Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

រដ្ឋបាល​ខេត្ត​មណ្ឌលគិរី បើក​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ការងារ​ប្រចាំ​ខែតុលា ឆ្នាំ​២០១៩ និង​ទិសដៅ​អនុវត្ត​ការងារបន្ត​

ខេត្តមណ្ឌលគិរី ៖ នាព្រឹក​ថ្ងៃច័ន្ទ ១​កើត ខែ​កក្ដិក ឆ្នាំ កុរ ឯក​ស័ក ព.ស ២៥៦៣  ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ តុលា ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្តមណ្ឌល​គិរី​បានរៀបចំកិច្ច​ប្រជុំត្រួតពិនិត្យការងារប្រចាំខែតុលា ឆ្នាំ ២០១៩ និងទិសដៅអនុវត្តការងារបន្ត ក្រោមវត្តមានឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌល​គិរី ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព  លោក លោកស្រី អភិបាល អភិបាលរង ស្រុក/ក្រុង ដែលបានប្រព្រឹត្តទៅនៅអាគាររដ្ឋបាលខេត្តមណ្ឌលគិរី ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ ក្នុងគោលបំណងដើម្បីទប់ទល់​នៃការ​បំផ្លាញសុខ​សន្តិភាព ស្ថិរភាពជាតិ ពីការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលថ្មីៗនេះ មេដឹកនាំក្រុម​ប្រឆាំងនៅក្រៅប្រទេសរបស់ ទណ្ឌិត សម រង្ស៊ី និងបក្ខពួក បានប្រកាសអំពីផែន​ការវិលត្រឡប់ចូលមកកម្ពុជា​វិញ នាថ្ងៃទី០៩វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដែលជាផែនការបានបង្កប់នូវឧបាយកលដ៏ពិសពុល ប៉ុនប៉ងផ្តួល​រំលំ​រាជរដ្ឋាភិបាលស្របច្បាប់។

ឯកឧត្តមបានបន្តថា ដើម្បីប្រឆាំងនូវរាល់ឧបាយកល និងសកម្មភាពប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល​តាមគ្រប់រូប​ភាពសំដៅការពាររដ្ឋធម្មនុញ្ញ ការពារស្ថាប័ននានារបស់ជាតិ និងរដ្ឋបាលសាធារណៈ ការគោរពច្បាប់ ដើម្បីថែរក្សាសន្តិភាពសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។ ទន្ទឹមនោះលោក បានស្នើដល់​មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចប្រកបដោយ​ស្មារតីទទួលខុសត្រូវ និងត្រូវចាត់តាំងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីរៀបចំវេទិកាសាធារណៈសំដៅ​ប្រមូល និងដោះស្រាយបញ្ហាប្រឈមនានាក្នុងមូលដ្ឋាន និងផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងអំពីឧបាយ​កលដ៏ពិសពុល និងគ្រោះថ្នាក់របស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្រប​ច្បាប់  ត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីបង្ការ ទប់ស្កាត់ និងបង្ករាប់បទល្មើសនានា​ក្នុងមូលដ្ឋាន និងត្រូវរួមគ្នាថែរក្សាសុខសន្តិភាពនៅតាមមូលដ្ឋានភូមិឃុំរៀងៗខ្លួន ។

ជាមួយគ្នានោះឯកឧត្តមក៏បានអំពាវនាវដល់ប្រជាជនក្នុងខេត្តទាំងអស់ ត្រូវចូលរួមអបអរសាទរពិធីបុណ្យជាតិ​នានា ពិសេសចូលរួមហូបអំបុកនាថ្ងៃទី០៩វិច្ឆិកាខាងមុខនេះ អោយបានគ្រប់ៗគ្នា ដើម្បីរួមគ្នាថែរក្សាការពារ​វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ខ្មែរ និង អបអរថ្ងៃបុណ្យឯករាជ្យជាតិ ក្នុងការការពារ ជាតិ សាសនា ព្រះមហាក្សត្រ៕

 

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី