Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

សម្ភោធ​ដាក់​ឲ្យ​ប្រើប្រាស់ អគារ​សិក្សា​ថ្មី​មួយ​ខ្នង​ជា​អំណោយ​របស់​អង្គការ​សប្បុរធម៌​ជប៉ុន​ហ្គោតូ​ហ្វូមីអូ

ប៉ៃលិន ៖ អគា​រ​សិក្សាថ្មី​មួយ​ខ្នង​នៅ​ក្នុង​សាលាបឋម​សិក្សា ហ៊ុន សែន អូរច្រា ដែលទើបនឹង សាងសងរួច ត្រូវ បានសម្ភោធ ដាក់ឲ្យ ប្រើប្រាស់ជា​ផ្លូវការ កាលពីព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ ក្រោម អធិបតីភាព លោក ហ៊ាង ស៊ីណេ អនុរដ្ឋលេខា​ធិការ ក្រសួងអប់រំយុវជន និងកីឡា និងលោក កើត សុធា អភិបាល​រងខេត្ត ដោយមាន​​ការ​ចូល​រួមពី មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ អាណា​ព្យាបាលសិស្សនិង សិក្សានុសិស្ស ជាច្រើននាក់​ផងដែរ។ សាលាបឋមសិក្សាហ៊ុន សែន អូរច្រា មានទីតាំងស្ថិតនៅក្នុង ភូមិអូរច្រាកណ្តាល សង្កាត់ទួល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ អគារសិក្សានេះជាអំណោយរបស់អង្គការសប្បុរធម៌ជប៉ុនហ្គោតូហ្វូមីអូដោយ​ចំណាយ​ ថវិការសាង​សង់​អស់​សរុបចំនួន៤៧,៨៩០ ដុល្លារសហរដ្ឋអាមេរិក។

លោកស្រី អ៊ុង សុជាត្តា នាយិការសាលាបឋមសិក្សា ហ៊ុន សែន អូរច្រារ បានឲ្យដឹងថានៅក្នុង សាលាបឋម សិក្សា ហ៊ុន សែន អូរច្រាមានសិស្សសរុប ចំនួន៣៥១នាក់(ស្រី១៧៤នាក់)មានថ្នាក់រៀន ចំនួន១២ថ្នាក់ចាប់ពី កម្រិត​មត្តេយ្យដល់ ថ្នាក់ទី៦ និងបុគ្គលិកចំនួន១៤ នាក់ស្រី១០នាក់ ។ អគារសិក្សាថ្មីដែលជាអំណោយ​របស់អង្គការ​សប្បុរធម៌ជប៉ុន ហ្គោតូហ្វូមីអូ គឺមួយខ្នងមានចំនួន ០៤ បន្ទប់សាងសងអំពីប៉េតុងដោយ​ចាប់ផ្តើមសាងសងនៅ​ថ្ងៃ​ទី០១ ខែកក្កដា ឆ្នាំ២០១៣ហើយបានរួចរាល់ ជាស្ថាពរនៅថ្ងៃ ទី២២ ខែធ្នូ ឆ្នាំ២០១៣ នេះដោយមានបំពាក់ សំភារៈ​បរិក្ខា សិក្សា ដូចជា តុ កៅអី ក្តាខៀន ដោយចំណាយ ថវិការសរុបអស់ចំនួន ៤៧,៨៩០ដុល្លារសហរដ្ឋអាមេរិក ។

លោក ហ្គោតូ ហ្វូមីអូ ប្រធានអង្គការសប្បុរធម៌ជប៉ុន បាននិយាយថាបើយើងប្រៀបធៀបទៅរឿង​មួយថាយើង​មានអង្គ ៥០០ បាវយក មកចែកផ្តល់ឲ្យក្មេងៗ គឺអង្ករនោះពិតជាត្រូវយកទៅដាំបានហូបអស់ តែបើយកអង្ករនោះ​ទៅលក់ ហើយយកលុយមកកសាងសាលារៀននោះ គឺវានឹងអាចផ្តល់ជូននូវចំណេះវិទ្យាបានយូរអង្វែង ទើប​លោក​បាននាំផ្តល់ជាថវិការសាងសង អគារសិក្សានេះឡើង។

លោក កើត សុធា អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ស្វាគមន៍ចំពោះលោក អនុរដ្ឋលេខា​ធិការ​ក្រសួង​អប់រំដែលបាន អញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មីនៅក្នុងសាលា​បឋមសិក្សា ហ៊ុន សែន អូរច្រាននាពេលនេះ និងបានថ្លែងអំណរគុណចំពោះអង្គការ សប្បុរសធម៌ជប៉ុន ហ្គោតូ​ហ្វូមីអូ ដែលបានចំណាយទាំង ថវិការ សំភារៈ ពេលវេលា និងទឹកចិត្តដ៍សប្បុរសនេះ ដើម្បីជួយបំពេញតំរូវ ការរបស់​សាលា ដែលកំពុង ខ្វះខាត។

លោក ហ៊ាង ស៊ីណេ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាបានប្រសាន៍ផ្តាំផ្ញើរដល់​សិស្សានុសិស្ស​បន្ទាប់​ពីបានអគារ សិក្សាថ្មីនេះ ត្រូវខិតខំរៀនសូត្រ ព្រោះថាចំណេះដឹងគឺជាស្ពានសម្រាប់ឲ្យប្អូនៗឈានទៅទទួល​បាន​ ភាពជោគជ័យក្នុងជិវិតគឺមានន័យ ថាពេលដែលប្អូនៗរៀនចប់ទៅនឹងអាចរកការងារធ្វើបានល្អ និងអាចក្លាយ​ជា​ថ្នាក់ដឹកនាំក្នុងស្ថាប័នណាមួយ ។

លោកបានសំណូមពរដល់សិក្សានុសិស្ស លោកគ្រូអ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សា នូវអគារ​សិក្សា​នេះឲ្យបាន ល្អ ដើម្បីយើងប្រើប្រាស់បានយូរអង្វែង ៕ សំ កូលីន

cy_2014 02 24_03 cy_2014 02 24_02

Filed in: ខេត្តប៉ៃលិន, ព័ត៌មានជាតិ, ព័ត៌មានថ្មី