នំពេញ: សមត្ថកិច្ចការិយាល័យ ប្រឆាំងគ្រឿងញៀន បង្ក្រាបទីតាំងប្រើប្រាស់ ចែកចាយគ្រឿងញៀនព្រមទាំង ឃាត់ ខ្លួនក្រុមជួញដូរនិងប្រើប្រាស់៨នាក់ (ស្រី៥នាក់) កាលពីម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី២៦ កុម្ភៈ ២០១៤ នៅផ្ទះ លេខ ៤៩ ដេ ផ្លូវ៦៦៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
លោក ប៊ន សំអាត នាយការិយាល័យប្រឆាំងការ ជួញដូរគ្រឿង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន ប្រាប់ថា បន្ទាប់ពីចុះស្រាវជ្រាវស៊ើបអង្កេតដឹងថា ទីតាំងខាងលើមានប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន លោកក៏បានសុំគោលការណ៍ ពីព្រះរាជអាជ្ញា និងសុំការសហការជាមួយ នគរបាលខណ្ឌទួលគោក ដើម្បីចុះ ឡោម ព័ទ្ធបង្ក្រាបទីតាំងខាងលើ ។
លោកបានបន្តទៀតថា ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៨នាក់ រួមមាន ១.ណៃ ម៉េង ភេទប្រុស អាយុ៤២ឆ្នាំ, ២.អែល សារិន ភេទប្រុស អាយុ៣៧ឆ្នាំ, ៣.មាស ចិន្តា ភេទស្រី អាយុ៣៣ឆ្នាំ, ៤.ច័ន្ទ ម៉ីម៉ី ភេទស្រី អាយុ២២ឆ្នាំ, ៥.សេង សំណាង ភេទប្រុស អាយុ១៧ឆ្នាំ, ៦.ជុំ កញ្ញា ភេទស្រី អាយុ១៧ឆ្នាំ, ៧.ម៉ៅ លក្ខិណា ភេទស្រី អាយុ៣៧ឆ្នាំ និង៨.ម៉ៅ ស្រីខួច ភេទស្រី អាយុ២២ឆ្នាំ រួមនឹងវត្ថុតាងមានម៉ាទឹកកក ជាង២ខាំ, ថ្នាំញៀនប្រភេទយ៉ាម៉ា ១៣២ គ្រាប់, កាំភ្លើងខ្លី១ដើមម៉ាកឡុក, រថយន្តមួយគ្រឿង ម៉ាក RAV4 មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2B-3923, ម៉ូតូ ១ គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ មួយគ្រឿង ពាក់ ស្លាក លេខ1CB-2754។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង សមត្ថកិច្ចបានបញ្ជូន មកកាន់ការិយាល័យ ប្រឆាំងការជួញដូរ គ្រឿង នៃស្នងការ ដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ ចាត់ ការបន្ត ៕