Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

បុរសម្នាក់​នាំស្ត្រីផឹក​ស៊ីស្រវឹង តណ្ហា​ពុះ​កញ្ជ្រោល​ចាប់រំលោភ​សមត្ថកិច្ច​ឃាត់ខ្លួន

បាត់ដំបង ៖ បុរសម្នាក់​នាំស្ត្រីផឹក​ស៊ី​ស្រវឹង ពេល​តណ្ហា​ពុះ​កញ្ជ្រោល យកនាង​ចូល​បន្ទប់​ចាប់រំលោភ ត្រូវ​សមត្ថ កិច្ចឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូន ទៅតុលាការ នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៤ ចាត់ការ​តាម​និតិវិធី ។

បុរសសង្ស័យនគរបាលស្រុកថ្មគោលឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤ តាមពាក្យបណ្តឹង របស់ ស្ត្រីម្នាក់ ពីបទរំលោភសេពសន្ថវៈ។

ហេតុការណ៍​ប្រព្រឹត្តចាប់រំលោភ កាលពីល្ងាចថ្ងៃទី២១ ខែកុម្ភៈ នៅចំណុចក្រុមទី៣ ភូមិកៀនកេស១ ឃុំគោកឃ្មុំ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។

លោក ខៀវ ប៉ារ៉ាឌី នាយផ្នែកនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានឲ្យដឹងថា បុរសសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ តាន់ សារ៉ាត់ អាយុ ៣៥ ឆ្នាំ មុខរបរលក់មាន់បោច (មាន់ស្លាប់) មានប្រពន្ធជិតគ្រប់ខែ និងកូន២នាក់ មានទីលំ​នៅភូមិថ្មគោល ឃុំតាម៉ឺន ស្រុកថ្មគោល  ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះ ភឿង ប៉ារី អាយុ ៣២ ឆ្នាំ មុខរបរ​ម៉ូយ​លក់មាន់បន្ត ពីជនសង្ស័យ និងរស់នៅភូមិកៀនកេស ២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ស្ត្រីរងគ្រោះឈ្មោះ ភឿង ប៉ារី បានអោយដឹងថា ពេលផឹកស៊ីឈ្មោះ រ៉ាត់ បានចាប់ទាញដៃខ្លួន អោយអង្គុយលើភ្លៅ និងអោប ពេលនោះខ្លួនខ្មាស់គេណាស់ ហើយក៏រើបំរាស់់ ចំណែកឈ្មោះរ៉ាត់ បានដេញឈ្មោះ វ៉ា នាងចេញ​អោយ​ឆ្ងាយ ហើយបន្តចាប់ឱបខ្លួនម្តងទៀត និងចាប់សំរាត រួចចាប់រំលោភរហូតបានសម្រេចតែម្តង។

ជនសង្ស័យបានសារភាពថា កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤ ខ្លួនមានគ្នាចំនួនបីនាក់ បាននាំគ្នាផឹក​ស៊ី​នៅផ្ទះស្ត្រីមេម៉ាយម្នាក់ ជាមួយនារីឈ្មោះ ភឿង ប៉ារី ហើយផឹកអស់ស្រាបៀរលីអូជាងកន្លះកេស ដោយម្នាក់ៗមានសភាពស្រវឹងស្រឿងៗ ហើយពេលនោះ ស្រី្តឈ្មោះ ប៉ារី ដែលជាម៉ូយទិញមាន់បានមកអង្គុយលើភ្លៅ និងស្ទាប​អង្អែលខ្លួន ធ្វើឲ្យមានតណ្ហាពុះកញ្ជ្រោល ក៍អូសដៃនាងចូលបន្ទប់របស់ម្ចាស់ផ្ទះស្ត្រីមេម៉ាយ ហើយរួមរ័កជាមួយ​គ្នាបានសម្រេចម្តង ដោយគ្មានការបង្ខិតបង្ខំទេ ។ ពេលរួមរ័ករួចចេញមកក្រៅវិញ ផឹកស៊ីបន្តទៀត ហើយស្ត្រីនោះ និយាយសុំលុយខ្លួនចំនួន ២ ពាន់ដុល្លារថា យកទៅរកស៊ីតែខ្លួនប្រាប់ថា មិនទាន់មានលុយទេ ចាំថ្ងៃក្រោយរួច ក៏​បែកគ្នាទៅផ្ទះរៀងខ្លួន ។ លុះនៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ពេលដែលខ្លួនជិះម៉ូតូ ទៅទិញទាអាំងនៅផ្សារ ក៏ត្រូវ​សមត្ថ​កិច្ចនគរបាលឃាត់ខ្លួន ហើយនាំទៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ។ នៅចំពោះមុខ ប៉ូលិសស្ត្រីនោះ ទារឲ្យខ្លួនសងជំងឺចិត្តចំនួន ៥ ពាន់ដុល្លារ ហើយខ្លួនថា មានតែមួយពាន់ដុល្លារ មិនត្រូវថ្លៃគ្នា ក៏គេបញ្ជូនមក​ស្នង​ការខេត្ត នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ តែម្តង ។

លោកនាយផ្នែកបានបញ្ជាក់ថា យោងតាមពាក្យបណ្តឹង របស់ស្ត្រីរងគ្រោះ និងចម្លើយសារភាព របស់ជនសង្ស័យ ពិតជាបានរំលោភជនរងគ្រោះមែន សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូន ទៅតុលាការខេត្ត នៅព្រឹក​ថ្ងៃ​ទី២៤ ខែកុម្ភៈ ឆ្នាំដើម្បីចាត់ការតាមនីតិវិធី ៕ ភារម្យ

 

DSC08507

Filed in: ខេត្តបាត់ដំបង, ព័ត៌មានជាតិ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី