Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អ្នកវិនិយោគ​ជប៉ុន​ជឿជាក់​លើ​ស្ថានភាព​នយោបាយ​សេដ្ឋកិច្ច​នៅ​កម្ពុជា

​ភ្នំពេញ ៖ អ្នកវិនិយោគ​ជប៉ុន​បាន​បង្ហាញ​នូវ​ការជឿជាក់​លើ​ស្ថានភាព​ន​យោ បាយ​និង​សេដ្ឋកិច្ច​នៅ​កម្ពុជា​ដែល​បង្ក​លក្ខណៈ​អំណោយផល​ដល់​ការ​រកស៊ី​របស់​វិនិយោគិន​បរទេស សំខាន់​វិនិយោគគិន​មកពី​ប្រទេស​ជប៉ុន ។​

​លោក អា​ឡិច យ៉ា​ស៊ូ​ម៉ូតូ សហ​ស្ថាបនិក​ក្រុមហ៊ុន​អា​រ៉ា​ខា​រ៉ា បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌ មាន​នៅក្នុង​ស​ន្និសិទ​កាសែត​កាលពី​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៩ កន្លងទៅនេះ ដោយ​បញ្ជាក់ ថា កម្ពុជា​ជា​ប្រទេស​ដែល​មាន​សក្តានុពល​និង​អំណោយផល​សម្រាប់​ការបណ្តាក់ទុន​រកស៊ី សំខាន់​ការរកស៊ី​លើ​វិស័យ​អ​ចន​ទ្រព្យ ។​

​លោក​ថ្លែង​អះអាងថា កម្ពុជា​ជា​ប្រទេស​ដែល​ក្រុម​អ្នក​វិនិយោគ​ជប៉ុន​មើលឃើញថា មាន​ស្ថេរភាព​ខាង​នយោបាយ​និង​សន្តិសុខ​រឹងមាំ រួម​ទាំង​កំណើនសេដ្ឋកិច្ច​គួរឲ្យកត់សម្គាល់ ។ ទន្ទឹម​នោះ​គោល នយោបាយ​វិនិយោគ​និង​ច្បាប់ស្តី​ការវិនិយោគបា​ន​បង្ក​ភាព​អនុគ្រោះ​ច្រើន ដល់​ជនបរទេស​ឬ ក្រុមហ៊ុន​បរទេស​ដែល​មក​បណ្តាក់ទុន​រក​ស៊ី​លើ​គ្រប់​ផ្នែក​ក្នុងប្រទេស អាស៊ាន​មួយ​នេះ ។​

​លោក អេ​ឡិច យ៉ា​ស៊ូ​ម៉ូតូ បាន​ប្រៀបធៀប​ថា បណ្តា​ប្រទស​មួយចំនួន​នា​ពេលបច្ចុប្បន្ន នេះ​កំពុង​កើត​ចលាចល ឬ​ផ្ទុះ​បាតុកម្ម​បង្ក​អសន្តិសុខ​សព្វបែបយ៉ាង ហើយ​ជះ​ឥទ្ធិ​លអ​វិជ្ជមាន ដល់​ការវិនិយោគ​ករណី​ដូច​ហុងកុង​ជាដើម ។​

​លោក អា​ឡិច យ៉ា​ស៊ូ​ម៉ូតូ បានឲ្យដឹង​ទៀតថា មុន​នឹង​លោក​ចាប់ផ្ដើម​វិនិយោគទុន លើ​ទឹកដី​កម្ពុជា លោក​បាន​សិក្សា​ស្រាវជ្រាវ​អំពី​គោលនយោបាយ និង​ជំហរ​របស់​រាជ​រដ្ឋា ភិបាល​បាន​ច្បាស់លាស់ ដែល​បង្កើតឲ្យមាន​ទំនុកចិត្ត​លើ​សេដ្ឋកិច្ច​កម្ពុជា និង​គោល នយោបាយ​រឹងមាំ ធានា​ដល់​ការ​វិនិយោគិន​បរទេស ហើយ​អ្វី​ទាំងអស់នេះ​គឺជា​កត្តា​សំខាន់ បំផុត​សម្រាប់​ការវិនិយោគ ។​

