Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក​ឧត្តម​សេនីយ៍​ទោ សម សាមួន ស្នង​ការ​នគរ​បាល​ខេត្ត អញ្ជើញដឹកនាំ​អង្គ​ប្រជុំផ្សព្វផ្សាយ​ ផែនការ​សកម្មភាព​ការ​រឹតបន្តឹង​អនុវត្ដ​ន៍ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ឆ្នាំ២០២០ អោយ​មាន​ប្រសិទ្ធភាព​ខ្ពស់

កំពង់ស្ពឺ​  ៖ នាព្រឹកថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២០​ នៅ​​សាលប្រជុំ​​ស្នងការដ្ឋាន​ នគរបាល​​ខេត្ត​កំពង់ស្ពឺ​ ​មានកិច្ចប្រជុំ ផ្សព្វ​ផ្សា​យផែនការ​សកម្មភាព​ការ​រឹ​ត​បន្តឹង​ការអនុវត្តច្បាប់​ស្តីពីចរាចរណ៍ផ្លូវគោក ឆ្នាំ​​២០​២​០ លោក​ឧត្តម​សេ​នី​យ៍​ទោ​ សម​ សាមួន​ ស្ន​ងការ​នគរបាល​ខេត្ត​ បានណែនាំទៅដល់​ការិយាល័យ​ជំនាញ​ អធិការ​ ​ក្រុង​ ស្រុក​ ទាំងអស់ត្រូវបន្ដចូល​រួមពង្រឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅ​ទូ​ទាំង​ខេត្តកំពង់ស្ពឺ​ ដើម្បីកាត់បន្ថយគ្រោះ ថ្នាក់ច​រាចរណ៍ នៅឆ្នាំ​២​០២០។

លោកឧត្តមសេនីយ៍​ស្នងការ​ មានក្ដីសង្ឃឹមថានៅ​ឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅ​ទូ​ទាំងខេត្ដកំពង់ស្ពឺ​ នឹងកាត់បន្ថយក្រោយពីការអនុ​វត្តន៍​រឹតបន្ដឹងច្បាប់ចរាចរណ៍។

ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក​ង​កម្លាំងនគរបាល​ចរាចរណ៍​ត្រូវ​ចូលរួម​ ទប់​ស្កាត់​ដោយអនុវត្តនូវគោលការណ៍ដូចជា ៖

-ត្រូវពង្រឹងតួនាទីដឹកនាំ អ្នកអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ។

-ពិនិត្យដោះស្រាយដាក់ចេញវិធានការកែ​លម្អ សណ្ដាប់ធ្នាប់សាធារណៈ ។

-ចាត់វិធានការគ្រប់គ្រងទ្រូងផ្លូវ និងចញ្ចើមផ្លូវ ។

-ចាត់តាំងផ្សព្វផ្សាយដល់មន្ដ្រីរាជការ និងផ្សព្វ​ផ្សាយដល់ប្រជាពលរដ្ឋឲ្យយល់ដឹងកាន់តែច្បា​ស់​​ថែមទៀត ។

-ការិយាល័យ​ជំនាញ​ ប្រមូលផ្ដុំ​ព័ត៌មាន​ជុំវិញទា​ក់ទងនិងស្ថានភាព​ ការអនុវត្ត​ន៍​ច្បាប់ចរាចរណ៍ ។

-ដាច់ខាត​គ្រប់​អង្គភាព​ ស្ថាប័ន​រដ្ឋ​ត្រូវអនុវត្តវិន័យច្បាប់ ។

-ត្រូវរៀបចំកិច្ចប្រជុំដកពិសោធន៍ ដេីម្បី​ស្វែង​រក​ចំណុច​ខ្វះ​ខាត​។

ដើម្បីអនុវត្តទិសដៅការងារសុវត្ថិភាព និងស្មារតី​ប្រកាសរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរា​ចរណ៍ផ្លូវគោក (គ.ស.ច.គ) ដែលកំណត់យកឆ្នាំ២០២០ ជាឆ្នាំនៃការរឹតបន្ដឹងអនុវត្តច្បាប់ចរា​ចរ​ណ៍ផ្លូវគោកឱ្យបានសម្រេចជោគជ័យ និងបាន​ដាក់ចេញនូវផែនការសកម្មភាពការរឹតបន្ដឹងអនុ​វត្តច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ៦ រួមមាន ៖

ទី១-បង្កើនប្រសិទ្ធភាពការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយជាអតិបរមានូវហេតុ​កា​រណ៍គ្រោះថ្នាក់ និងជនរងគ្រោះថ្នាក់ចរាចរណ៍។

ទី២-រៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ឲ្យកាន់តែមានភាពល្អប្រសើជាលំដាប់។

ទី៣-លើកកម្ពស់ថែមទៀតនូវស្មារតីចូលរួមគោ​រពអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

ទី៤-ដាក់ចេញវិធានការជាក់ស្ដែង ដើម្បីពង្រឹង​គុណភាព ក្នុងការដោះស្រាយច្បាប់ស្តីពីចរាច​រ​ណ៍ផ្លូវគោក។

ទី៥-រៀបចំកម្លាំងមធ្យោបាយ ឧបករណ៍ សម្ភារៈ បច្ចេកទេស បម្រើប្រតិបត្តិការបានគ្រប់គ្រាន់។

និងទី៦-ត្រូវលើកសរសើរលើកទឹកចិត្តចំពោះមន្ដ្រីមានស្នាដៃ និងអនុវត្តវិន័យម៉ឹងម៉ាត់ចំពោះមន្ដ្រីដែលខុសឆ្គង ក្នុងករណីធ្ងន់ធ្ងរ អនុវត្តវិធា​ន​ការច្បាប់៕​

som2020-b

Filed in: កំពង់ស្ពឺ, ព័ត៌មានជាតិ, ព័ត៌មានថ្មី