Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ឧត្តមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង រៀបចំ​ព្រឹត្តិការណ៍​ចំនួនបី​ក្នុងពេល​តែមួយ​នៅ​វិទ្យា​ល័យបាក់ទូក​ រាជធានី​ភ្នំពេញ​

រាជធានីភ្នំពេញ ៖ នៅព្រឹក​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៩ ដែល​ជាថ្ងៃ​បិណ្ឌ១ តាម​ប្រពៃណី​ខ្មែរ នៅបរិវេណ​វិទ្យាល័យ​បាក់​ទូក មាន​ការប្រារព្ធនូវពិធីចំនួនបីព្រមគ្នានោះគឺ ពិធីដាក់​ឲ្យដំណើរការ​ប្រើប្រាស់ជា​ផ្លូវការ​ទីលានបាល់ទាត់ វិទ្យាល័យបាក់ទូក ពិធីបិទការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់មិត្តភាព យុវនិស្សិត​ខេត្តបន្ទាយមានជ័យ ប្រចាំនៅ រាជធានីភ្នំពេញ និងពិធីជួបជុំអតីតលោកគ្រូ អ្នកគ្រូ និងអតីតសិស្ស​នៃសាលា​បាក់ទូក ដើម្បី រំលឹកគុណ អតីត លោកគ្រូ អ្នកគ្រូ ព្រមទាំងមានការរៀបចំនំបញ្ចុកពិសាររួមគ្នា ទាំងគណអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រី អតីតលោកគ្រូអ្នកគ្រូនិងអតីតសិស្សសាលាបាក់ទូក នាយ នាយរង អាវុធហត្ថរាជធានីភ្នំពេញ ក្រុមកីឡាករយុវនិស្សិតតំណាង ក្រុងស្រុកទាំង០៩​នៃខេត្តបន្ទាយមានជ័យ​ដែល​មកបន្តការសិក្សា នៅរាជធានី ភ្នំពេញ ប្រមាណជាង២៦០០នាក់ ព្រមទាំងសិស្សានុស្សិសវិទ្យាល័យ​បាក់ទូក បានចូលរួមយ៉ាងអធឹកអធម​ ។

ទីលានបាល់ទាត់ វិទ្យាល័យបាក់ទូក ដែលដាក់ដំណើរការឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ ត្រូវបាន កសាង ជាថ្មីឡើងវិញ ដោយ ចាក់ដី ដាំស្មៅ កិនបង្ហាប់ ធ្វើដេហ្គាធំ និងប្រព័ន្ធរំដោះទឹក ចូលដេហ្គា ក្រោមការរួម​វិភាគទាន របស់អតីតសិស្សរួមជំនាន់សាលាបាក់ទូក ដែលមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ផ្តួចផ្តើមជាជំហរ បន្ថែមពីលើ សមិទ្ធិផលផ្សេងៗទៀត ដូចជា តារាងបាល់បោះ បង្គន់អនាម័យស្តង់ដាទំនើប ការ៉ូឡាលម្អសួនមួយ​ចំនួន ដែលអតីត សិស្សរួមជំនាន់ទាំងនេះ បានរួមគ្នាបរិច្ចាគធនធាន កសាងកន្លងមក ទុកជាអនុស្សាវរីយ៍​ក្នុង​សាលាបាក់ទូក និងជា ការដឹងគុណចំពោះ អតីតលោកគ្រូអ្នកគ្រូដែលធ្លាប់បង្រៀនពួកគេនៅសាលាមួយនេះ។

បន្ទាប់ពីកាត់ខ្សែបូរ សម្ពោធទីលានបាល់ទាត់រួច គណអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ បាននាំគ្នាទស្សនា ការប្រកួតផ្តាច់ព្រ័ត យកចំណាត់ថ្នាក់លេខ១និងលេខ២ រវាងក្រុមយុវនិស្សិតក្រុងប៉ោយប៉ែត ជាមួយនឹង ក្រុមយុវ និស្សិតស្រុកអូរជ្រៅ ដែលជាក្រុមឆ្នើមចុងក្រោយសល់ពីការប្រកួតជម្រុះយ៉ាងស្វិតស្វាញ ក្នុងចំណោម០៩ក្រុម អស់ជាច្រើនសប្តាហ៍កន្លងមក។

ជាលទ្ធផលគឺក្រុមយុវនិស្សិតក្រុងប៉ោយប៉ែតទទួលបានជ័យជំនះចំណាត់ថ្នាក់លេខ១។

គណកម្មាការរៀបចំការប្រកួតបានលើកឡើងថា ការរៀបចំប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពយុវនិស្សិត​ខេត្តបន្ទាយ មានជ័យ ដែលមកបន្តការសិក្សានៅរាជធានីភ្នំពេញនេះ គឺជាលើកទី៣ហើយ ក្រោមគំនិតផ្តួចផ្តើម​ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារ ចុះជួយខេត្តបន្ទាយមានជ័យ តាមយៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ទកាល័យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងជា អគ្គលេខាធិការរង អជ្ញាធរជាតិប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន ហើយ ក៏សម្តែងការ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ដែលបាន ឧបត្ថម្ភដល់ការរៀបចំកម្មវិធីប្រកួតទាំងស្រុង សរុបជាង ៦,០០០ $ និងបានសំណូមពរ ជួយឧបត្ថម្ភ​គាំទ្រនៅឆ្នាំក្រោយៗជាបន្តទៀត ទទួលបានការឯកភាពពី ឯកឧត្តម រ័ត្ន ស្រ៊ាង ផងដែរ។ ព្រមជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី ក៏បានប្រគល់ថវិកាបន្ថែម ១,០០០$ របស់ ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី កែ គឹមយ៉ាន ជូនដល់ក្រុមកីឡាករទាំង០៩ ក្នុង១ក្រុម១០០$ និងគណកម្មការរៀបចំការប្រកួត១០០$ ។

ក្រោយបញ្ចប់កម្មវិធីបិទការប្រកួតបាល់ទាត់ អតីតសិស្សសាលាបាក់ទូក ក៏មានរៀបចំ អំណោយ ប្រគល់ ជូនដល់អតីតលោកគ្រូ អ្នកគ្រូចំនួន៣៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៤០ម៉ឺនរៀល ទឹកដោះប៊ឺត០១កែស ទឹកផ្លែឈើ០១កែស, ជូនដល់លោកគ្រូអ្នកគ្រូដែលបង្រៀននៅសាលាបាក់ទូកបច្ចុប្បន្ន១១១នាក់ ក្នុងម្នាក់ៗ ៥ម៉ឺនរៀល ជូនដល់ប្អូនៗក្រុមកាយ៉ារិទ្ធិ ក្នុងម្នាក់ៗ ០២ម៉ឺនរៀល និងបានអញ្ជើញ គណអធិបតី ភ្ញៀវកិត្តិយស នាយ នាយរង អាវុធហត្ថរាជធានីភ្នំពេញ ក្រុមកីឡាករ និងប្អូនៗសិស្សានុស្សិស ដែលមានវត្តមានក្នុងកម្មវិធី​ទាំងអស់ ចូលរួមពិសារនំបញ្ចុកជាមួយគ្នាយ៉ាងសប្បាយរីករាយក្រៃលែងបំផុត​៕

 

 

Filed in: Recent, ព័ត៌មានជាតិ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី, រាជធានីភ្នំពេញ