Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាជីវកម្ម​រ៉ែមាស​គ្មាន​ច្បាប់ជីក​យ៉ាង​អនា​ធិប​តេយ្យ

ខេត្តព្រះវិហារ ៖ ការជីក កកាយ​ដី និងហ៊ុំព័ទ្ធដីភ្នំ​ដាក់កុង​ត្រូល​រាំងផ្លូវ ដែលជា​ដីរបស់រដ្ឋ​យ៉ាង​អនាធិប​តេយ្យ ទៅ ធ្វើអាជីវកម្ម​ពីសំណាក់​ពួកឈ្មួញ និងជន​ខិលខូច​មួយ​ចំនួន ។ តំបន់ដែលពួកឈ្មួញមានង៉ាជាឧកញ៉ា និងមន្រ្តីរាជ ការ ទាហាន ប៉ូលីសបានហ៊ុំព័ទ្ធដីព្រៃ និងភ្នំស្ថិតនៅចំនុចភ្នំអន្លុងភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ជាក់ ស្តែងស្រាប់ដូចមានឧកញ៉ា ហេង និងមានមនុស្សជំនិតម្នាក់ឈ្មោះ បូវិទ្ធ ព្រមទាំងមានកម្មករក្មេងៗពី ៤ ទៅ ១០ នាក់ កំពុងតែចាំដីទាំងនោះ ដែលមានចំនួនជាច្រើនហិកតា ហើយបានបិទផ្លូវមិនឲ្យប្រជាពលរដ្ឋដឹកទំនិញ ឬចរាចរចេញ​ចូលនៅតំបន់នោះឡើយ​។​

បើតាមការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋនៅតំបន់ជិករ៉ែមាសនោះ បានឲ្យដឹងថា ជួនកាលពួកឈ្មួញ​បាន បង្ហូរជាតិ​គីមីនិងមេអាស៉ីតមកក្នុងទឹកធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ព្រមទាំងជីវិតមនុស្ស សត្វទៀតផង ។

ពាក់ព័ន្ធនឹងបញ្ហានេះ គេពុំដែលឃើញមានអាជាធរ ឬសមត្ថកិច្ចជំនាញនាមួយអើពើចុះទៅណែនាំ ឬបង្រ្កាបម្តង ណាឡើយដោយសំងំចាំទទួលលាភពីឈ្មួញបន្តិចបន្ទួចតែប៉ុណ្ណោះ ។ លើសពីនេះទៅទៀត ពួកឈ្មួញបានជួល កំលាំង ប៉ូលីសមកយាមការពារ ព្រមទាំងដាក់ប៉ារ៉ាស ប្រៀបដូចកុងត្រូលដែលមិនអនុញ្ញាត ឲ្យប្រជាពលរដ្ឋចូល ទៅបោចវល្លិ៍ កាប់ផ្តៅនៅទីនោះសោះឡើយ ។

ពាក់ព័ន្ធបញ្ហារឿងពួកឈ្មួញហ៊ុំព័ទ្ធភ្នំយកដីព្រៃ ប្រើជាតិគីមី បង្ហូរចូលក្នុងទឹកធ្វើឲ្យប៉ះពាល់ដល់បរិស្ថានធម្មជាតិ និងជីវិតមនុស្សសត្វនេះ អ្នកយកព័ត៌មានយើងបានភ្ជាប់ទូរស័ព្ទទៅលោក គង់ មករា ប្រធានមន្ទីរឧស្សាហកម្មរ៉ែ និងថាមពលខេត្តព្រះវិហារលោកបាននិយាយថា ពាក់ព័ន្ធរឿងបទល្មើសខាងលើ លោកមានការលំបាកណាស់ នៅពេលកំលាំងលោកចុះទៅទាល់តែសុំការចូលរួមសហការពីកំលាំងប្រដាប់អាវុធមានទាហាន ប៉ូលីស នៅពេល ចុះទៅពួកទាំងអស់នោះ បានរត់គេចខ្លួនអស់ហាក់ដូចជាមានផ្ទៃក្នុងចាំផ្តល់ដំណឹងឲ្យឈ្មួញរាល់ៗលើក ៕

2014_03_01b 2014_03_01c

Filed in: ខេត្តព្រះវិហារ, ព័ត៌មានជាតិ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី