Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក កាំង លាង ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែង បង្ខំឲ្យឈ្មួញ, ក្រុមហ៊ុនដឹកទំនិញ, បង់លុយក្បាលឡាន និងបង់ប្រចាំខែ

ខេត្ត​ព្រៃវែង​៖ លោក កាំ​ង លាង ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រៃវែង  រង​នូវ​ការរិះគន់​ពី​មជ្ឈដ្ឋាន​អ្នករកស៊ី ក្នុងករណី​គាត់​បាន​ប្រើ​វ​ប្បធ​ម៍​ការងារ​តាម​ទម្លាប់ កៀបសង្កត់ បង្ខំ​អោយ​ឈ្មួញ​បង់ប្រាក់ គិត​ជា​ក្បាល​ឡាន គិត​ជា​ខែ គ្រប់​ឈ្មួញ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​១ និង​ផ្លូវជាតិ​៨ ដោយ​គាត់​ប្រើ​មធ្យោបាយ​ដោយ​យក​អំណាច​ឥទ្ធិពល ក្នុងនាម​ខ្លួន​មាន​តួនាទី​ភារកិច្ច ទប់ស្កាត់ បង្ក្រាប​ទំនិញរត់ពន្ធ ការប្រមូល​ពន្ធ ទៅ​ឆក់​យក​សេដ្ឋកិច្ច​សម្រាប់​បុគ្គល​ខ្លួនឯង បក្ខពួក និង​រក​ប្រភព​សេដ្ឋកិច្ច​ពុករលួយ​មួយចំនួន​ធំ​ទៀត ត្រូវ​យក​ទៅ​បំពេញ​តម្រូវការ​ថ្នាក់លើ​។​

ដូច្នេះ​ដើម្បី​បាន​លុយ​ពី​ឈ្មួញ​ក្រៅវិ​ក័យ​ប​ត្របង់​ពន្ធចូល​រដ្ឋ គឺ​លោក កាំ​ង លាង រក​គ្រប់​វិធីសាស្ត្រ ក្នុងន័យ​គម្រាម «​បើ​មិន​បង់លុយ​គឺ​ចាប់ ឬ​ឆែកឆេរ​» សំដៅ​រំខាន​ឈ្មួញ ក្រុមហ៊ុន​ដឹកជញ្ជូន ខណៈ​គាត់​បាន​ក្តោប​ព័ត៍មាន​ជុំ ស្គាល់​ពី​ក្រ​យ៉ៅ មុខ​ឈ្មួញ​រក​សុ​ី​គេចពន្ធ បង់ពន្ធ​មិន​គ្រប់ បង់ពន្ធ​ក្លែងភេទ​ទំនិញ ពី​ទំនិញ​នាំចូល​បង់ពន្ធ​ខ្ពស់ មក​បង់ពន្ធ​ទាប ហើយ​បង់​មិន​គ្រប់​ចំនួន​ថែមទៀត​, ទំនិញ​បង្កប់ ពិសេស​ទំនិញគេចពន្ធ​បង្កប់​តាម​ឡានក្រុង​នេះ​ជាដើម​។

ឈ្មួញ​បាន​រៀបរាប់​ត្រួសៗ​ថា​៖ ករណី​បង់លុយ​អោយ​លោក កាំ​ង លាង ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ព្រៃវែង គឺ​បង់​អោយ​ខាង​សាខា ផង បង់​អោយ​ខាង​គយ​ចល័ត ក្រោម​ការគ្រប់គ្រង​របស់លោក កាំ​ង លាង ផង ទើប​អាច​ដំណើរការ​ដឹកជញ្ជូន​លោតឆ័ត្រ​បាន បង់ពន្ធ​ខ្លះ គេច​ពន្ធ​ខ្លះ ទំនិញ​បង្កប់​ខ្លះ ។ ក្នុងនោះ​លោក កាំ​ង លាង បែក​ចែក​ឈ្មួញ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ជា​២​ប្រភេទ​៖ ទី​១-​បើ​ឈ្មួញ​មានបុណ្យ​ស័ក្តិយស មាន​សែ​ទុយោ មាន​អ្នកធំ​ផ្តាំផ្ញើ លោក កាំ​ង លាង អោយ​បង់​តែ​ក្បាល​ឡាន​ទេ ដោយ​១​ឡាន​យក​១៥០​ដុល្លារ ទៅ​២០០​ដុល្លារ ឬ​ពី​២៥០​ដុល្លារ​-៣០០​ដុល្លារ​។ ទី​២-​បើ​ជា​ឈ្មួញ​, ក្រុមហ៊ុន​ដឹកជញ្ជូន​ធម្មតា គឺ​លោក កាំ​ង លាង តម្រូវអោយ​បង់​១​ឡាន យក​១៥០​ដុល្លារ ទៅ​២០០​ដុល្លារ ឬ​ពី​២៥០​ដុល្លារ​-៣០០​ដុល្លារ និង​បង់​ប្រចាំខែ​បន្ថែម ក្នុង​១​ខែ​ចាប់ពី​៥០០០​ដុល្លារ ទៅ​១០០០០​មុឺន​ដុល្លារ ។ ក្រៅពី​បង់​របៀបនេះ លោក កាំ​ង លាង ក៏​បង្ខំ​អោយ​ឈ្មួញ​បង់​បន្ថែម​មួយ​ជាន់​ទៀត​ទៅ​ខាង​គយ​ចល័ត​ក្រោម​ការគ្រប់គ្រង​របស់​គាត់​។ ដោយឡែក​ឡានក្រុង​រាប់សិប​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ពី​កម្ពុជា​-​វៀតណាម គ្រប់​ក្រុមហ៊ុន​គឺ​លួច​បង្កប់​ទំនិញគេចពន្ធ​ទាំងអស់ មាន​ជា​សំលៀក​បំពាក់​(​ប្រេន​) គ្រឿង​អេឡិចត្រូនិក ម៉ា​សុឺន ប្រេង​ម៉ា​សុឺន សត្វ​ក្រួច ។​ល​។ ពួកគេ​ត្រូវ​បង់លុយ​អោយ​លោក កាំ​ង លាង ប្រចាំ​ខែ​ជា​ក្បាល​ឡាន​និមួយៗ ទៅ​តាម​ក្រុមហ៊ុន​មាន​ឡាន​តិច​ឬ​ច្រើន​។​ចំពោះ​ទំនិញ​វិនិយោគ​នាំចូល ដែល​ពន្ធអាករ ជា​បន្ទុក​របស់​រដ្ឋ មាន​ជា​ម៉ា​សុឺន ម៉ា​សុឺន​ដេរ កំណាត់ សម្រាប់​យក មក​ដំណើរការ​អោយ​វិស័យ​ក្រុមហ៊ុនកាត់ដេរ ក៏​លោក កាំ​ង លាង​បង្ខំ​អោយ​បង់លុយ​១​ឡាន​២០​ដុល្លារ​ផង​ដែរ​។​

>​ករណី លោក កាំ​ង ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ព្រៃវែង បាន​ជាប់​ពាក់ព័ន្ធ និង​អំពើពុករលួយ​យ៉ាងជ្រៅ ខណៈ​ទឹកបាក់​ទំនប់​ស្រេកឃ្លាន និង​ផលប្រយោជន៍ លាភសក្ការៈ និង​ស្របពេល​មេ​អង្គភាព ក៏​ត្រូវការ​អោយ កូនចៅ​បន្តក់ ឬ​ឆ្ងាញ់ និង​លុយខ្មៅ​នេះ ក៏​មាន​មន្ត្រី​គយ​ខ្លះ​លើកឡើងថា​៖ លោក កាំ​ង លាង ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ព្រៃវែង កំពុង​មាន​មោទនភាព និង​ការ​បាន​លុយ​ដោយ​ការងារ​ទម្លាប់ ប៉ុន្តែ​អំពើពុករលួយ នេះ​អាច​ឈាន​ដល់​វិនាស ឬ​គ្រោះថ្នាក់​ដល់​តំណែង ប៉ះពាល់​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​ប៉ះពាល់​ដល់​ថ្នាក់លើ ក្នុងសម័យ​កំណែរ​ទម្រង់​រដ្ឋបាល​ស៊ីជម្រៅ​នៃ​ប្រទេស​គ្រប់គ្រង​ដោយ​ច្បាប់​នេះ​។​

ពួក​គាត់​បន្ត​ថា​៖ បច្ចុប្បន្ន​បញ្ហា​លុយ គឺ​ថ្នាក់លើ​ចាំបាច់​ត្រូវ​ទទួលយក មិនមែន​ហោប៉ៅ​ចុះ​ក្រោម​ទេ ប៉ុន្តែ​ដល់​មានរឿង​បែក​ពាង​ប្រហុក ស្អុយ​ឈ្មោះ និង​រឿង​អំពើពុករលួយ ប្រាកដ​ណាស់​ថា មេ​ខាងលើ​មិន​ព្រម​ទទួល​យក​រឿង​ទេ បានន័យថា​៖ (​សក់​អ្នកណា ក្បាល​អ្នក​ហ្នឹង​) នេះ​ជា​ទម្លាប់​ពីមុន​ទុក​ដល់​បច្ចុប្បន្នកាល​។

​ពាក់ព័ន្ធ​ករណី​លោក កាំ​ង លាង ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ព្រៃវែង យក​លុយ​ក្បាល​ឡាន អោយ​ឈ្មួញ ក្រុមហ៊ុន​ដឹកជញ្ជូន​បង់លុយ​ប្រចាំខែ ផ្ទុយ​ពី​គោលការណ៍​ណែនាំ​លោក​បណ្ឌិត គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋាន គយ និង​រដ្ឋាករ កម្ពុជា ។

គេហទំព័រសារព័តមាន​ ឆន្ទះយុវជន យើង​ពុំ​អាច​ធ្វើ​ការទំនាក់ទំនង​លោក កាំ​ង លាង ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ព្រៃវែង​បាន​នោះទេ​?

kaingleang1

cy003 cy002

Filed in: ខេត្តព្រៃវែង, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី