Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

រោងចក្រ​ផលិត​ទឹក​ស្អាត​ថ្មីទី៣ ក្នុង​ខេត្ត​បាត់​​ដំបង គ្រោង​បង្កើត​បន្ថែម​ដើ​ម្បី​ឆ្លើយ​តប​នឹងកំណើន​ពលរដ្ឋ​ប្រើប្រាស់​

បាត់ដំបង​ ៖ លោក​អ៊ុត​ ក្លឹង ​ប្រធាន​រដ្ឋាករទឹក​ខេត្តបាត់ដំបង​បានឲ្យដឹង​កាលពី​ថ្ងៃទី​២៥ ​ខែ​កក្កដា ​ឆ្នាំ​២០១៩​កន្លង​ថ្មីៗ​នេះ​ថា​ ដោយសារ​តម្រូវ ​នៃ​ការប្រើប្រាស់​ទឹកស្អាត​របស់​ប្រជាពលរដ្ឋ​មានការ​កើនឡើង​ខ្ពស់​ ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ​ អង្គភាព​រដ្ឋាករទឹក​ខេត្ត​ចាំបាច់ ​ត្រូវ​បាននិងកំពុង​ខ្នះខ្នែង​ឲ្យទាន់​ពេលវេលា ​ដើម្បី​សាងសង់ឡើង​នូវ​រោងចក្រ​ផលិត​ទឹកស្អាត​ថ្មី​មួយ​បន្ថែមទៀត​ទើប​អាចឆ្លើយតប​នឹង​រ៉ាប់រង​សេចក្តី​ត្រូវការ​ដែល​កើនឡើង​ខ្ពស់​របស់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​បាន​។​

បច្ចុប្បន្ន​ ក្នុង​ខេត្តបាត់ដំបង​ កំណើន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹក​កាន់តែ​មានការ​កើន​ឡើង​ខ្ពស់ ​បើទោះបី​មាន​ស្ថានីយ​ផលិត​ទឹក​ស្អាត ​ផលិត​ទឹក​ក្នុង​បរិមាណ​ខ្ពស់​២​រួចមកហើយ​ក៏ដោយ​ចុះ ​ក៏​មិនបាន​តាម​តម្រូវការ ​នៃ​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នៅឡើយ​ដែរ​ ដូច្នេះ​រដ្ឋាករ​ទឹក​ខេត្ត​បាត់ដំបង​ គ្រោង​បង្កើត​រោងចក្រ​ផលិត​ទឹកស្អាត​ថ្មី​ទី​៣​បន្ថែមទៀត ​ដែលមាន​ទំហំ​ទឹកប្រាក់​ជាង​៣៣​លាន​ដុល្លារ ​ដោយ​ចាប់​ផ្តើមឡើង​ក្នុង​ឆ្នាំ​២០២១ ​ដើម្បី​បំពេញ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាត់ដំបង​កើនឡើង​ខ្ពស់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​

​ ​លោ​កថា​ ប្រព័ន្ធ​ចែកចាយ​ទឹកស្អាត​អនុវត្តតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​នេះ​ជា​គម្រោង​ពង្រីក​បណ្តាញ​ឆ្ពោះទៅកាន់​តំបន់​ក្រៅ​ទីប្រជុំជន​ដែល​ផ្តោត​សំខាន់​លើ​ការពង្រឹង​គុណភាព​អនាម័យ​សុខុមាលភាព​ទឹកស្អាត​តំបន់​ជនបទ​ជុំវិញ​ខេត្ត​បាត់ដំបង​។​

លោ​កថា​ ស្ថានីយ​ធំ​ទី​៣​ គ្រោង​នឹង​បង្កើត​ថ្មី​ខាងលើនេះ​ អាចមាន​សមត្ថភាព​ផ្គត់ផ្គង់​ទឹកស្អាត​បាន​ចំនួន​៥០០០០​ម៉ែត្រគូប​ នៅក្នុង​មួយថ្ងៃ​តាម​ផែនការ​ត្រូវ​គ្របដណ្ដប់​ទាំងស្រុង​លើ​ឃុំ​ចំនួន​៣​ គឺ​ក្នុង​ឃុំ​អន្លង់​វិល​ ឃុំ​ច្រាប​ក្រសាំង ​និង​ឃុំ​អូរ​រា​គី​ ខណៈ​ស្ថានីយ​ទី​១​ និង​ទី​២​ ផ្គត់ផ្គង់​ទឹកស្អាត​លើ​តំបន់​ទីប្រជុំជន​ក្រុង​បាន​ចំនួន​៣៣៥២០​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​។​

លោក​ប្រធាន​រដ្ឋាករទឹក​ខេត្ត​បាត់ដំបង​រូបនេះ​បាន​បន្តថា​ គម្រោង​សាងសង់​រោងចក្រ​ផលិត​ទឹកស្អាត​ទី​៣​នេះដែរ​ គឺមាន​ទីតាំង​ឋិត​នៅក្នុង​ភូមិ​កំពុង​សីមា​សង្កាត់​វត្ត​គរ​ក្រុង​បាត់ដំបង​ដោយ​ចំណាយ​ថវិកា​ជា​ជំនួយ​ប្រាក់កម្ចី​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ADB​ក្នុង​ទំហំ​សាច់ប្រាក់​ចំនួន​៣៣​លាន​៦​សែន​ដុល្លារ​អាមេរិក​សាងសង់​លើ​ផ្ទៃដី​របស់​អង្គភាព​រដ្ឋាករទឹក​ខេត្តបាត់ដំបង​ដែលមាន​ផ្ទៃក្រឡា​ចំនួន​១.៥​ហិកតា​ដោយ​ចាប់ផ្តើម​ដំណើរការ​សាងសង់​នៅក្នុង​អំឡុង​ឆ្នាំ​២០២១​ឬ​ឆ្នាំ​២០២២​ខាងមុខនេះ​។​

​លោក​ក៏បាន​បញ្ជាក់ដែរថា​ ដោយសារតែ​ខេត្តបាត់ដំបង​មាន​សក្ដានុពល​ប្រភពទឹក​ដ៏​ធំ ​និង​រឹងមាំ​ គឺ​អាង​ស្តុក​ទឹកស្ទឹង​សង្កែ​ដែលជា​ខ្សែទឹក​ហូរ​នាំ​ដីល្បាប់​មាន​ជីជាតិ​យ៉ាង​ល្អ​អំណោយផល​ដល់​មនុស្ស​សត្វ​ និង​ដំណាំ​នានា​ និង​បាន​នាំ​ទឹក​រាប់លាន​ម៉ែត្រគូប​ហូរ​ចាក់​ពី​ប្រភព​ផ្សេងៗ​គ្នា​ ពិសេស​នាំ​ទឹក​ពី​តំបន់​ព្រៃ​ក្រាស់​ប៉ែក​ខាងលើ​ក្នុងស្រុក​សំឡូត​ នៃ​ខេត្តបាត់ដំបង​៕​

 

Filed in: ខេត្តបាត់ដំបង, ព័ត៌មានជាតិ, ព័ត៌មានថ្មី