​ទន្ទឹម​នឹង​ការបង្ហាញ​ភាព​ជឿជាក់​លើ​សេដ្ឋកិច្ច​កម្ពុជា និង​នយោបាយ ជនជាតិ​ជប៉ុន ដែល​មាន​ភាគហ៊ុន​ធំ លើ​គម្រោង​លំនៅឋាន​អា​រ៉ា​ខា​រ៉ា ដោយ​បាន​បោះទុន​ប្រហែលជា ៧០​លាន​ដុល្លារ ដើម្បី​សាងសង់​លំនៅឋាន​បែប​ប្រណិត បាន​បញ្ចេញ​ទស្សន​ដែរ​ថា បច្ចុប្បន្ន នេះ​យុវវ័យ​បាន​ផ្លាស់ប្ដូរ​ទម្លាប់​នៃ​ការរស់នៅ​ក្នុង​ផ្ទះ​ជាប់​ដី ងាក​មក​រស់នៅ​ក្នុង​ខុន​ដូ​បែប ស៊ីវិល័យ​។​

​លោក​បញ្ជាក់ថា ភាពងាយស្រួល គឺជា​ចំណុច​ទាំងអស់​ដែល​ប្រជាពលរដ្ឋ​ទាមទារ ចង់បាន បច្ចុប្បន្ន​ទៅ​អនាគត ព្រោះថា បើ​ចង់បាន​ផ្ទះ​នៅ​ក្នុង​ក្រុង​គឺ​ថ្លៃ ហើយ​បើ​ចង់ បាន​តម្លៃ ធូរ​ថ្លៃ គឺមាន​តែ​ខុន​ដូ ដែល​បង្កើត​ភាពងាយស្រួល កន្លែង​រស់នៅ​ក្បែរ​កន្លែង​ធ្វើការ​។​

​លោក អា​ឡិច យ៉ា​ស៊ូ​ម៉ូតូ បាន​បន្ថែមទៀតថា និន្នាការ​ខាង​លើ​នេះ មិនមែន​មាន​តែ នៅ​កម្ពុជា​នោះទេ គឺ​នៅ​ប្រទេស​អូស្ត្រាលី​ក៏​មាន​ច្រើន​ដែរ ដែល​ពួកគេ​បាន​លក់​ផ្ទះ​នៅ​ជាយ ក្រុង​មក​ទិញ​ខុន​ដូរ ក្នុង​ក្រុង​ក្បែរ​កន្លែង​ធ្វើការ ដើម្បី​បង្កើត​ភាពងាយស្រួល​។​

​លោក អៀង សុធា​រ៉ា ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា​ដែរនោះ​ក៏​បាន​លើក ឡើង​ដែរ​ថា តាម​ការសិក្សា និង​អង្កេត យុវជន​ធ្វើការ​នៅ​ទីក្រុង និង​មក​រៀន​នៅ​ទីក្រុង ឬ​ទើប រៀបការ​នៅ​ក្នុង​ទីក្រុង​ដែល​មាន​មុខរបរ និង​កន្លែងធ្វើការ​ក្នុង​ក្រុង ពួកគេ​រមែង​ចង់​បាន​កន្លែង រស់នៅ​ក្បែរ​កន្លែង​រក​ស៊ី និង​ធ្វើការ ឬ​កន្លែង​រៀន​ដើម្បី​កាត់បន្ថយ​ការចំណាយ​នៃ​ការធ្វើ​ដំណើរ ពេលវេលា និង​គ្រោះថ្នាក់​ផ្សេងៗ​ជាដើម​។​

​ឈរ​លើ​ទស្សនវិស័យ​ខាងលើនេះ លំនៅឋាន​អា​រ៉ា​ខា​វ៉ា ដោយ​បាន​សហការ​រវាង អ្នកវិនិយោគ​ខ្មែរ និង​ជប៉ុន បង្កើត​អាគារ​ខុន​ដូរ លើ​ផ្ទៃដី ១.៣​ហិច​តា មាន​ចំនួន​១០​អាគារ និង​មាន​កម្ពស់​២១​ជាន់ ស្ថិតនៅ​កណ្ដាល​ទីក្រុង ស្ថិតនៅ​ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​មាន​ទីតាំង នៅ​ខាងក្រោយ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ​។ ចំពោះ​តម្លៃ​គឺ​មាន​ចាប់ពី ២៨,០០០ ដុល្លារ​ឡើង​ទៅ ដែល​ពលរដ្ឋ​មាន​ចំណូល​ពី ៦០០​ដុល្លារ ឡើងទៅ អាច​ទិញ​មួយ​ជា​ប្រភេទ​ស្ទូឌីយោ ឬ​ផ្ទះ​មាន​ពីរ​បន្ទប់​៕

Filed in: Recent