Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

មេគយច្រកត្រពាំងផ្លុង ប្រើអំណាចបើកដៃ ឲ្យមានទំនិញគេចពន្ធ យ៉ាងអនាធិបតេយ្យ

​ភ្នំពេញ​៖ សេចក្ដីរាយការណ៍​បានឲ្យដឹងថា លោក អ៊ួ​ន សុវណ្ណារ៉ា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរ ជាតិ​ត្រពាំង​ផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​កំពុង​ប្រើ​តួនាទី​និង​អំណាច​ដើម្បី​បើកដៃ​ឲ្យ​ឈ្មួញ​ដឹក​ទំនិញ គេចពន្ធ យ៉ាង​អនាធិបតេយ្យ​។​

សេចក្ដីរាយការណ៍​បន្ថែ​ម​ថា​អ៊ួន សុវណ្ណារ៉ា អតីត​ប្រធាន​ការិយាល័យ​គយ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ត្រូវបាន​តែងតាំង​ជា​ប្រធានការិយាល័យ​គយ កាលពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៨​ហើយ​ចាត់​តាំងពី​ពេលនោះ​រហូត​ដល់​បច្ចុប្បន្ន​គឺ​លោក អ៊ួ​ន សុវណ្ណារ៉ា​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​រឿង​យ៉ាង​គឃ្លើន គ្មាន​ញញើត​អ្វី​ទាំងអស់​។​ហេតុនេះហើយ​ទើប​មាន​ការអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក៏ដូចជា​លោក គុណ ញឹម ដែល​ជា​មេ​គយ​ធំ ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់​លោក​អ៊ួន សុវណ្ណារ៉ា​។​

ជុំវិញ​បញ្ហា​ខាងលើនេះ​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹង​ទៀតថា បច្ចុប្បន្ន​លោក អ៊ួន​សុវណ្ណារ៉ា បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ បង់ពន្ធ​តាមរបៀប​ម៉ៅការ​ហើយ​ឃុបឃិត​ឲ្យ​ឈ្មួញ​ទាំងនោះ​នាំចូល​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​គឃ្លើន​ដើម្បី​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​។​

​ជាង​នេះ​ទៅ​ទៀត​លោក អ៊ួ​ន សុវណ្ណារ៉ា​បាន​ឃុបឃិត​បើកដៃ​ឲ្យ​មន្ត្រី​គយ​ក្រោម​ឱវាទ​របស់​ខ្លួន​កោសរូស​ទារ​លុយ​ថ្លៃ​បាយ​ថ្លៃ​ទឹក លុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុម​ឈ្មួញ​និង​ក្រុម​អាជីវករ​កាន់តែច្រើន​ឡើងៗ​ធ្វើ​ឲ្យ​ឈ្មួញ​មួយចំនួន​អត់​ទ្រាំ​លែង​បាន​ក៏​បើក​កកាយ​រឿងអាស្រូវ​របស់​លោក​អ៊ួន សុវណ្ណារ៉ា ជា​សាធារណៈ​។

​ជុំវិញ​ករណី​នេះ​ បណ្ដារ​សារព័ត៌មាន បាន​ចេញផ្សាយ​ផងដែរ​។​តាម​ប្រភព​ពី​មន្ត្រី​គយ​ដែល​ស្និទ្ធ​នឹង​លោក អ៊ួ​ន សុវណ្ណារ៉ា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង បានឲ្យដឹង​ថា​លោក អ៊ួ​ន សុវណ្ណារ៉ា​ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការទទួលបាន​តំណែង​ត្រូវប៉ាន់​មួយ​នេះ​។​

សេចក្ដីរាយការណ៍​ពី​មន្ត្រី​និង​ភ្នាក់ងារ​គយ នៅក្នុង​ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹង​ទៀតថា​ដោយសារ​អាងមាន​ខ្នងបង្អែក​រឹងមាំ នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទើប​លោក អ៊ួន​សុវណ្ណារ៉ា ប្រធានការិយាល័យ​គយ​ច្រក​ត្រពាំងផ្លុង​ហ៊ាន​ប្រើ​អំណាច​ប្រព្រឹត្តតាម​ច្រើន​រូប​ភា​ព ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ឡើយ​។

អង្គភាព​គេហទំព័រ​យើង​នៅ​មិនទាន់​ទទួលបាន ការបកស្រាយ​បំភ្លឺ​ពី​លោក អ៊ួ​ន សុវណ្ណារ៉ា បាន​នៅឡើយ​នោះទេ ?៕

cy2018-4_files

 

Filed in: ខេត្តត្បូងឃ្មុំ, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី