Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក ជុំ ប៊ុណ្ណារ័ត្ន មេ​នគរ​បាល​អន្តោ​ប្រវេសន៍​ច្រក​ព្រែក​ចាក បើក​ភ្លើង​ខៀវ​ឱ្យ​ឈ្មួញ​បង្កប់​ទំនិញ​គេច​ពន្ធ និង​ទំនិញ​ខុសច្បាប់​ពីប្រទេស​វៀតណាមចូលទឹកដីខ្មែរ !

ខេត្ត​កំពត ៖ ថ្មីៗ​នេះ​លោក ជុំ ប៊ុណ្ណា​រ័ត្ន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក កំពុង​ប្រឈម​នឹង​ការរិះគន់ យ៉ាងខ្លាំង​ពី​ពួក​ឈ្មួញ​នាំចូល​ទំនិញ​ស្របច្បាប់ ទោះបី​មាន​ឯកសារ​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ​យ៉ាងណាក៏ដោយ ក៏​ក្នុង​ទំនិញ​១​កុង តឺន័​រ ឬ​រថយន្ត​តូច ឬ​ធុន​ធំ​ត្រូវ​តែ​ចំណាយ​លុយ​ជា​ច្រើន​រយ​ដុល្លារ ទើប​អាច​នាំ​ទំនិញ​ចូល​ទឹកដី​ខ្មែរ​បាន ។ ប្រសិនបើ​មិន​បង់ លុយ​ទៅតាម​ការកំណត់​របស់​ក្រុម នគរបាល​អន្តោប្រវេសន៍ ក្រុម​មន្ត្រី​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងនោះ​ទេ គឺ​មិន​អាច​ដឹក ទំនិញ​ឆ្លងកាត់​ច្រក​ព្រំដែន​បាន​ឡើយ ។

ប្រការ​នេះ​ធ្វើឱ្យ​ក្រុម​ឈ្មួញ​នាំចូល​ទំនិញ​ស្របច្បាប់ និង​ទំនិញ​វិនិយោគ​តាម​ច្រកទ្វារ អន្តរជាតិ​ព្រែក​ចាក ត្រូវ​ប្រឈម​នឹង​ការលំបាក​យ៉ាងខ្លាំង ព្រោះ​ត្រូវ​ក្រុម​សមត្ថកិច្ច​គាប​យក​លុយ​តាម​អំពើ​ចិត្ត ។​ ​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​តូចតាច បានឱ្យដឹងថា អំពើពុករលួយ​របស់ លោក ជុំ ប៊ុណ្ណា​រ័ត្ន មេ​នគរបាល​អន្តោប្រវេសន៍​ច្រក ទ្វារ​អន្តរជាតិ​ព្រែក​ចាក មាន​ការរិះគន់​យ៉ាង​ខ្លាំង ដោយហេតុ​ថា អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​របស់លោក ជុំ ប៊ុណ្ណា​រ័ត្ន និង បក្ខពួក​កំពុងតែ​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​របរ​រកស៊ី​របស់​ក្រុម​ឈ្មួញ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​នេះ ព្រោះ​អី​ពួកគេ​ត្រូវ ចំណាយ​លុយ​លើ​តុ និង​ក្រោម​តុ​កាន់តែ​ច្រើនឡើងៗ ។​សូម្បី​តែ​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ចូល​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ ប្រទេស​វៀតណាម​ក៏​ប្រឈម​នឹង​ការលំបាក​ដែរ ព្រោះ​ត្រូវ​មន្ត្រីក្រោមឱវាទ លោក លោក ជុំ ប៊ុណ្ណា​រ័ត្ន គាប​យក​លុយ​ស្រេច តែ​អំពើ​ចិត្ត ។​

​ផ្ទុយ​ទៅ​វិញ​រហូត​មក​ដល់ពេលនេះ ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​តែ​ធ្វើ​មិនដឹងមិនឮ ចំពោះ​អំពើពុករលួយ​របស់​ក្រុម សមត្ថកិច្ច​ឈរជើង​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក ហើយ​ទុកឱ្យ​ពួកគេ​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត ។ ​ក្នុងចំណោម​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក ដែល​កំពុង​ល្បី​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​បំផុត គឺ​នគរបាល​អន្តោ ប្រវេ​សន៍ មន្ត្រី​គយ មន្ត្រី​កាំកុងត្រូល​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​ក្រុមមន្ត្រី​ស្នាក់ការ​ច្រក​ទ្វារ​ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ ។​

​ជាងនេះទៅទៀត ក្រុម​សមត្ថកិច្ច​ពុករលួយ​បាន​ឃុបឃិត​ឱ្យ​ឈ្មួញ​មួយចំនួន​នាំចូល​ទំនិញគេចពន្ធ​តាម​អំពើ​ចិត្ត ហើយ​សូម្បី​តែ​តាម​រថយន្តក្រុង​ដឹកជញ្ជូន​អ្នក​ទេសចរណ៍​ក៏​មាន​បង្កប់​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​ពី​ប្រទេស​វៀ​រតណា​មយ៉ាង​ពេញបន្ទុក ។ ​សារព័ត៌មាន​យើង​ពុំ​អាច​សុំ​ការបំភ្លឺ​ពាក់ព័ន្ធ​អា​រឿង​ស្រូវ​របស់ លោក ជុំ ប៊ុណ្ណា​រ័ត្ន មេ​នគរបាល​អន្តោប្រវេសន៍ ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាកបាន​នោះ​ទេ​នៅពេល ៕

 

Filed in: ខេត្តកំពត, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី