Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

សាខាគយ លោក ទុំ ណូ និង​មេ​គយ ណុប សំអាន ឃុបឃិត​គ្នា​បង្កើត​អោយមាន​ការិយាធិបតេយ្យ ជម្រិត​យកលុយ​ថ្លៃ​ក្បាល​រថយន្ត​ដឹកទំនិញ ចេញពី​កំពង់ផែ​ទំនប់រលក ចែករំលែក​៖

(​ព្រះសីហនុ​) ៖ លោក​បណ្ឌិត​ប្រតិភូ គុណ ញឹម ទទួលបន្ទុក ជា​អគ្គនាយក អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ កម្ពុជា មិនដឹងថា​លោក​បាន​ដឹង​ដែរ ឬ​មាន​ករណី​យោគយល់​ដល់​មន្ត្រី​គយ​ថ្នាក់ក្រោម​ដើម្បី​មាន​មធ្យោបាយ​ធ្វើ​ការងារ​រក​ចំណូល ដោះស្រាយ​រឿង ក្រពះ​នោះទេ​..?

​ខណៈ​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​សព្វ​ថ្ងៃ​ទាំង​តាម​ទូក តាម​រថយន្ត ពួកគាត់​បាន​ក្លាយទៅជា​ផ្ទាំង​ស៊ី​បលោក ណុប សំអាន ប្រធានការិយាល័យ​គយ និង​រដ្ឋាករ ទំនប់រលក អាចនិយាយបាន​ថា ករណី​នេះ​លោក ទុំ ណូ ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ព្រះសីហនុ​ផ្តល់ឱកាស បើកភ្លើង​ខៀវ ទើប​អំពើពុករលួយ កៀប ជំរិត បង្ខំ​ឲ្យ​ឈ្មួញ​បង់លុយ​ក្រៅពី​វិក័យ​ប​ត្រកើត​ឡើង​បែប​អនាធិបតេយ្យ សុទ្ធតែ​ជា​ចំណូល លក្ខ​ណះ​ប្រយោជន៍​បុគ្គល ក្នុង​ចេតនា​ទុច្ចរិត​បំបាត់​ចំណូល​ពន្ធ​របស់​រដ្ឋ តាមរយៈ​អំណាច ខ្លួន​មាន តួនាទី ទប់ស្កាត់​ទំនិញគេចពន្ធ បង្ក្រាប សហការ​ជាមួយ​ស្ថាប័ន​ប្រមូល​ពន្ធ​ជូន​រដ្ឋ តែ ក្លាយ​ជា​តួអង្គ​ទាញយក ប្រភព​សេដ្ឋកិច្ច​លុយ​ក្រោម​តុ និង​បង្កើត​ការិយាល័យ​អនាធិបតេយ្យឲ្យ​ទំនិញគេចពន្ធ​ហូរ​ចូល​យ៉ាងគំហុ​កតាម​ច្រក កំពង់ផែ ទំនប់រលក រហូត​ដល់​គេ​រិះគន់ថា​៖ ក្រុម​គយ​លោក ទុំ ណូ ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ព្រះសីហនុ និង​ក្រុម​គយ​លោក ណុប សំអាន ប្រធាន​ការិយាគយ និង​រដ្ឋាករ ទំ​បនប់​រលក ធ្វើការ​របៀប​កន្ទេល​ធំ​បន្លំ​ដេក ឬ​ជា​មន្ត្រី​គ្រាប់​ល្ពៅ ដែល​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មិន​ចូល​ចិត្ត មិន​ទទួលយក​បាន​..​។​

​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​តាម​កំពង់ផែ​ទំនប់រលក បាន​លួច​បង្ហើប​អោយ​ធូ​ពោះ​ខ្លះ​ថា​៖ កន្លងមក​ក៏​ដូច​បច្ចុប្បន្ន កំពង់​ផែ​ទំនប់រលក ទំនិញ​ជា​ច្រើន​ប្រភេទ​ត្រូវបាន​គេ​ដឹងថា ភាគច្រើន​គេចពន្ធ បន្ទាប់​ពី សមត្ថកិច្ច និង​ខាង​ស្ថាប័នគយ​របស់លោក ណុប សំអាន ជា​អ្នក​បើក​ភ្លើង​ខៀវ ក្នុងនោះ​មាន​ប្រភេទ​ទំនិញ​ស្ករស ចាប់ហួយ ស្រា​បៀ កង់​រថយន្ត ដែក ស៊ីម៉ងត៍ ។​ល​។ ការនាំ​ចូល​បង់ពន្ធ​មិន​គ្រប់​ដោយសារ​អំពើ​ឃុបឃិត​គ្នា​រវាង ឈ្មួញ​និង​សមត្ថកិច្ច​គយ​កើតឡើង​ជា​លក្ខណៈ​ប្រព័ន្ធ ។​

