(បាត់ដំបង) ៖ ប្រភពពីក្រុមឈ្មួញរកសុីដឹកជញ្ជូនទំនិញតាមរថយន្តបានបង្ហើបប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងនៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង៥០នាទី ស្ថិតនៅចំណុចភូមិអូរដា ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ប្រភពដដែលបានបញ្ជាក់បន្ថែមអោយដឹងទៀតថា រាល់ថ្ងៃនេះពួកគាត់ជាអាជីវករដឹកទំនិញចេញពីទឹកដីថៃ ចូលមកស្រុកខ្មែរតាមច្រកអន្តរជាតិដូងដោយការដឹកជញ្ជូននេះគឺយកទៅលក់បន្តនៅឯផ្សារនាគមាសហៅផ្សារដើមគនៅទីក្រុងភ្នំពេញ។
អាជីវករម្នាក់ដែលជាអ្នកបើកឡានដឹងទំនិញដោយមិនបានប្រាប់ឈ្មោះបានប្រាប់អ្នកយកព័ត៌មានយើងអោយដឹងបន្តថា ឡានរបស់គាត់បានដឹកចេញពីច្រកអន្តរជាតិដូងជារៀងរាល់ជើង ហើយគាត់បានរត់ការបង់ពន្ធតាមច្រកដូចសព្វដង ទើបបានដឹកចេញមកស្រុកខ្មែរបាន ហើយការរត់ការបង់ថ្លៃដឹកទំនិញនេះដែរ គឺគាត់បានរត់ ការបង់ទាំងភាគីខាងថៃ និងសមត្ថកិច្ចខ្មែរនៅច្រកដូង ទើបអាចដឹងចេញមកបាន។ ចំណែកពេលគាត់ដឹកចេញ ពីច្រកដូងមកដល់ចំណុចមុខស្នាក់ការគយនិងរដ្ធករច្រកដូងស្ថិតនៅភូមិអូរដា ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ឡានពួកគាត់តែងតែចូលបង់លុយនៅទីនោះម្តងទៀត តែខាងមន្ត្រីគយនោះមិនមានចេញក្រដាសស្នាមរឺវិក័្កយប័ត្រអីនោះទេ គ្រាន់តែបង់លុយហើយពួកគាត់បន្តដំណើរទៅមុខជាបន្តបន្ទាប់ទៀតព្រោះត្រូវចំណាយពេលច្រើនម៉ោងទើបដល់គោលដៅ។
ពួកគាត់បានបន្តថារាល់ថ្ងៃនេះដែរការដឹកជញ្ជូនទំនិញរបស់ពួកគាត់មិនហ៊ានដេញដោលសួរទៅមន្ត្រីគយនៅស្នាក់ការរឿងបងលុយទៅឲ្យពួកគាត់ហើយទាមទាររកក្រដាសស្នាមអ្វីដែរ ព្រោះគាត់ជាអ្នករកសុីបើហ៊ានសួរដេញដោលទៅខ្លាចគេគៀបពួកគាត់រឺក៏ចាប់រថយន្តធ្វើការផាកពិន័យ។ ចឹងហើយជារៀងរាល់ជើងគឺតែតែឈប់បង់លុយនៅស្នាក់ការអូរដានេះជារៀងរាល់ជើងតែម្តង។
ចំណែកលោក (ជ័យ ជនតារា)ជាប្រធានស្នាក់គយនិងរដ្ឋាករដូងដែលកាន់ក្តោបទាំងផែស្ងួតផងក្រុមការងារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកបានទេ ដោយទូរស័ព្ទខលចូលហើយគាត់និយាយតបមកវិញថារវល់តែជាប់ប្រជុំរួចក៏បិទទៅវិញ។
ពាក់ព័ន្ធការដែលក្រុមឈ្មួញរកសុីដឹកទំនិញបានបង់ប្រាក់ទៅអោយមន្ត្រីគយនិងរដ្ធករដូងមិនមានចេញវិក័យប័ត្រនេះដែរ ប្រហែលជាមន្ត្រីក្រោមឱវ៉ាតរបស់លោក ជ័យជន តារាយកក្រៅផ្លូវការហើយមើលទៅ បើមួយថ្ងៃៗឡានដឹកទំនិញចេញពីទឹកដីថៃចូលមកស្រុកខ្មែរច្រើនដូចជាកណ្តៀរពូនភ្នំចឹង។
ជុំវិញរឿងមន្ត្រីគយនិងរដ្ឋាករដូង ដោយគ្រប់គ្រងដោយលោក (ជ័យ ជនតារា)ទទួលប្រាក់ពីឈ្មួញដឹកទំនិញគ្រប់ប្រភេទដោយមិនមានចេញក្រដាសស្នាមរឺវិក័យប័ត្របែបនេះ សូមលោក យូ ហេង ដែលជាប្រធានសាខាគយនិងរដ្ធាករខេត្តបាត់ដំបង មេត្តាជួយពិនិត្យមើលមន្ត្រីថ្នាក់ក្រោម ដែលនៅខាងច្រកដូងដែលមានភាពមិនប្រក្រតីរឿងដែលយកលុយពីអាជីវករហើយមិនមានក្រដាសស្នាមបែបនេះការប្រមូលពន្ធប្រចាំឆ្នាំ២០១៩ពិតជាខាតបង់អស់ជាច្រើនភាគរយមិនខានឡើយ ៕