Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ឧត្តម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេ​បញ្ជាការ​កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ នាំ​ទេយ្យ​ទាន​ប្រគេន​ព្រះសង្ឃ​ចំនួន​ ០៣​វត្ត

នៅថ្ងៃ​ទី២៤​ និង​២៥ ខែ​កញ្ញា ឆ្នាំ​២០១៩ ឯកឧត្តម ឧត្តម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេ​បញ្ជា​ការរង​កងរាជ​អាវុធហត្ថ​លើផ្ទៃ​ប្រទេស និងជា​មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បាននាំទេយ្យទានទៅប្រគេនព្រះសង្ឃ ចំនួន០៣វត្ត ស្ថិតក្នុងខណ្ឌមានជ័យ និង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ ជាមួយពុទ្ធបរិស័ទ្ទ ចំណុះជើងវត្តទាំងអស់ និងឧទ្ទិសកុសលជូនដល់ វិញ្ញាណក្ខន្ធ  នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដែលបានពលីមរណៈ ក្នុងរយៈកាល កន្លងមកផងដែរ។

វត្តទាំង០៣ ដែលមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញទៅចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌជាមួយពុទ្ធបរិស័ទ្ទ ចំណុះជើងវត្ត រួមមាន៖

១. វត្តនន្ទមុន្នី ស្ថិតក្នុង ភូមិ ដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

២. វត្តកែវមុន្នី ស្ថិតក្នុង ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ

៣. វត្តព្រែកថ្លឹង ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ

ជារៀងរាល់ឆ្នាំ គេតែងសង្កេតឃើញថា ទោះបីមានការមមាញឹកយ៉ាងណា ក៏កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលមានលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាមេបញ្ជាការ តែងឆ្លៀតឱកាស ទៅចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌជាច្រើនវត្តអារាមជាហូរហែរ ដោយមិនមានខកខានឡើយ ដើម្បីឧទ្ទិសកុសលជូនដល់ ញាតិមិត្ដដែលបានចែកឋានទៅហើយ មានមាតាបិតា ជីដូន ជីតា បងប្អូនកូនចៅ ព្រមទាំងមិត្តរួមការងារ និងមានក្ដីសង្ឃឹមមួយទៀតថា អំពើកុសល ដែលគេមានសទ្ធាបានបរិច្ចាគឧទ្ទិសទៅនោះ នឹងងាកបែរមកឱ្យសព្វសាធុការពរ ឲ្យពួកគេវិញ ទទួលបាននូវសេចក្ដីសុខ និងសេចក្ដីចំរើន តទៅថ្ងៃមុខ។

បន្ទាប់ពីបានបញ្ចប់កម្មវិធីបុណ្យក្នុងវត្តទាំង០៣ ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឆ្លៀតចុះទៅត្រួតពិនិត្យ លទ្ធផលនៃការ សាងសង ជួសជុលកែលំអរ ហេដ្ឋារចនាសម្ព័ន្ធក្នុងសាលាបឋមសិក្សាកែវមុន្នី ដែលលោកបានឧបត្ថម្ភកន្លងមក រួមមានប្រព័ន្ធ រំដោះទឹកជុំវិញសាលា, ចាក់ដីបំពេញទីធ្លានិងចាក់បេតុង សាលាទាំងមូល, កសាងប្រព័ន្ធផ្លូវបេតុងក្នុងសាលា, កសាងកន្លែង សម្រាប់សិស្សលេង, ជួសជុលបន្ទប់ទឹក, កសាងរបងបន្ថែមនិងជួសជុលឡើងវិញ, ធ្វើសួនច្បារនិងលាបថ្នាំតាមអាគារឡើងវិញ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