​ក្នុងនោះ​គេ​បាន​បញ្ជាក់ថា ក្រុម​ឈ្មួញ​ដែល​មាន​ឱកាស ប្រើប្រាស់​រថយន្ត​ប្រភេទ​យី​ឌុប​ជា​លក្ខណៈ​រថយន្ត​ខ្សែ ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ បង់ពន្ធ​មិន​គ្រប់ ឬ​បង់ពន្ធ​ក្លែង ភេទ​ទំនិញ​ជាដើម​…​ដឹក​ចេញពី​កំពង់ផែ​ទំនប់​រលក​បាន​មាន​ដូចជា​ក្រុមហ៊ុន ១-​គា​ធី ២-​ចៃ​រ៉ា ៣-​ចែ​វី ៤-​ណុប ៥-​កូ ៦-​សុខុម ៧-​ហួត និង​មាន​ឈ្មួញ​ជាច្រើន​ទៀត​ដែល​ជា​សែ​ទុយោ​ក្រាស់ៗ និង​មាន​ខ្នងបង្អែក​ជា​មេ​កម្លាំង ប្រដាប់​អាវុធ​ជាដើម ។​

​គេ​បាន​លួច​ទម្លាយ​ថា លោក ណុប សំអាន បាន​ឲ្យ​មន្ត្រី​របស់​គាត់​យក​លុយ​ពី​ឈ្មួញ​ជាច្រើន​ដំណាក់កាល ស្រប​ពេល​រាល់​ទំនិញ​ដឹក​តាម​ទូក​ចូល​មក​កំពង់ផែ​ទំនប់រលក ភាគច្រើន​គេចពន្ធ ។ ដូច្នេះ​លោក ណុប សំអាន បាន​ឲ្យ​កូនចៅ​ប្រើ​វិធី​រក​លុយ​ដោយ​ការ​គាប​ឈ្មួញ ទី​១-​យក​លុយ​ពី​ម្ចាស់​ទំនិញ​នៅលើ​ទូក​ដែល​ដឹក​ពី​ប្រទេស​ថៃ ២-​យក​លុយ​ពី​ម្ចាស់​ទទួល​ចាំ​ទិញ​ទំនិញ​លើក​ពី​ទូក ៣-​យក​លុយ​ពី​ក្រុមហ៊ុន​ដឹកជញ្ជូន​ខាងលើ​ឲ្យ​បង់​ជា​ក្បាល​រថយន្ត ក្នុង មួយ​រថយន្ត​ពី​៣០០​ដល់​៥០០​ដុល្លារ និង​ដល់​១​ឡាន​៦០០​ដុល្លារ​ក៏​មាន ។ លើកលែងតែ​ខាង​រថយន្ត​ដឹក​ស្ករស​ដែល​យក​តម្លៃ​ទាប ខណៈ​ឈ្មួញ​បង់ ពន្ធ​គ្រប់​ចំនួន គឺ​យក​១​ឡាន​៣០​ដុល្លារ ។​

​មន្ត្រី​បាន​ទម្លាយ​ថា បើទោះជា​មាន​ករណី ទំនិញ​ខ្លះ​បង់ពន្ធ​តាម​ឯកសារ​ប្រតិវេទន៍​គយ ក៏​លោក​ណុប សំអាន បង្កើត​ឲ្យមាន​ការិយាធិ​បតេ​យ្យ​បង់លុយ​ក្រោម​តុ ក្នុង​មួយ​ឯកសារ​យ៉ាង​តិច​ចាប់ពី​៧០​ដុល្លារ ឬ​ជាង​១០០​ដុល្លារ ចាត់ចែង​ទៅ​មន្ត្រី​គយ ។​

