Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

មាន​ជន​ខិលខូច​ដើរឃោសនា​ផ្ទុយពីការ​ពិត​ថា អង្គភាព​រដ្ឋាករ​ទឹក​ខេត្ត​បាត់ដំបង ផ្អាក​ការ​ផ្គត់ផ្គង់​ និង​ចែក​ចាយ​ទឹក​ដល់​អតិថិជន​មួយរយៈ​

ខេត្តបាត់ដំបង ៖ កន្លង​មក​នេះ មានលេចឮ​ពាក្យ​ចចាមអារាម​ពីជនខិលខូច​មួយចំនួន​បានដើរឃោសនា​ផ្ទុយ ពិការ​ពិតថា អង្គភាព​រដ្ឋាករទឹក​ខេត្តបាត់ដំបង ធ្វើការ​ផ្អាកផ្គត់ផ្គង់ទឹក​មួយរយៈ ។ ព័ត៌មាននេះបាននឹងកំពុងធ្វើ ឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកប្រើប្រាស់ទឹកស្អាតរបស់អង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង ធ្វើឱ្យច្រួលច្របល់ថា អាចនឹងមិនមានផ្គត់ផ្គង់ទឹកស្អាត នៅប៉ុន្មានខែខាងមុខនេះ ។

ឆ្លើយតបទៅតាមពាក្យចចាមអារាមអកុសលខាងលើនេះ លោក អ៊ុត ក្លឹង ប្រធានអង្គភាពរដ្ឋាករទឹក ខេត្តបាត់ដំបង បានធ្វើការបដិសេធនូវពាក្យអកុសលទាំងអស់នោះថា ជាការមិនពិតនោះទេ ។

ផ្ទុយទៅវិញអង្គភាពរដ្ឋាករទឹកខេត្តនៅតែបន្តផ្គត់ផ្គង់ និងចែកចាយទឹកស្អាតជូនដល់អតិថិជនជាធម្មតា ឱ្យបានគ្រប់គ្រាន់ ២៤ម៉ោង លើ ២៤ម៉ោង ក្នុងមួយថ្ងៃ ។

យើងក៏សូមកោតសរសើរផងដែរ ពីការប្តេជ្ញាចិត្តរបស់លោកប្រធានអង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបងថា នឹង បន្តខិតខំប្រឹងប្រែងស្តារអភិវឌ្ឍន៍អង្គភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់វិស័យផ្គត់ផ្គង់ទឹកស្អាត ៕

 

 

 

Filed in: ព័ត៌មានថ្មី