Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក ខេង យ៉ារី អ្នក​ជម្នួញ​អចលន​ទ្រព្យ​ដ៏ល្បី​ល្បាញ​បាន​បោះ​ទុន​វិនិយោគ​រាប់លាន​ដុល្លារ​ បង្កើតផ្សារ​ព្រៃ​សណ្តែក​ដ៏មាន​សក្កា​នុពល​ភាព​ឈានមុខគេ…!

ខេត្តតាកែវ​៖ ថ្លែង​ក្នុង​អង្គ​ប្រជុំ​​នៅសាលាស្រុកទ្រាំង ​កាលពី​ពេ​លថ្មីៗ​នេះ​ ឯកឧត្តម យស​ ណាស៊ី អភិ​បាលរង​​នៃគណៈ​អភិបាល​ខេត្ត​តាកែវ បាន​ឲ្យដឹង​ថា​ ផ្សា​រព្រៃ​សណ្តែក ដែល​ស្ថិតនៅ​ក្នុងឃុំព្រៃស្លឹក ស្រុ​ ក​ទ្រាំង ខេត្តតាកែវ បច្ចុប្បន្នមានសភាពទ្រុឌ​​ទ្រោ​មរួម​តូចចង្អៀត ក្នុង បរិវេណ​ផ្សារ​ពោរពេញ​ដោយ​ជង្ហុក ភួកជ្រាំនៅពេល​មេឃភ្លៀងម្តងៗ​ ដោយ​សារ​ ខ្វះប្រព័​ន្ធលូ គ្មានកន្លែងស្តុក ផ្លូវពិបា​ កដើរចេ​​ញចូល​ និង​ចាក់សំរាមខ្វះ​អនាម័យធ្វើ​​ឲ្យប៉ះពា​ល់បរិស្ថាន​យ៉ាងខ្លាំង​ ជាពិសេសបង្កកា​​រលំបាកដល់ប្រជាពលរដ្ឋរស់នៅជុំវិញផ្សារក៏ដូចជាអតិ​​ថិជន និងអា​ជីវករ​លក់ដូរក្នុងផ្សារផងដែរ។​

ឯកឧត្តម យស​ ណាស៊ី អភិបាលរងខេត្តតាកែវ​បានបញ្ជាក់ថា ដើម្បីចូលរួមចំណែកកែលម្អរផ្សា​រព្រៃសណ្តែក និងក្នុងគោលបំណងចូល រួមចំ​​ណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ​នៅក្នុងមូលដ្ឋាន​ផងនោះ អាជ្ញាធរ​បានខិតខំស្វែ​ងរក​ដៃគូ​អភិវឌ្ឍន៍​ពីវិស័យឯកជន​ ហើយក៏បាន​ ឯកភាព​សម្រេចជាគោលការណ៍ឲ្យក្រុមហ៊ុន ​លោក​ ខេង យ៉ារី ធ្វើការវិនិយោគ​ដោយគ្រោងចំ​ណាយទុន​មុន​លើចំនួនទឹក ប្រាក់​១.២៦០.០០០​.០០០​រៀល​និងរំលស់ទុនមកវិញ​តាមរយៈការធ្វើ​អាជីវកម្ម​ភាស៊ី​តាមកិច្ចព្រមព្រៀងរយៈពេល២៥​​ឆ្នាំ​គិតចាប់ពីខែមករា​ឆ្នាំ២០១៨​តទៅ​ ហើយបង់​ចូ​លថវិកាខេត្ត​ចំនួន១.០០០.០០០​ រៀល​ក្នុង១​ឆ្នាំ​និងផុតកំណត់​ប្រគល់ជូនរដ្ឋ​គ្រប់គ្រងវិញ​។​

ស្របពេលបច្ចុប្បន្ន​នេះរាជរដ្ឋាភិបា​ ល​កំពុងជម្រុញឲ្យ​មានការអភិវឌ្ឍ​រីកច​ម្រើនលើ​​គ្រប់វិស័យ ដោយសារមានកំណើនសេដ្ឋកិច្ចកើន ឡើងជាលំដាប់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ ជាណាចក្រ​កម្ពុជា​ និងការចូលរួមចំណែកដ៏ធំធេ​​ង​របស់អ្នក​វិនិយោ​គិន​នានា​ព្រមទាំងក្រុមហ៊ុន​ក្នុងស្រុកជា​​ច្រើនទៀត​ ក្នុងនោះក្រុមហ៊ុន​ ខេង យ៉ារី ឌីវេឡុ​បមេន អេន អុីនវេសមេន ឯ.ក (ខេ វ៉ាយឌី អ៊ី)​ K​hen​g Y​ary​ Development​ and I​nves​tmen​t (K.YD.E​ Co.LTD) ក៏បានបោះទុនវិនិយោគ​យ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ធ្វើការអភិវឌ្ឍលើវិស័យសំណង់ទីផ្សារមានចំនួនទឹកប្រាក់រាប់លាន ដុល្លារ​។​