​ក្នុង​មួយ​យប់ៗ​រថយន្ត​បាន​ដឹក​ទំនិញ​ចេញ​ពី​កំពង់ផែ​ទំនប់រលក​ដូច​ហែ​កឋិន ហើយ​លោក ណុប សំអាន ក៏​ទទួល បាន​នូវ​ប្រភព​សេដ្ឋកិច្ច​ពី​ចំណូល​ឲ្យ​ឈ្មួញ​បង់លុយ​បង់​ក្បាល​រថយន្ត និង​ចំណូល​ផ្សេងទៀត​បាន​មក​ពី ឈ្មួញ​បង់​ប្រចាំខែ ក្នុង​មួយ​ករណី​រកស៊ី​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ ។ មន្ត្រី​បាន​រំឭកថា ប្រសិនបើ​ថ្នាក់លើ​មិនបាន ចាប់អារម្មណ៍ ឬ​មាន​វិធានការ​កំណែទម្រង់រដ្ឋបាល​ទេនោះ វប្បធម៌​នៃ​អំពើពុករលួយ​របស់​លោក ណុប សំអាន ពិតណាស់ថា គាត់​មាន​ចេតនា​ទុច្ចរិត​គៃបំបាត់​ពន្ធ​នាំ​ចូល​របស់​រដ្ឋ ដើម្បី​ប្រយោជន៍​បុគ្គល បក្ខពួក ហើយក៏​ជា ប្រភព​សេដ្ឋកិច្ច ដែល​ថ្នាក់លើ​មួយចំនួន​ប្រឹង​ទទួលយក​សំណូក​ប្រចាំ​ខែ​ផង​ក៏​អាច​ថា​បាន ។​

​តំបន់​កំពង់ផែ​ទំនប់រលក ប្រសិន​បើ​លោក​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​មាន​វិធានការ​ត្រួតពិនិត្យ​តាមដាន​រាល់​សកម្មភាព​នៃ​ទំនិញគេចពន្ធ​ហូរ​ចូល ហើយ​តម្រូវឲ្យ​បង់ព​ន្ធ​នាំចូ​ល​ស្របច្បាប់​គ្រប់​ចំនួន តាម​ប្រភេទ​ទំនិញ ច្រក​មួយ​នេះ​អាច​នឹង​រក​ចំណូល​ពន្ធ​ជូន​រដ្ឋ មាន​ចំនួន​ច្រើន​លើសលុប ។ ប៉ុន្តែ​បច្ចុប្បន្ន​ការបង់ពន្ធ​ពិតប្រាកដ​មាន​កម្រិត ។​

​ដោយឡែក​អំពើ​ពុករលួយ​ក្រោម​តុ គឺ​មាន​ចំនួន​ច្រើន​លើសលុប​បំផុត​ទៅ​លើ​មេគ​យ និង​មន្ត្រី​មួយចំនួន​ដែល​ពាក់ព័ន្ធ​ទទួល​សំណូក និង​គាបសង្កត់ ជំរិត​ឈ្មួញ​បាន​កើតឡើង​ជា​ទម្លាប់ ដែល​ពួកគេ​កំពុង​យក​ទៅ​ធ្វើ​មានបាន ក្នុង​សំណូម​ដែល​សង្គម​ស្អប់ខ្ពើម និង ជា​ក្រុម​មន្ត្រី​កន្ទេល​ធំ​បន្លំ​ដេក ឬ​មន្ត្រី​គ្រាប់​ល្ពៅ​នោះ ។​

​ពាក់ព័ន្ធ​នឹង​ការរិះគន់​ខាងលើ អង្គភាព​​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ណុប សំអាន ប្រធានការិយាល័យ គយ និង​រដ្ឋាករ​ទំនប់រលក បាន​ទេ​។ ដោយឡែក លោក ទុំ ណូ ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ព្រះសីហនុ មិនអាច​សុំ​ការបំភ្លឺ​បាន ដោយ​គ្មាន​លេខ​ទូរស័ព្ទ​ ៕

Filed in: ខេត្តព្រះសីហនុ, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង