ យាប និងឈ្មោះទ្រី និងឈ្មោះ ធា បើកសង្វៀនបញ្ជល់មាន់និងវង់បៀអាប៉ោង យ៉ាងសុខស្រួលដោយសារមានការ​ឃុបឃិតបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន។ ចំណែកលោក បែន រ័ត្ន ស្នងការនគរបាល​ខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ធ្វើមិនដឹងមិនឮអ្វីទាំងអស់​ចំពោះបទបញ្ជា​របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិ ក្នុងការបង្ក្រាបល្បែងស៊ីសង​ដើម្បីពង្រឹងសន្តិសុខសង្គម។

តាមការកត់សម្គាល់របស់ប្រជាពលរដ្ឋក្នុងភូមិទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ បានឲ្យដឹងថា​ ចាប់តាំងពីឈ្មោះ យាប និងឈ្មោះ ទ្រី និងឈ្មោះធា បើកសង្វៀនបញ្ជល់មាន់និងវង់បៀអាប៉ោង ក្នុងមូលដ្ឋានពួកគាត់​គឺបទល្មើស​ផ្សេងៗជាពិសេសអំពើចោរកម្មនិងបទល្មើសគ្រឿងញៀនមានការកើនឡើងគួរឲ្យភ័យខ្លាច។

ប្រជាពលរដ្ឋបានលើកឡើងថា ល្បែងស៊ីសងខុសច្បាប់រាលដាលកាន់តែខ្លាំងបន្ទាប់ពីលោក​ បែន រ័ត្ន ទទួលបានតំណែងជាស្នងការនគរបាលខេត្តត្បូងឃ្មុំ ហើយលោក ជាម ច័ន្ទសោភ័ណ ទទួលបានតំណែងជា​អភិបាលខេត្តត្បូងឃ្មុំ រួចមក។

ជាក់ស្តែងបច្ចុប្បន្នល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងរាលដាលនៅក្នុងស្រុកត្បូងឃ្មុំ ស្រុកមេមត់ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ មិនចាត់វិធានការបង្ក្រាបនៅឡើយទេ បើទោះបីត្រូវប្រឈម​នឹងការរិះគន់​យ៉ាងណាក៏ដោយ៕

Filed in: Recent