ជាមួយនឹងការចូលរួមចំណែកអភិវឌ្ឍ​នេះ ក្រុម​​ក្រុមហ៊ុនខេង យ៉ារី ឌីវេឡុបមេន អេន អុីនវេស​មេន ឯ.ក (ខេ វ៉ាយឌី អ៊ី) បានពង្រីកសាខាគ​ ម្រោងសាងសង់ផ្សារបន្ថែមទៀត​គឺជាទីតាំងដ៏មាន​សក្តានុពលភាពកាន់តែល្អប្រសើរបំផុតជាមួយគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្នុងការពង្រីកទីផ្សារ​ឲ្យកាន់តែ​ធំធេងទូលំទូលាយរីកច​​ម្រើន​ជាលំដាប់​ ស្របពេលដែល​​ផ្លូវជាតិលេខ២​​នឹង​កំពុង​​ត្រូវបានព​​ង្រីកជាផ្លូវ ហាយវ៉េ មានន័យ​ ថាបួនគន្លងទៅបួនគន្លងមក​មានសួនច្បារ​ចំកណ្តាលបង្កលក្ខណៈងាយស្រួលធ្វើដំណើរទៅមកដោយសុវត្ថិភាព ហើយគម្រោងការកែលម្អ​រ​ផ្សា​​រ​ព្រៃ​សណ្តែក​​របស់ក្រុមហ៊ុ​​ន ​ខេង យ៉ារី​ វិនិ​ យោគនេះក៏កំពុងមានការចាប់អារម្មណ៍យ៉ាង​ខ្លាំងពីសំណាក់ អតិថិជនព្រោះជាតំបន់សេដ្ឋកិច្ចពិសេស​​នៅពេ​​លអនាគត​ ស្ថិតនៅ​​ភូមិព្រៃ​​សណ្តែក​ ឃុំ​ព្រៃស្លឹក​ ស្រុកទ្រាំង ខេត្តតា​កែវ ។​

លោក ខេង យ៉ារី ប្រធាន​ក្រុមហ៊ុន ខេង យ៉ារី ឌីវេឡុបមេន អេន អ៊ីនវេសមេន ឯ.ក ​(ខេ វ៉ាយ​ ឌី អ៊ី​) បានឲ្យដឹងថា​ជំនួញទីផ្សារ​ដែល​មាន​តំលៃ​​រាប់សែនដុល្លារនេះជាជំនួញដ៏ធំបំផុតក្នុងជីវិតរប​​ស់លោក​ដែលធ្វើឲ្យលោក​​ក្លាយជា​ថៅកែលើ​វិ​​ស័យសំណង់ទីផ្សារ ដោយមានប្រាក់​លាន នៅក្នុងដៃសម្រាប់ធ្វើការអភិវឌ្ឍវិស័យអចលនវត្ថុដែលប្រជាពលរដ្ឋមានជីវភាពធូរធារនិងមធ្យមក៏អាចមានលទ្ធភាពទិញតូប​ឬក៏​អាចបង់រំ​​លស់​បាន​ ជាពិសេស​ក្រុមហ៊ុន​បានផ្តល់អាទិភាពចំ​​ពោះអា​ជីវករ​ជានិច្ច​តាមកិច្ច​ស​ន្យាសាងសង់ដែ​លក្រុម​​ហ៊ុនបានរក្សាចំនួនតូប​ចាស់ឲ្យនៅដដែល​ទាំងទំ​ហំ​ទាំងទីតាំងលក់​និងផ្លូវចេញ​ចូល​នៅ​ក្នុង​ផ្សារ​ហើយថែមទាំង​​រៀបចំបង្គន់​អនាម័​យ​បន្ទប់ទឹក​បានស្អាត​ ​បណ្តាញអគ្គីសនី បំពង់ពន្លត់អគ្គីស​ភ័យ កន្លែងចាក់សម្រាម កន្លែងផ្ញើរកង់ម៉ូតូ​និង​ចំណ​តរថយន្តផងដែរ។​

សូមបញ្ជា​ក់​​ថា​ផ្សារព្រៃសណ្តែក​គឺជាស្តង់ដា​ផ្សារ​អភិវឌ្ឍន៍ឈានមុខគេរបស់ក្រុមហ៊ុនខេង​ យ៉ារី ឌីវេឡុបមេន អេន អ៊ីនវេសមេន ឯ.ក (ខេ វ៉ាយ ឌី​ អ៊ី) ដែលនៅក្នុងគម្រោងផ្ទៃដីទំហំ​៤.២៤៨​ម៉ែ​ ត្រ​ក្រ​​ឡា​ ដោយបានរៀបចំតូបលក់ចំនួន​ជាង៣​០០តូបឡើងទៅនៅក្នុងការប៉ាន់​​ស្មានចំណាយ​ទុនវិនិយោគសរុបប្រមាណជាង១.២៩៧.៣១១.២០០ រៀល ​ខណៈផ្សារព្រៃសណ្តែក​កំពុងសាង​​ស​ង់​ជិតរួចរាល់​សម្រេច​បាន​៩០%នឹងអាចពង្រី​​កបន្ថែមទំហំរហូត៥០០០ម៉ែត្រក្រឡាដែលគ​ណៈ​ក​ម្មការ​បានសិក្សា​ពីផលប៉ះពាល់បរិស្ថាន​នឹងធ្វើការសម្រេច​ដោះស្រាយទទួលយករួចហើយ​។​

លោកប្រធាន ខេង យ៉ារី​ ​បានបញ្ជាក់ថា ​​ក្រោយ​ពេលទទួលបានសេចក្តីប្រកាស​និងច្បាប់​អនុញ្ញាត​​រួចមក​ក្រុមហ៊ុន​ខេង យ៉ារី ​ក៏បាន​អនុវត្តន៍​កសាងសំណង់​ចាក់ដី​ធ្វីផ្សារ ឈូសឆាយកៀរ​​លុប​ជង្ហុក ​​កាយដាក់​ប្រព័ន្ធ​លូលើផ្ទៃដី​អភិវឌ្ឍន៍​​ទីផ្សារដែល​​មាន​ទីតាំង​ស្ថិតនៅ​ភូមិព្រៃសណ្តែក​ ឃុំ​ព្រៃ​ស្លឹក​ ស្រុកទ្រាំង ខេត្តតាកែវ ឲ្យ​​មានបរិស្ថា​​នសម្រស់ស្រស់ស្អាតគួរជាទីពេញចិត្តដែល​សង្ឃឹមថានឹងទទួលបា​​ន​ការគាំទ្រ​ច្រើន​ពីសំណាក់​​បង​​ប្អូន អ​តិថិជន អាជីវករ ពីព្រោះ​តាំងពីដាក់​​លក់តូបក្នុងផ្សារព្រៃសណ្តែកថ្មីនេះ​មកឃើញថាសន្ទុះនៃការ​គាំទ្រមានចំនួនអតិថិជន​មកទិញ​ជា​​ច្រើន​នាក់​ស្ទើរ​តែអ​​ស់តូបទៅហើយ ដែលតូបនិ​​មួយៗខាងក្រុមហ៊ុនបានរៀបចំដាក់ក្នុងតារាង​កំណត់​នេះ គឺ​មានត​ម្លៃសមរម្យដែលបងប្អូនអាច​​ទទួលយកបានទៅតាមទំហំតូបនឹងបានកក់​ប្រាក់ជាមុន​ ក្នុងនោះរួ​មមានតូបទំហំ​ ៣ម​×​៣ម​ មួយតូបតម្លៃ២.៧០​០​​ដុល្លារ​មានចំនួន២០តូប​,តូបទំហំ​២,៥០ម×​២​​ម​ មួយតូប​តម្លៃ​១.៦០០​ដុល្លារ​មានចំនួន១៦៤តូ​​ប​,តូប​ទំហំ២,២៥ម​×​២​​ម​ មួយតូបតម្លៃ១.២០០​ដុ​ល្លារ​មានចំនួន​៦៦តូប​,តូប​ទំហំ​១,៥០ម×​១,៥​០ម​ មួយតូបតម្លៃ៥០០​ដុល្លារ​មានចំនួន​៦០តូប​។​

សូមជម្រាបថាទីតាំងអភិវឌ្ឍន៍​ផ្សារព្រៃសណ្តែក​នេះ គឺកាន់តែមានវិសាលភាពល្អបំផុត​របស់បង​ប្អូនអាជីវករដ៏ស័ក្តិសមឧត្តមភាព​នៃការ​ប្រកបមុខរបរ​លក់ដូរ​​ អាជីវកម្ម​ប្រកបដោយផាសុខភាព​ មោទន​ភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម ទីប្រជុំជន​ ទីផ្សារងាយស្រួលបម្រើសេវាកម្ម​ជូនដល់អតិថិជន​នានាថែមទៀតផង​ ដូចនេះ​សូមរួសរាន់​ប្រញា​ប់ឡើង ឱកាស​មាស តូបមាស​នឹងក្លាយជាកម្ម​​សិទ្ធ​ស្របច្បាប់​រ​​បស់លោក អ្នក​ជាក់ជាមិន​ខាន​ឡើយ​។​សូមទំនាក់ទំ​ន​ងតាមលេខទូរស័ព្ទ​: 068927666,078976766,081677727​ សូមអរ​គុណ៕

yary01 yary01-a yary01-b yary01-c yary01-d yary01-i

Filed in: តាកែវ, ព័ត៌មានជាតិ, ព័ត៌មានថ្មី