Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ប្រជុំ ពិគ្រោះ​យោបល់​ផ្លាស់ប្តូរ​បទពិសោធន៍ ការអនុវត្តន៍​ការងារ​នគរបាល និង​សហគមន៍ ​រយៈពេល​០២​ថ្ងៃ (១៧-១៨-​តុលា​-២០១៨)

​មណ្ឌលគិរី ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ៨​កើត ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​រៀបចំ​កិច្ចប្រជុំ ពិគ្រោះ​យោបល់​ផ្លាស់ប្តូរ​បទពិសោធន៍ ការអនុវត្តន៍​ការងារ​នគរបាល និង​សហគមន៍ ដែល​មាន​រយៈពេល​០២​ថ្ងៃ (១៧-១៨-​តុលា​-២០១៨) ។​

​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ីង សំអុល ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ក្រសួងមហាផ្ទៃ និង​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ។​

​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក​ឧត្តមសេនីយ៍ វរ​សេនីយ៍ ក្រុមការងារ​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​, លោក​ស្នងការរង​ទទួល​ផែន​សេនាធិការ លោក​ស្នងការរង​ទទួល​ការិយាល័យ​កិច្ចការ​ប៉ុស្តិ៍នគរបាល រដ្ឋបាល​, លោកនាយ​ការិយាល័យ​កិច្ចការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចំនួន ០៩​ខេត្ត (​មណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ព្រះវិហារ​), លោក​អធិការ អធិការរង នគរបាល​ក្រុង​ស្រុក​ទាំង​៥ និង​មន្ត្រី​ការិយាល័យ​កិច្ចការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​សរុប​ចំនួន​៣៥​នាក់ ។​

​ជា​កិច្ច​ចាប់ផ្តើម​បើក​កិច្ចប្រជុំ​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត បាន​ឡើង​អាន​របាយការណ៍​ស្វាគមន៍​ជូន​អង្គពិធី និង​បាន​លើកឡើង​អំពី​លទ្ធផល​នានា​ដែល​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំរេចបាន ស្តីពី​ការអនុវត្តន៍​ការងារ​នគរបាល និង​សហគមន៍​ដែល​ជា​លក្ខណៈ​ប្រព័ន្ធ​ទូលំទូលាយ និង​ស៊ីជម្រៅ​សំរាប់​ការងារ​នគរបាល​និង​សហគមន៍​ក្នុង​ឆ្នាំ​២០១៧​កន្លងមកនេះ ។​

​បន្ទាប់​មក​ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ីង សំអុល ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​ផ្លាស់ប្តូរ​បទពិសោធន៍​ក្នុង​ការអនុវត្តន៍​ការងារ​នគរបាល​និង​សហគមន៍ ក្នុង​គោលបំណង​បង្កើន​ការយល់ដឹង និង​ពង្រឹង​ការអនុវត្តន៍​ការងារ​នគរបាល​និង​សហគមន៍ ជាពិសេស​ការប្រើប្រាស់​ទម្រង់​ទាំង ៤  និង​ការងារ​ផ្សព្វផ្សាយ​ណែនាំ និង​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី​ជា​ជន​បង្គោល​និង​មន្ត្រី​ពាក់ព័ន្ធ​ក្រោម​ឧិវាទ ទទួលបន្ទុក​ការងារ​ប៉ុស្តិ៍​នគរបាល​រដ្ន​បាល  និង​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល អោយបាន​យល់ដឹង​អំពី​ការអនុវត្តន៍​ការងារ​នគរបាល និង​សហគមន៍ ដើម្បី​ធានា និរន្តរភាព​និង​សម្រេចបាន​លទ្ធផល​ប្រកបដោយ​ប្រសិទ្ធភាព​។​

​បន្ទាប់មក​ក្រុម​ការងារ​បាន​បន្ត​ចុះ​ធ្វើ​ការដក​បទពិសោធន៍​ការងារ​នគរបាល និង​សហគមន៍​នៅតាម​បណ្តា​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​-​សង្កាត់ គោលដៅ​ក្រុង​-​ស្រុក​ចំនួន ០៣ (​ក្រុង​សែន​មនោ​រម្យ​, ស្រុក​ពេជ្រា​ដា​, ស្រុក​កោះ​ញែក​) ៕

ra181018a4 ra181018a5 ra181018a7 ra181018a8

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី