Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម អភិបាល​ខេត្ត​មណ្ឌលគិរី ក្នុង​ពិធីបិទ​វគ្គបំពាក់​បំប៉ន​ដល់ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ ដើម្បីឲ្យ​​ប្រជាពលរដ្ឋ​ត្រូវមាន​ការ​ប្រុង​ប្រយ័ត្ន​ ចំពោះសត្វចិញ្ចឹម​គ្រប់​ប្រភេទ ដែលអាច​ចម្លងជំងឺ​រាលដាល​ពីសត្វមក​មនុស្ស​បាន

មណ្ឌលគិរី ៖ នា​ថ្ងៃ​ព្រហស្បតិ៍ ១រោច​ ខែ​អស្សុជ ឆ្នាំ​ច សំរិទ្ធ​ស័ក ព.ស​២៥៦២ ត្រូវនឹង​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០១៨ ឯកឧត្តម​ ស្វាយ​ សំអ៊ាង អភិបាល​ខេត្ត បានអញ្ជើញ​ជាអធិបតី ក្នុង​ពិធីបិទវគ្គបំពាក់​បំប៉ន​ដល់ភ្នាក់ងារ​សុខភាព​សត្វភូមិ ដែលរៀបចំ​ឡើង​ដោយ​ការិយាល័យ​ផលិត កម្ម​ និង​បសុព្យាបាល​ នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ខេត្តមណ្ឌលគិរី ​ដោយ មានការចូលរួមពីលោកនាយករដ្ឋបាល​សាលាខេត្ត​ លោកប្រធានមន្ទីរ​ និងកងកម្លាំងប្រដាប់អាវុធទាំងបី នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ។

ឯក​ឧត្តម ស្វាយ សំអ៊ាង បាន​មានប្រសាស​ន៍ថា «ការចិញ្ចឹម​សត្វ មាន់ ទា ជ្រូក គោ ក្របី នៅតាម​លំនៅឋាន​បែបគ្រួសារ គឺបានផ្តល់ផលប្រយោជន៍ជាច្រើន​ដល់បងប្អូនប្រជាពលរដ្ឋ ទាំងកម្លាំងអូសទាញ នឹងប្រាក់កម្រៃបប្រ​ចាំថ្ងៃសម្រាប់​ដោះស្រាយជីវភាព ។

មិនត្រឹម​តែប៉ុណ្ណោះ ការចិញ្ចឹមសត្វ​នៅតាមគ្រួសារក៏ ជាការរួមចំ​ណែកកា​ត់បន្ថយនូវភាព​ក្រីក្រ ហើយទទួលបា​នផលិតផ​លសាច់​សត្វមាន​ គុណភាពខ្ពស់សម្រា​ប់បម្រើសេចក្តី​ត្រូវការប្រចាំថ្ងៃ ក៏ប៉ុន្តែប្រ​ជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នចំ​ពោះសត្វចិញ្ចឹមគ្រប់ប្រភេទ ដែលអាច​មានជំងឺឆ្ល​ងដល់មនុស្ស ធ្វើឲ្យខាតប​ង់ពេលវេលា នឹងប្រាក់កាក់ ប្រសិន​បើមិនមា​នវិធាន​ការណ៍​បង្ការ​ទុកជា​មុនឲ្យបានត្រឹមត្រូវ ។

យោងតា​មរបាយការណ៍ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទខេត្តថា «ការចាក់វ៉ាក់សាំង និងអន្តរាគមន៍​ព្យាបាល ចាប់ពីដើមឆ្នាំ ២​០១​៨មក ក្រុមការងារបច្ចេក​ទេសបាន​ចា​ក់វ៉ាក់សាំងជ្រូកសរុប ៤,២៦០ក្បាល កើន ១៩៨ក្បាល ក្នុងនោះ​មានការពារជម្ងឺសារ​ទឹក ១,៥៦៦ក្បាល ជម្ងឺប៉េស្ត ១,៣៤២ក្បាល រាក១,៣៥២ក្បាល ។

