Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

បែកធ្លាយ លោក ឆែ សុធា ប្រធាន​សាខាគយ នឹងរដ្ឋាករខេត្តបន្ទាយ​មាន​ជ័យ ត្រៀម​ពន្យា​កំណើត​ជាលើក​ទី២ នាពេលខាង​មុខ​

(​ខេត្ត​បន្ទាយមានជ័យ​)៖ ប្រភព​បែកធ្លាយ​ថា ប្រធាន​សាខាគយ ខេត្ត​បន្ទាយមានជ័យ លោក​ឆែ សុធា ត្រៀម​ពន្យា កំណើត​ជា​លើក ទី​២​ក្រោយ​បាន​សម្តេចតេជោ ហ៊ុន ​សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ​បាន​បន្ត​ស​ពុល​ភាពឲ្យ ១​ឆ្នាំ ​គិត​ត្រឹម ពី​ថ្ងៃ​ទី​១១ ​ខែ​ធ្នូ ​ឆ្នាំ​២០១៧ រហូត​ដល់​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨​ ទើបដា​ច់​សពុ​ល​ភាព ​។

​បើ​យោង​តាម​ប្រភព​ខាង លើ​បាន​ថា​លោក ឆែ សុធា កើត​នៅ​ថ្ងៃទី ១០​ខែ​ធ្នូ ឆ្នាំ​១៩៥៧  គិត​រហូត​មកដល់​ពេល នេះ​លោក​ ឆែ សុធា​ មាន​អាយុ​បាន ៦២​ឆ្នាំ​ហើយ​ ដែល​ល្មមត្រូវ​ចូល​និវត្តន៍ តែ​បុគ្គល​លោក ​ឆែ ​សុធា រូប​នេះ​មិន​ចង់​ចូលនិវត្តន៍​រួច​បាន​ក្រាញ់ននៀល សុំ​សម្តេច​តេជោ ​ហ៊ុន​ សែន ដើម្បី​ពន្យា​កំណើត បាន​មួយ​ឆ្នាំ​ទៀត​។​

​សូម​បញ្ជាក់​ផង​ដែរ ថា​កាល​ថ្ងៃទី​១៤ ​ខែ​កុម្ភ​: ឆ្នាំ​២០១៨ បាន​បែកធ្លាយ​នូវលិខិត​១​ច្បាប់​ដែល​លោក ឆែ សុធា ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​បន្ទាយ មានជ័យ​បាន​សរសេរ ផ្ញើរ​ជូន​សម្តេច​តេជោ​ ហ៊ុន សែន​ ០១​ច្បាប់ សូម​គោរព​ជូន សម្តេច​តេជោ ហ៊ុន​ សែន ​នាយក​រដ្ឋ មន្ត្រី​នៃ​នៃព្រះរាជាណាចក្រកម្ពុជា ​សំណើសុំ​ពន្យា អាណត្តិ​បម្រើ​ការងារ រយ​:​ពេល​១​ឆ្នាំ​បន្តទៀត ចាប់ពី​ថ្ងៃ​ទី​១១ ​ខែ​ធ្នូ ឆ្នាំ​២០១៧ រហូត​ដល់​ថ្ងៃ​ទី​១១​ ខែ​ធ្នូ ឆ្នាំ​២០១៨ ។​ ​ក្នុង​លិខិត​នេះ​បាន​រៀប រាប់​ថា​ សព្វថ្ងៃនេះ ខ្ញុំបាទ​បាន​បម្រើ​ការងា​រ ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​បន្ទាយ មានជ័យ​និង​បាន​ខិតខំ​បម្រើ​ជាតិ​មាតុភូមិ ទទួល​បាន​សមិទ្ធផលសំខាន់ៗ​ដូចជា ចាប់ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៥ កន្លងមក ខ្ញុំបាទ​បាន​ខិតខំ​អនុវត្ត​យុទ្ធសាស្ត្រ​កៀងគរ​ចំណូលរបស់​រាជរដ្ឋាភិបាល ដោយ​ធ្វើឲ្យ​ចំណូលពន្ធគយ​នៅ​ខេត្តបន្ទាយមានជ័យ មាន​ការកើនឡើង គួរ​ជាទី​មោទន​:​និង ថែមទាំង​បាន​បង្ការ​និង បង្ក្រាប​នូវ​រាល់​បាតុភាព អសកម្ម​នានា​ដែល​ធ្លាប់ កើតមាន​កន្លង​មក​ដោយ ជន​ឆ្លៀតឱកាស​មួយចំនួន ខ្ញុំបាទ ជា​អនុប្រធាន​គណ​:​ពង្រឹង ស្រុក​មង្គល​បូរី​ និង​ជាប្រធាន​គណ​:​ពង្រឹង ឃុំ​ឬ​ស្សី​ក្រោក​ ចំនួន ១៧ ភូមិ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ លើសពីនេះ​ទៀត ខ្ញុំបាទ​ក៏​ជា​អនុប្រធាន​គណ​: ពង្រឹង​ឃុំ​ព្រែកកំជពឹស ១៧​ភូមិ​ស្រុក​ខ្សាច់ កណ្តាល​ខេត្ត​កណ្តាល ផងដែរ​។​

​ហេតុនេះ លោក​បាន​សុំ​អនុញ្ញាតិ្ត បាន​នៅ​បម្រើ​ការងារ បន្តទៀត​ដោយ​ក្តី​អនុគ្រោះ ។ បន្ទាយមានជ័យ​ថ្ងៃ ទី​៣០​តុលា​ឆ្នាំ​២០១៧ ។​លើ​លិខិត​នោះ សម្តេចនាយករដ្ឋមន្ត្រី​បាន​ចារ ជូន​ឯកឧត្តម ​គុណ ញឹម​ ស្នើ​រក្សាទុក រហូត​ក្រោយ​បោះ ឆ្នោត​២០១៨ ដើម្បី​គ្រប់គ្រង ដោយ​ពេល នេះ​ជា​ករណី​ពិសេស​។ ​សូម​រំលឹក​ថា លោក​ឆែ សុធា ធ្លាប់​មន្ត្រី ជា​ថ្នាក់ដឹកនាំ​សា ខា​គយ​ខេត្ត​មួយចំនួន ហើយ​ចុងក្រោយ​បាន មក​ធ្វើជា​ប្រធាន​សាខា គយ​ខេត្ត​បន្ទាយ​មាន ជ័យ​កាលពី​ខែ​ធ្នូ​ឆ្នាំ ២០១៥​កន្លងមកនេះ  រួច​ត្រូវ​ចូលនិវត្តន៍ នៅ​ថ្ងៃ​ទី​១១​ធ្នូ​ឆ្នាំ​២០១៧ តាម​ច្បាប់​ស្តី ពី​សហលក្ខន្តិក​: មន្ត្រីរាជការ​ស៊ីវិល​។​ ​

លោក​ឆែ​សុធា កាន់​ជា​ប្រធាន សាខា​គយ​និង​រដ្ឋ​ក​រ ខេត្ត​បន្ទាយមានជ័យ​នេះ មាន​អាកប្ប​កិ​រយា ក្រអឺតក្រទម សំដីសំដៅ​មិន សូវ​រាក់ទាក់ ចង្អៀតចង្អល់ រើសអើង​ពេល មក​បំពេញ​ការងារ នៅ​បន្ទាយមានជ័យ​នេះ ក្នុងនាម​ជា​ប្រធាន សាខាគយ​ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​គេ​សង្កេត ឃើញ​មាន​បញ្ហារ ច្រើន​កន្លងមក​។​

​ហេតុនេះ សូម​លោក​គុណ ញឺម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គ​នា យក​នៃ​អគ្គនាយក ដ្ឋា​ន​គយ​និង​រដ្ឋាករ ក៏​ដូច​លោ​អគ្គបណ្ឌិត សភា​ចារ្យ អួន​ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោកពេ​ជ ប៊ុនធិន រដ្ឋមន្ត្រី​សូមជ្រាប​។​ ​ជុំវិញ​ខាងលើ​នេះ​អង្គភាព សារព័ត៍មាន​យើង មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ណា មួយ ពី​លោក​ឆែ​សុធា​ប្រធាន សាខា​គយ​និង​រដ្ឋ​ក​រ ខេត្ត​បន្ទាយមានជ័យ បានទេ​៕

chhesothea1

letterchhesothea

 

Filed in: ខេត្តបន្ទាយមានជ៍យ, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី