Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក មួង ដារ៉ា ប្រធាន​ការិយា​ល័យ​គយច្រកជ្រៃធំ នៅ​តែ​បន្ត​បើកដៃ​ឲ្យ​ឈ្មួញ​​នាំទំនិញ​គេច​ពន្ធ ទំនិញ​បង់​ពន្ធមិន​គ្រប់ និងទំនិញ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ !

ខេត្តកណ្តាល ៖ តាម​សេចក្តី​រាយការណ៏​ពីសមត្ថិច្ចពាក់ព័ន្ធ​នៅច្រក​ជ្រៃធំ ស្រុកកោះ​ធំ ខេត្ត​កណ្តាល បានឲ្យដឹង​ថា រហូតមក​ដល់ពេល​នេះ លោក មួង ដារ៉ា ប្រធាន​ការិយាល័យ​គយច្រក​ជ្រៃធំ នៅតែបន្ត​បើកដៃឲ្យ​ឈ្មួញជាមន្ត្រីយោធា ឈ្មោះ ឡៅ តុងហាន និង​ឈ្មួញ​ដទៃទៀត នាំទំនិញ​គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ចូលតាមច្រកជ្រៃធំ យ៉ាងពេញបន្ទុកធ្វើឲ្យ រដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើន ក្នុងមួយ ខែៗ។

បញ្ហានេះនៅមិនទាន់ឃើញលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការស៊ើបអង្កេតនៅឡើយទេ ទោះបី លោក មួង ដារ៉ា មេគយ ច្រកជ្រៃធំ ល្បីខាងបើកដៃឲ្យឈ្មួញនាំចូលទំនិញ ដោយមានភាពមិនប្រក្រតីតាមច្រកនេះជាយូរមកហើយ។​រីឯ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងលោក គុណ ញឹម ដែលជាអគ្គនាយកគយ ទំនងជាទទួលបានផលប្រយោជន៍ជាប្រចាំ ទើបនាំគ្នាសម្ងំស្ងាត់ ឈឹង តែម្តង។

តាមសេចក្តីរាយការណ៍ថា ករណីឈ្មួញជាមន្ត្រីយោធា ថ្នាក់ឧត្តមសេនីយ៍ឈ្មោះ ឡៅ តុងហាន រកស៊ីនាំចូល គ្រឿងសំណង់គេចពន្ធ និងបង់ពន្ធមិនគ្រប់តាមច្រកជ្រៃធំ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល បានកើតឡើងជាយួរឆ្នាំមកហើយធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូល ពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។

ការដែលឈ្មួញឈ្មោះ ឡៅ តុងហាន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីលោក មួង ដារ៉ា ប្រធានការិយាល័យគយច្រក ជ្រៃធំ ដែលកំពុងល្បីល្បាញខាងពុករលួយនិងមានខ្នងបង្អែករឹងមាំនៅខាងលើ។ ក្នុងនោះលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គ នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏អាចជាប់ពាក់ព័ន្ធ ផលប្រយោជន៍ផងដែរទើបបណ្តោយឲ្យលោក មួង ដារ៉ា មេគយច្រកជ្រៃធំ ធ្វើអ្វីៗតាមអំពើចិត្ត។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកជ្រៃធំ បានឲ្យដឹងថា សព្វថ្ងៃនេះក្រុមហ៊ុនហង្ស របស់ឧត្តមសេនីយ៍ ឡៅ តុងហាន​ ជាមន្ត្រីយោធា ក្នុងអង្គរក្សនៅតែបន្តដឹកគ្រឿងសំណង់ជាច្រើនប្រភេទពីប្រទេសចិនឆ្លងកាត់ស្រុកយួន​ហើយចូលមកស្រុកខ្មែរតាមច្រកជ្រៃធំ។

ប្រភពបានឲ្យដឹងទៀតថា គ្រឿងសំណង់ដែលឈ្មួញ ឡៅ តុងហាន នាំចូលតាមច្រកជ្រៃធំ បង់ពន្ធតែ២០ទៅ៣០ភាគរយប៉ុណ្ណោះ ក្រៅពីនេះមានការឃុបឃិតបែង ចែកផល​ប្រយោជន៍ជាមួយមន្ត្រីពុករលួយជាពិសេសលោក មួង ដារ៉ា ដែលជាប្រធានការិយាល័យគយ ច្រកជ្រៃធំតែម្តង។​ដូច្នេះលោក ឱម យ៉ិនទៀង ដែលជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតជាបន្ទាន់ព្រោះលោក មួង ដារ៉ា និងឈ្មួញ ឡៅ តុងហាន កំពុង ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងរលូន។ ចំណែកឈ្មួញជាច្រើននាក់ទៀត ក៏កំពុងនាំ ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ចូលតាមច្រកជ្រៃធំយ៉ាងពេញបន្ទុកដែរ ហើយដឹកជញ្ជូនតាមរថយន្តធំៗ ចូលមករាជធានីភ្នំពេញធ្វើឲ្យផ្លូវជាតិលេខ២១បេ និងស្ពានតាមផ្លូវនេះ រងការខូចខាតជាបន្តបន្ទាប់គ្មាននរណាទទួលខុសត្រូវឡើយ។

ពាក់ព័ទ្ធករណីខាងលើ​ គេហទំព័រសារព័ត៌មានយើងពុំអាចសុំការបំភ្លឺពីលោក មួង ដារ៉ា ប្រធានការិយាល័យគយច្រកជ្រៃធំ​បាននោះទេ៕

nspnew2019 nspnew201901

 

Filed in: ខេត្តកណ្តាល, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី