Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

តូបលក់សាំង ត្រូូវ​រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​សភា បុកបណ្តាល​ឲ្យ​ឆេះ ផ្អើល​ទាំង​យប់ និង​ស្ត្រី​ម្ចាស់​រង​របួស

បាត់ដំបង ៖ តូបលក់សាំងមួយកន្លែង ត្រូវរថយន្តពាក់ស្លាកលេខរដ្ឋសភា បុកបណ្តាលឲ្យឆេះផ្អើលទាំងយប់ ហើយស្ត្រីម្ចាស់ តូប រលាក រង​របួស​ធ្ងន់ ដឹកសង្គ្រោះនៅគ្លីនិកឯកជន ទាំងយប់ កាលពីវេលាម៉ោង ២២ និង ៣០ នាទី យប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤នៅចំណុច មុខក្លិបកំសាន្តស្តាឡាយ ស្ថិតក្នុងភូមិអូរតាគាំ ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

សូមបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០១៤ ក្រុមចោរប្លន់ម៉ូតូ បានសម្រេចជិះរត់គេច បានប្រហែល ១០០ ម៉ែត្របុកតូបលក់ សាំង ចំណុចខាងលើនេះ ដួលច្រង៉ាប់ច្រងិល ហើយត្រូវប្រជាពលរដ្ឋចាប់អោយសមត្ថកិច្ចនគរបាល ។ តែវេលាម៉ោង ២២ និង ៣០ នាទីយប់ថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០១៤ រថយន្តបុកតូបសាំងបណ្តាល អោយឆេះ មានការភ្ញាក់ផ្អើល ហើយប្រជាពលរដ្ឋ ជួយ ពន្លត់ទាន់ មិនអោយឆេះដល់ផ្ទះអ្នកដ៏ទៃ ។

តាមប្រភពសាក្សីបានអោយដឹងថា រថយន្តបង្កម៉ាកអ៊ីស៊ុយហ្ស៊ុយ ពណ៌សម្បកឪឡឹកពាក់ស្លាកលេខរដ្ឋសភា 2-035ជាកម្មសិទ្ធិ របស់លោក ទេស ហ៊ាញ អតីតសមាជិក រដ្ឋសភា។ បើកបរដោយឈ្មោះ ម៉ាប់ អាយុ ជាង ២០ ឆ្នាំជាកូនប្រុសលោក ទេស ហ៊ាញ មានទីលំនៅភូមិសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។ ចំណែកស្រ្តីរងគ្រោះ ដែលត្រូវភ្លើងឆេះ មានឈ្មោះ តាំ អេង ហៅវ៉ិត អាយុ៥២ឆ្នាំ មុខរបរលក់ចាប់ហួយ និងសាំងដប រងរបួសពេញដងខ្លួន ដៃ ក ដើមទ្រូង និងសក់ មានទីលំនៅក្នុងភូមិ​កើតហេតុ ។ សាំងជាច្រើនដប ត្រូវឆេះបំផ្លាញអស់ គិតជាទឹកប្រាក់ជាង ១៥០០ ដុល្លារ ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ កូនប្រុសលោក ទេស ហ៊ាង បានចេញមកពីកន្លែងផឹកស៊ី ហើយមានភាពស្រវឹងជោគ បានបើកបររថយន្តទៅបុកតូបលក់ចាប់ហួយ និងលក់សាំងដប ១ កន្លែង ដែលសង់នៅកាច់ជ្រុង ជាប់ចិញ្ចើមថ្នល់ ពេញមួយ​ទំហឹងបណ្តាល ឲ្យឆាបឆេះជាអណ្តាតភ្លើង ឆេះតូបខ្ទេចអស់គ្មានសល់ និងឆាបឆេះស្ត្រីម្នាក់ដែលជាម្ចាស់តូប បណ្តាលឲ្យ​របួស​ធ្ងន់ ត្រូវបានអ្នកជិតខាងដឹកយកទៅមន្ទីរពេទ្យឯកជនសុវណ្ណជាបន្ទាន់ ។  ក្រោយបង្កហេតុរួច អ្នកបើករថយន្ត បានព្យា​យាម​បើករត់ចូល ទៅក្នុងផ្ទះរបស់ខ្លួន ។សមត្ថកិច្ច ក្រុមបង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្ត បានបើករថយន្ត​ដេញ​តាម​ រហូតទៅដល់ផ្ទះ ស្រាប់តែលោក ទេស ហ៊ាញ ចេញមុខមកអន្តរាគមន៍ មិនឲ្យសមត្ថកិច្ចនាំយករថយន្ត និងកូនប្រុស​របស់លោកទៅការិយាល័យចរាចរណ៍ផ្លូវគោកឡើយ ដោយលោកនិយាយថា រង់ចាំដោះស្រាយនៅថ្ងៃស្អែក ។

នគរបាលចរាចរណ៍ខេត្តបានបញ្ជាក់ថា នៅម៉ោង ៣ រសៀលថ្ងៃទី១៩ ខែកុម្ភៈ ថា ភាគីអ្នកបង្កបាន​ប្រាប់​នគរបាល​បង្ការ​បង្ក្រាប​ថា លោក ទេស ហ៊ាញ ជាអ្នកទទួលខុសត្រូវទាំងអស់ ចំពោះការខូចខាត ទ្រព្យសម្បត្តិ និងថ្លៃព្យាបាលរបស់អ្នកជំងឺ ។ ចំ​ណែក​ជនរងគ្រោះបានប្រាប់ថា សម្ភារៈលក់ដូរ ដូចជាសាំងនិងចាបហួយ គិតជាប្រាក់ចំនួន១៥០០ដុល្លា ចំណែកជំងឺរបួស មិនទាន់អាចវាយតម្លៃបានទេ ៕
ភារម្យ

Exif_JPEG_PICTURE Exif_JPEG_PICTURE

Filed in: ខេត្តបាត់ដំបង, ចរាចរណ៍, ព័ត៌មានជាតិ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី