Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្ដម ត្រាំ អ៊ីវតឹក និង​លោក​ជំទាវ បាន​ដង្ហែ​អង្គ​កឋិន​ទាន​ទៅ​វត្ត​ពោធិ​ទន្ទឹម និង​វត្តសន្តិវ័ន ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នាព្រឹក​ថ្ងៃ​សៅរ៍ ១០​រោច ខែ​អស្សុជ ឆ្នាំច​ សំរឹទ្ធិ​ស័ក ព.ស.២៥៦២​ ត្រូវនឹង​ថ្ងៃទី​០៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅស្រុកកំពង់​លែង ឯកឧត្ដម ត្រាំ អ៊ីវតឹក និងលោកជំទាវ ព្រមទាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនា គមន៍ និងពុទ្ធបរិស័ទជិតឆ្ងាយគ្រប់ ទិសទី មានសទ្ធាជ្រះថ្លា បានដង្ហែអង្គកឋិនទានទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ ត្រីមាសក្នុង ពុទ្ធសីមាវត្តពោធិទន្ទឹម ស្ថិតនៅភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង និងវត្តសន្តិវ័ន ស្ថិតនៅភូមិចំបក់កន្ត្រាញ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

បច្ច័យសរុបដែលទទួលបានមានចំនួន ១៦៣លានរៀល ត្រូវបានបែងចែកប្រគេនវត្តដូចខាងក្រោម៖ស្រុកកំពង់លែង វត្តពោធិទន្ទឹម ទទួលបានបច្ច័យចំនួន ៤២លានរៀល និងវត្តចំនួន៨ ក្នុងស្រុកកំពង់លែង ក្នុងមួយវត្តទទួលបានបច្ច័យចំនួន ៥លានរៀល សរុប ៤០លានរៀល។ ស្រុកទឹកផុស វត្តសន្តិវ័ន ទទួលបានបច្ច័យចំនួន ៤១លានរៀល និងវត្តចំនួន៨ ក្នុងស្រុកទឹកផុស ក្នុងមួយវត្តទទួលបានបច្ច័យចំនួន ៥លានរៀល សរុប ៤០លានរៀល ៕

cy.20181105 cy.20181105-1

cy.20181105-2

 

Filed in: ខេត្ត​កំពង់ឆ្នាំង, ព័ត៌មានជាតិ, ព័ត៌មានថ្មី