Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ស្នងការ​ខេត្ត​បន្ទាយមានជ័យ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​កាត់​ខ្សែបូរ​ណ៍​សម្ភោធ​ឆ្លង រូប​ព្រះ​វិស្នុ​(​លោកតា​រាជ្យ​) នៅ​វត្ត​សិរី​មង្គល​សុទ្ឋា​រាម ហៅ​វត្ត​ស្ទឹង​បត់​

ខេត្ត​បន្ទាយមានជ័យ ៖ តំបន់​សមរភូមិ​ស៊ីសាច់​ហុតឈាម នៅជាប់​នឹង​ព្រំដែន​កម្ពុជា​-​ថៃ កាលពី​សម័យ​សង្គ្រាម បានប្រែក្លាយ​ទៅជា​តំបន់​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ ពិសេស​វិស័យ​ព្រះពុទ្ធសាសនា ដោយ​ក្រោម​ដំបូល​សន្តិភា នៃ​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​។​

​យ៉ាងណាមិញ​វត្ត​សិរី​មង្គល​សុទ្ឋា​រាម ហៅ​វត្ត​ស្ទឹង​បត់ ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​កសាង​ឡើង​ជា​បន្តបន្ទាប់​រហូត​ទទួលបាន​នូវ​សមិទ្ធផល​នានា​ជាច្រើន​សម្ភោ​ទ​ឆ្លង ទាំងនេះ​ដោយ​មានកា​ខិតខំ​ប្រឹងប្រែង​ពី​ក្រុម​គណៈកម្មការ អាចារ្យវត្ត ព្រះសង្ឃ​រួមទាំង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ផងដែរ​។​

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ ២០១៩​នេះ ក្រុម​គណៈកម្មការ​ចំណុះជើងវត្ត​សិរី​មង្គល​សុទ្ធា​រាម ហៅ​វត្ត​ស្ទឹង​បត់ បាន​មូលមតិ​គ្នា​ធ្វើ​ពិធី​ដាក់​សម្ពោធ​សមិទ្ធផល​នានា​នៅក្នុង​វត្ត និង​កាត់​ខ្សែបូរណ៍​ឆ្លង រូប​ព្រះ​វិស្នុ​(​លោកតា​រាជ្យ​) ក្រោម​អធិបតីភាព​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ អាត់ ខែម ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ព្រមទាំង​មន្ត្រីរាជការ កងកម្លាំង សប្បុរជន ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ផងដែរ​។​

​តាម​សង្ឃដីកា​លើកឡើង​របស់​ព្រះគ្រូ​អនុគណ​ក្រុង​ប៉ោយ​ប៉ែត​ដែល​មាន​ព្រះនាម​ហៅថា ប៉ុក ចំរើន និង​ជា​ព្រះចៅអធិការ​វត្ត​ខាងលើ​នោះ បាន​មាន​សង្ឃដីកា​ថា ថ្ងៃនេះ​យើង​ធ្វើ​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​រូប​ព្រះ​វិស្ណុ​ដៃ​បួន ហៅ​លោកតា​រាជ្យ ដែល​មាន​កម្ពស់​៤​ម៉ែត្រ​ឯណោះ រួម​ទាំង​មាន​សមិទ្ធផល​ផ្សេង​ទៀត​ដែល​បាន​កសាង​រួចរាល់​ហើយ​។​

​ព្រះចៅអធិការ​វត្ត​ក៏​មាន​សង្ឃដីកា​ទៀត​ថា នៅក្នុង​ឆ្នាំ​១៩៩៣ ហើយ​កាលណោះ រូប​ព្រះ​វិស្ណុ ហៅ​តា​រាជ្យ​នេះ គឺ​គេ​បានដាក់​ព្រះអង្គ​នៅ​ចំណុច​រង្វង់​មូល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ដោយ​បែរ​ព្រះភ័ក្ត្រ​ទៅ​ប្រទេស​ថៃ ហើយ​ប្រជាពលរដ្ឋ​យើង​មុននឹង​ចេញ​ទៅ​ប្រទេស​ថៃ គឺ​គេ​តែងតែ​នាំ​គ្នា​បួងសួង​សុំ​សេចក្តីសុខ​គ្រប់​គ្នា​មិន​ដែល​ខាន​ឡើយ ក្រៅ​ពិ​នោះ ក៏​មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​ឆ្លងកាត់​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត តែងតែ​ធ្វើកា​ដុត​ធូ​ក​បួង​សួរ​សុំ​សួរ​ផងដែរ​។​

​លុះ​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១១ ត្រូវ​នឹង​ថ្ងៃ ១​រោច ខែ​អស្សុជ ឆ្នាំ​ថោះ ត្រី​ស័ក​ពុទ្ធ​ស័ក ២៥៥៥ កាល​នោះ​គឺ​លោក ទ្រី ណារិន អតីត​ជា​អភិបាលក្រុង​ប៉ោយប៉ែត បាន​សម្រេច​ដក​រូប​តា​រាជ្យ​ចេញ​ពី​រង្វង់​មូល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត មក​ដាក់​នៅក្នុង​វត្ត​ខាងលើ​នោះ ដោយ​យក​រង្វង់​មូល​ច្រកទ្វារ​ធ្វើ​ជា​ការអភិវឌ្ឍន៍​នូវ​សមិទ្ធផល​ផ្សេងទៀត​ចាប់ពីពេលនោះ​មក​រហូត​មកដល់​សព្វថ្ងៃនេះ​។​

​ថ្លែង​ក្នុង​ឱកាស​នេះ​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ មាន​ប្រសា​ន៍ សំណេះសំណាល និង​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់កំ​ចាញ់​នូវ​ឧបាយកល​ជន​អគតិ​មួយចំនួន ដែល​ដើរ​ញុះញុង​ដើម្បី​ផល​ប្រយោជន៍​នយោបាយ​បក្សពួក​របស់​ទណ្ឌិត សម រង្ស៊ី អោយ​សោះ​ពី​ព្រោះ​វា​មិន​ល្អ​នោះទេ ជាពិសេះ​គឺ​វា​បាន​ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ​ទៀត​ផង​។

​បន្ទាប់​ពី​នេះ​ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការ បាន​អញ្ជើញ​កាត់​ខ្សែបូរ និង​ចែក​អំណោយ​ជូន​ដល់​កងកម្លាំង​ប៉ូលីស​ក្រុង ប្រជា​ការពា​ភូមិ និង​លោកតា លោកយាយ បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​១៥០​គ្រួសារ​។​
-១​គ្រួសា​ទទួលបាន​សា​រ៉ុង​១,​ក្រ​ម៉ា​១,​ថវិការ​ចំនួន​២​ម៉ឺន​រៀល​។​
-​តាជី យាយជី ចំនួន​៦០​នាក់​ក្នុង​ម្នាក់​ទទួលបាន​ក្រ​ម៉ា​១,​ថវិការ​ចំនួន​១​ម៉ឺន​រៀល​។​
-​ប្រជា​ការពារ​ភូមិ​ស្ទឹង​បទ ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន​១​លាន​រៀល​។​
-​ប៉ូលីស​ក្រុង​ប៉ោយ​ប៉ែត ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន​១​លាន​រៀល​ផងដែរ​៕

Filed in: ខេត្តបន្ទាយមានជ៍យ, ព័ត៌មានជាតិ, ព័ត៌មានថ្មី