ខេត្តបន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី ២១/០១/២០១៩នេះ មានការប្រារព្ធពិធីប្រកាស ផ្ទេរភារកិច្ច ប្រធានសាខាគយ និងរដ្ឋាគយ ខេត្តបន្ទាយ មានជ័យ និង ប្រធានការិយាល័យ និងរដ្ឋាករប៉ោយប៉ែត ។
យោងតាមប្រកាស របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលេខ ០០៧សហវ. ប្រក ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ / ស្តីពីការ តែងតាំង និងផ្ទេរភារកិច្ច មុខតំណែង មន្ត្រីរាជការ គយ និងរដ្ឋាករ គឺមានមន្ត្រីគយ ចំនួន២៧រូប ៖ ដែលត្រូវបានតែងតាំង និងដាក់ឲ្យចូលនិវត្តន៍។
ក្នុងនោះផងដែរ លោក នូ ស៊ីថា បច្ចុប្បន្នជា ប្រធានសាខាគយ និងរដ្ឋាករ ខេត្តត្បូងឃ្មុំ នឹងត្រូវផ្ទេរភារកិច្ច ទៅជា ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ ជំនួស លោក ឆែ សុធា ដែលត្រូវដាក់ ឲ្យចូលនិវត្តន៍។
ដោយឡែក តំណែងប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកព្រំដែន អន្តរជាតិប៉ោយបែត ដែលបច្ចុប្បន្នគ្រប់គ្រង ដោយលោក ហ៊ុយ សុជាតិ នឹងត្រូវជំនួស ដោយ លោក ងួន កុសល ផងដែរ ។