មណ្ឌលគិរី : ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានមានប្រសាសន៍ថា មន្ត្រីនគរបាលទាំងអស់ ត្រូវធ្វើជាគំរូដល់ពលរដ្ឋ មុននឹងចេញដំណើរទៅណាមកណាទោះបីជាចូលការិយាល័យឬកន្លែងអធិការដ្ឋាននគរបាលក៏ដោយត្រូវពាក់មួកសុវត្ថិភាពជាប្រចាំត្រូវផ្សព្វផ្វាយពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានយល់ដឹងដល់ពលរដ្ឋ ត្បិតយើងជាគំរូដល់ពលរដ្ឋ។
ឯកឧត្តមឧត្តមសេនីយ៍ទោ ថ្លែងបែបនេះនៅព្រឹកថ្ងៃទី១៤កុម្ភៈ២០២០ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មីរបស់អធិការស្ថាននគរបាលស្រុកអូរាំងនឹងស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី។
ក្នុងពិធីនោះឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា ក៏បានណែនាំដល់អធិការដែលឡើងមកកាន់តំណែងថ្មី នៅស្រុកអូររាំង ធ្វើយ៉ាងណាត្រូវយកគំរូតាម អធិការចាស់ដែលបានធ្វើកន្លងមកទុកជាគំរូ គួរធ្វើយ៉ាងណា ត្រូវទំនាក់ទំនងជិតស្និទ្ធរវាងរដ្ឋបាលស្រុក និងជាពិសេសត្រូវធ្វើកិច្ចសហការ ឲ្យបានស្អិតរមួតរវាងភាគីវៀតណាមដែលមានព្រំប្រទល់ជាប់គ្នាដើម្បីងាយស្រួល ក្នុងការ ការពារ ទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលកើតមានព្រំដែន។
ដោយឡែកក្នុងកម្មវិធីនោះផងដែរក៏មានការចូលរួម ពីលោកសៀមមុន្នី អភិបាលនៃគណៈអភិបាលស្រុកអូររាំងលោក ក៍ បានមានប្រសាសន៍ ស្វាគមយ៉ាងកក់ក្តៅនូវអធិការដែលឡើងមកកាន់តំណែងថ្មី ។ ក្នុងឱកាសនោះ លោក អភិបាល បានធ្វើការផ្ដាំផ្ញើរដល់អធិការថ្មី សូមឲ្យបន្តកិច្ចសហប្រតិបត្តិការ ឲ្យបានល្អដូចលោកអធិការចាស់ដែលលោកធ្លាប់ធ្វើការនៅទីនេះកន្លងទៅ។
បើសិនជាលោកអធិការថ្មីមិនទាន់ស្គាល់ភូមិសាស្រ្តទិសដៅច្បាស់លាស់ សូមទំនាក់ ទំនងលោកអធិការចាស់និងទំនាក់ទំនងជាមួយរដ្ឋបាលស្រុកដើម្បីសហការគ្នា។ លោកអភិបាលបន្តថា ព្រោះកម្លាំងនគរបាល ជាសេនាធិការ ដ៍សំខាន់បំផុតរបស់ រដ្ឋបាលរដ្ឋបាលស្រុកអូររាំងយើងនាពេលកន្លងមក៕