Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បង្គាប់​អោយ​ទិញ​ipad​ជូន​ដល់​សិស្ស​និទ្ទេស​A ម្នាក់​១​គ្រឿ​ង

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​សរសេរ​លើ​ហ្វេ​សប៊ុក​ផ្ទាល់​ខ្លួន​ថា ដើម្បី​ជា​ការលើកទឹកចិត្ត នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ សម្តេច​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បង្គាប់​ឱ្យ​ទិញ iPad ជូន​ដល់​ពួក​សិស្ស​ជាប់​និទ្ទេស A ឆ្នាំ​២០១៩​នេះ ម្នាក់​មួយ​គ្រឿង​។​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បន្តថា​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​របស់​គណៈរដ្ឋមន្ត្រី ដើម្បី​ពិភាក្សា​និង​ឆ្លង​របៀបវារៈ​មួយចំនួន ក្នុងនោះ​មានដូចជា​៖
១៖ ការធានា​របស់​រាជរដ្ឋាភិបាល​សម្រាប់​គម្រោង​ទិញ​ថាមពលអគ្គិសនីផ​លិត​ដោយ​ធ្យូង​ថ្ម ២៤០០ មេហ្កា​វ៉ាត់​ពី​ប្រទេស​ឡាវ​។​
២៖ បញ្ហា​ផ្សេងៗ សំណើ​សុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ការអនុម័ត​យល់ព្រម​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​៖
២.១៖ កិច្ចព្រមព្រៀង​អាស៊ាន​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ។​
២.២៖ កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​ក្របខណ្ឌ​សម្ព័ន្ធភាព​ថាមពលព្រះអាទិត្យ​អន្តរជាតិ​។​

​សូម​ជម្រាប​ជូន​ថា​បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន​៧៩០៥២​នាក់ ស្នើ​នឹង​៦៨.៦២​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៨ ដែល​អ្នក​ជាប់​បាក់​ឌុប​មាន​ប្រមាណ​៦៧.០៧​ភាគរយ​។ សម្រាប់​បាក់​ឌុប​ឆ្នាំ​២០១៩​នេះ មាន​បេក្ខជន ដែល​ទទួលបាន​និទ្ទេស A មាន​ចំនួន ៤៤៣​នាក់ ធៀប​នឹង​ឆ្នាំ​២០១៨ មានតែ​៤០៨​នាក់​។ និទ្ទេស B មាន​ចំនួន ២ ៤៣០​នាក់ ធៀប​នឹង​ឆ្នាំ​២០១៨ មាន​ចំនួន​២ ២២២​នាក់​។ ចំណែក​និទ្ទេស C មាន​ចំនួន ៥ ៨៤៧​នាក់ និទ្ទេស D មាន​ចំនួន ១៤ ១០០​នាក់ និង​និទ្ទេស E មាន​ចំនួន ៥៦ ២៣២​នាក់ ។ ក្នុងចំណោម​បេក្ខជន​ដែល​ទទួលបាន​និទ្ទេស A ចំនួន​៤៤៣​នាក់ មក​ពី​រាជធានី​ភ្នំពេញ​១៤១​នាក់ សៀមរាប ៣៨​នាក់ បាត់ដំបង ៣២​នាក់ តាកែវ ២៩​នាក់ កំពង់ចាម​២៧​នាក់ ព្រៃវែង​២៧​នាក់ បន្ទាយមានជ័យ​២៥​នាក់ កណ្តាល​២៣​នាក់ កំពត​២៣​នាក់ ត្បូងឃ្មុំ​១៥​នាក់ កំពង់ធំ​១៤​នាក់ ព្រះសីហនុ​១៣​នាក់ ស្វាយរៀង​៨​នាក់ ពោធិសាត់​៧​នាក់ កំពង់ឆ្នាំង​៦​នាក់ កំពង់ស្ពឺ​៦​នាក់ ក្រចេះ​៤​នាក់ រតនគិរី​២​នាក់ កោះកុង​១​នាក់ មណ្ឌលគិរី​១​នាក់ និង​ឧត្តរមានជ័យ​១​នាក់​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