លោកប្រធានមន្ទីរកសិកម្មបន្តថា មន្ត្រីបានចាក់​វ៉ាក់សាំងមាន់សរុប ​៤,​៩៧​៥ក្បាល ក្នុងនោះ វ៉ាក់សាំងការពា​រជម្ងឺញូកាស ១​,៨​៤០​ក្បាល អាសន្នរោគ ១,៧​២​៩ក្បាល អុតមាន់១,​៤០​៦ក្បាល ។ វ៉ាក់សាំងសារទឹកគោ​ក្របីសរុប ១​,៧​៨៦​ក្បាល ក្នុងនោះ គោចំនួន​ ១​,៤​៣៩​ក្បាល និងក្របីចំនួន ៣៤​៧ក្បាល ។

លោក សុង ឃាង ប្រធានមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទខេត្តម​ណ្ឌលគិរី បានឲ្យដឹងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ថា ការបើកវគ្គបំពាក់បំប៉នដល់​ភ្នាក់ងារ​សុខភាពសត្វភូមិ​មកពីក្រុង/​ស្រុ​កទាំង ៥ ក្នុងខេត្ត មានចំនួន ៤៤ នាក់ ក្នុងគោល​បំណង ដើម្បី​ស្វែងរកបញ្ហា​ប្រឈមរបស់ភ្នាក់ងារពេទ្យសត្វភូមិ ដែលជួបប្រ​ទះនៅមូលដ្ឋាន​ជាក់ស្តែង ជាពិសេស​ការប្រើប្រាស់ថ្នាំ និងវិធីសាស្រ្ត នៃអន្តរា​គមន៍ដល់​សត្វគ្រប់ប្រភេទ​នៅក្នុងមូលដ្ឋាន នឹងបានផ្តល់សម្ភារៈ​រួមនឹងថ្នាំចំនួន ១១មុខ ជូន​ដល់ភ្នាក់ងារ​សុខភាពសត្វ​ភូមិ សម្រាប់ព្យា​បាលសត្វចិញ្ចឹមតា​មផ្ទះផងដែរ ។

ឯកឧត្តម អភិ​បាលខេត្តបន្តថា សម្រាប់ភ្នាក់ងា​រសុខភាពសត្វភូមិ ដែលត្រូវបានមន្រ្តីប​សុព្យាបាល នៃមន្ទីរក​សិកម្ម រុក្ខាប្រមាញ់ និងនេសា​ទខេត្ត បើកវគ្គបំពាក់បំប៉ននេះ នឹងទទួល​បាននូវចំណេះ​ដឹងថ្មីៗ​បន្ថែមទៀត លើការងារថែ​ទាំសត្វចិញ្ចឹម ជៀសវាង​មានសត្វឈឺ ហើយ​មិនដឹងពី​វិធីព្យាបាល ។

ឯកឧត្តម បន្ថែមថា បើមានសត្វ​ណាមួយកើត​ជំងឺប្លែកៗ មិនដឹងពី​មូលហេតុ ត្រូវទំនាក់ទំន​ងសាក​សួរមន្រ្តីជំនាញប​សុព្យាបាល ដើម្បីរក​វិធីបង្ការ​ទប់ស្តាត់រាល​ដាលជំងឺទៅសត្វ​ដទៃទៀត ។

ដោយឡែក ចំពោះសត្វឈឺមានចំនួ​នសរុប ១,៩​៦៥​ក្បាល ក្របី ៣​​៥​១​ក្បាល ក្នុង​នោះទទួលបាន​ការព្យាបាលចំនួន ១,​៥៩​៥ ​ក្បាល ក្របី ៣៤​៥ក្បាល ។ មានសត្វងាប់​ ដោយមិនបា​នព្យាបា​លសរុប ៨៣ ក្បាល និងក្របី ២៩ ក្បាលផងដែរ ៕

cy.khr2018 cy.kh20181026-b cy.kh20181026-d cy.kh20181026-f

cy.kh20181026-c

 

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី