ក្រុងបាវិត៖ ស្របពេលសមត្ថកិច្ចជាច្រើនស្ថាប័នត្រូវបានបញ្ឈប់អោយឈរជើងនៅច្រកអន្តរជាតិបាវិត តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីកាត់បន្ថយការចំណាយ និងលុបបំបាត់ អំពើពុករលួយនោះ បែជាមួយរយៈនេះអង្គភាពគយ និងរដ្ឋាករ មានឱកាសក្តោបយកលាភសក្ការៈ តាមរយៈ តួនាទី ជំនាញ បច្ចេកទេស កៀបជំរិតពីឈ្មួញ ពីក្រុមហ៊ុនវិនិយោគ ដូចជាក្រុមហ៊ុនដឹកជញ្ជួនយកលុយទាំង រាប់ក្បាលឡាន ទាំងបង់លុយប្រចាំខែទាំងកេងប្រវ័ញ្ចលើសេវាប្រតិវេទន៍គយមានចំណូលប្រកបដោយភាព ស្ងៀមស្ងាត់បំផុត។
ក្នុងនោះមន្ត្រីគយលួចទំលាយថា លោកនង សុខុម ប្រធានការិយាល័យគយនិងរដ្ឋាករច្រកអន្តរជាតិបាវិត អាចឆក់យកសេដ្ឋកិច្ចសម្រាប់បុគ្គលខ្លួនគាត់ក្នុងមួយខែរាប់សែនដុល្លារ បន្ទាប់ពីសល់ពីការបង់ជួនថ្នាក់លើ រួចរាល់នោះ។
មន្ត្រីបានលួចទំលាយទៀតថា លោកនង សុខុម បានប្រើប្រាស់មន្ត្រីគយ យកលុយពីអ្នករត់ការឯកសារ ប្រតិវេន៍គយសម្រាប់ទំនិញវិនិយោគមានជាច្រើនផ្នែកក្នុងនោះមន្ត្រីគយផ្នែត្រួតពិនិត្យឯកសារបានយកលុយពីអ្នករត់ការមួយឯកសារ១០ដុល្លារទៅ១៥ដុល្លារ,គយឋានៈអនុប្រធាការិយាល័យ១ឯកសារ៣០ដុល្លារ។
ដោយឡែកលោកនង សុខុម ប្រធានការិយាល័យគយនិងរដ្ឋាករច្រកអន្តរជាតិបាវិត ១ឯកសារបង្ខំអោយអ្នករត់ ការបង់ក្នុងតម្លៃចាប់ពី៥០ដុល្លារឡើងទៅ ដូច្នេះក្នុងមួយថ្ងៃមានយ៉ាងតិចជាង២០០ឯកសារ សួរថាតើលោកនង សុខុម រកចំណូលបានប៉ុន្មាន?ចុះក្នុងមួយខែ?ចុះក្នុងមួយឆ្នាំ?។
មន្ត្រីគយផ្នែស្កេនក៍ត្រូវអោយរថយន្តដឹកទំនិញក្នុងមួយកុងតឺន័រ៤០ដុល្លារនិងមន្ត្រីគយត្រួតពិនិត្យបង្កាន់ដៃបង់ពន្ធក្នុងមួយឯកសារ២០ដុល្លារ។ក្រៅអំពីការប្រព្រឹត្តអំពើពុករលួយលើទំទិញវិនិយោគ លោក នង សុខុម ក៍បាន ឃុបឃិតគ្នាជាមួយនិងក្រុមហ៊ុនម៉ៅការឃ្លាទំនិញដឹកជញ្ជួនពីបរទេសចូលកម្ពុជាតាមច្រកអន្តរជាតិបាវិត ក្នុងមួយថ្ងៃៗរាប់រយកុងតឺន័រ បង់ពន្ធពិតប្រាកដយ៉ាងច្រើនត្រឹម៣០ទៅ៤០% ដើម្បីទុកឱកាសអោយក្រុមហ៊ុន ដឹកជញ្ជួនបង់ជាក្បាលឡានបង់ប្រចាំខែ មានន័យថាបើទំនិញមួយកុងតឺន័រត្រូវបង់ពន្ធនាំចូលតាមប្រភេទទំនិញ មួយកុងតឺន័រ១០០០០ដុល្លារទៅ២០០០០ដុល្លារ គេធ្វើឯកសារបង់ពន្ធនាំចូលស្របច្បាប់យ៉ាងច្រើនត្រឹម៣០០០ទៅ៤០០០ដុល្លារ ក្នុងនោះនាំចូលទំនិញ(គោ) ប្រកាសពន្ធ(កណ្តុរ) …។ល។…បើទំនិញគេចពន្ធ ដឹកតាមរថយន្តក្រុងក្នុងមួយថ្ងៃៗមានរាប់សិបគ្រឿងហើយក្រុមហ៊ុននិមួយៗក៍បង់ប្រចាំខែអោយលោក នង សុខុម ពួកគេបង្កប់ទំនិញគេចពន្ធសុទ្ធតែប្រភេទអេលិចត្រូនិច មួយចំនួនទៀតសាច់ដែលមានសារធាតុគីមី ផង។
គេហទំព័រយើងពុំធ្វើការទំនាក់ទំនង លោក នង សុខុម ប្រធានការិយាល័យគយនិងរដ្ឋាករច្រកអន្តរជាតិបាវិត បានទេ ៕