Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

កិច្ច​ប្រជុំ​ស្តីពីការ​ផ្សព្វផ្សាយ​វិធាន​ការ​ចំពោះ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សំណង់ ដែល​មិន​អនុវត្ត​តាមកាតព្វកិច្ច​ និងលក្ខខណ្ឌ​តម្រូវ ដោយបទ​ដ្ឋាន​បច្ចេកទេស​សំណង់ ​របស់​ក្រសួ​ងរៀបចំ​ដែនដីនគរូបនីយ​កម្ម និង​សំណង់​

ខេត្តព្រះសីហនុ %​ ក្រសួង​ដែន​ដីនគរូប​នីយកម្ម និងសំណង់ សហការ​ជាមួយ​រដ្ឋបាល​ខេត្តព្រះសីហនុ ប្រជុំផ្សព្វ​ផ្សាយ ស្តីពីវិធាន​ការចំពោះ​ក្រុមហ៊ុន​ប្រកបអាជីវកម្ម​សំណង់ ដែលមិនអនុវត្តតាមកាតព្វកិច្ច និងលក្ខខណ្ឌតម្រូវ​ដោយបទដ្ឋានបច្ចេកទេសសំណង់ ក្រោមអធិបតី ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដែនដីនគរូប​នីយកម្ម និងសំណង់ ជាប្រធានគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់​ខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញ​ចូលរួមពីអ្នកម៉ៅការសំណង់ អ្នកលក់​សម្ភារៈសំណង់ និងក្រុមហ៊ុនក្រឡុកបេតុងក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកកិច្ចប្រជុំថា កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីវិធានការ​ចំពោះក្រុមហ៊ុនប្រកបអាជីវកម្ម សំណង់ដែលមិនអនុវត្តតាមកាតព្វកិច្ច និងលក្ខខណ្ឌតម្រូវ ដោយបទដ្ឋាន​បច្ចេកទេសសំណង់នៅតាមការដ្ឋាននានាក្នុងខេត្តព្រះសីហនុ ការដ្ឋានត្រូវមានច្បាប់អនុញ្ញាតសាងសង់ ។ ក្រុមហ៊ុនសាងសង់ត្រូវបានចុះបញ្ជីនៅក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ។ រដ្ឋបាលខេត្ត ក៏ដូចជា​រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ លើគុណភាពសំណង់ កន្លងមកក្រុមការងារបច្ចេកទេសរបស់ក្រសួងដែនដី បានរកឃើញបញ្ហាប្រឈមមួយចំនួន ក្នុងការត្រួតពិនិត្យសំណង់ជាង ៥០០កន្លែងនៅខេត្តព្រះសីហនុ ជាក់ស្តែងបានរកឃើញការដ្ឋាន១៤ គ្មានគុណភាព ត្រូវរុះរើសំណង់ចេញ និង ៧០ការដ្ឋានផ្សេងទៀត​ត្រូវធ្វើ​កោសលវិច្ច័យពីក្រុមហ៊ុនឯកជន ដើម្បីបញ្ជាក់ពីគុណភាពសំណង់ ដើម្បីបញ្ចៀសកុំឱ្យមានការខុសឆ្គងបន្ត​ទៀត ។

ក្រុមការងារបានរកឃើញនូវចំណុចខ្វះខាត ត្រូវរុះរើសំណង់ចេញ ហើយយើងក៏មានការសោកស្តាយផងដែរ ព្រោះនេះជាកំហុសឆ្គងរបស់អ្នកម៉ៅការសាងសង់ខ្វះគុណភាព មានហានិភ័យខ្ពស់ មិនអាចឱ្យសាងសង់បន្ត​ទៀតបាន ។​ ក្រុមការងាររបស់ក្រសួងដែនដី អាជ្ញាធរខេត្ត បានអញ្ជើញអ្នកម៉ៅការសាងសង់ចូលរួមកិច្ចប្រជុំ សំដៅធ្វើការពិភាក្សាជាមួយក្រុមការងារបច្ចេកទេសដោយតម្រូវឱ្យ អ្នកម៉ៅការ ត្រូវចុះបញ្ជីនៅក្រសួងដែនដី

– អ្នកម៉ៅការសាងសង់ សុំច្បាប់អនុញ្ញាតតាម លក្ខណបច្ចេកទេស។

– អគារសំណង់ធំៗ ត្រូវមានអាងប្រព្រឹត្តិកម្មត្រឹម ត្រូវ នៅតាមការដ្ឋានរបស់ខ្លួន ប្រសិនបើសំណង់​ណាមិន​បានអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្ត នោះរដ្ឋបាលខេត្ត និងមន្ត្រីជំនាញ នឹងអនុវត្តវិធានការរដ្ឋបាល ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា​រាល់ម្ចាស់ការដ្ឋានណាដែលមិនបានសហការតាមការអញ្ជើញរបស់​រដ្ឋបាលខេត្តក្នុងការចូលរួមកិច្ចប្រជុំ ផ្សព្វផ្សាយ អំពីវិធានការចំពោះក្រុមហ៊ុនប្រកបអាជីវកម្មសំណង់​ដែលមិន​អនុវត្តតាមកាតព្វកិច្ច និងលក្ខខណ្ឌតម្រូវ ដោយបទដ្ឋានបច្ចេកទេសសំណង់ នឹងចុះផ្អាកការដ្ឋានទាំងនោះ ជាបណ្តោះអាសន្ន ។

ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ដែលជាប្រធានគណៈកម្មការ​ត្រួតពិនិត្យគុណភាពសំណង់ខេត្តព្រះសីហនុ បានធ្វើការ បទបង្ហាញថា ក្រុមហ៊ុនប្រកបអាជីវកម្មវិស័យសំណង់ ដែលមិនអនុវត្តតាមកាតព្វកិច្ច និងលក្ខខណ្ឌតម្រូវដោយបទដ្ឋានបច្ចេកទេសសំណង់ ត្រូវទទួលខុសត្រូវក្នុង​កិច្ចសន្យា ចំពោះការខូចខាតបង្កឡើងដោយសំណង់ ។ ទទួលខុសត្រូវលើគំនូរប្លង់ សោភ័ណភាព ជ្រើសរើស​សម្ភារៈ ការជ្រើសរើសបច្ចេកវិទ្យា ។ ត្រួតពិនិត្យការដ្ឋានឱ្យបានម៉ត់ចត់ ចៀសវាងការធ្វេសប្រហែសបង្កគ្រោះ​ថ្នាក់ជាយថាហេតុ ។ ពិសេសត្រូវអនុវត្តនូវវិធានការចំនួន៤ ក្នុងនោះមាន

– ១ កាតព្វកិច្ច និងលក្ខខណ្ឌចំបងៗដែលក្រុមហ៊ុនប្រកបអាជីវកម្ម សិក្សាគម្រោងប្លង់ ត្រូវគោរព និងអនុវត្ត។

– ២ កាតព្វកិច្ច និងលក្ខខណ្ឌចំបងដែលក្រុមហ៊ុនប្រកប ការងារសាងសង់ និងក្រុមជាងសំណង់ ត្រូវគោរព និងអនុវត្ត។

– ៣ ម្ចាស់សំណង់ទទួលខុសត្រូវចាត់ចែង។

– ៤ វិធានការអនុវត្តតាមនិតិវិធីច្បាប់ចំពោះម្ចាស់សំណង់ ៕

Filed in: ខេត្តព្រះសីហនុ, ព័ត៌មានជាតិ, ព័ត៌មានថ្មី