Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក អ៊ុយ ឆាយ ធ្វើការបកស្រាយឡើងវិញ ក្រោយពីសារព័ត៌មានក្នុងស្រុកចុះផ្សាយថា សំណង់សាងសង់របស់លោករំលោភយកដីផ្លូវ

ខេត្ត​បន្ទាយមានជ័យ ៖ ក្រោយពី​មាន​ការចុះផ្សាយ​ពាក់ព័ន្ធ​ករណី​ថា លោក អ៊ុយ ឆាយ កុំ​ពុង​នឹង​បាន​សាងសង់​សំណង់​រំលោភ​យក​ដី​ផ្លូវ​នឹង​ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​នាំ​គ្នា​រិះគន់​យ៉ាង​ចាស់ដៃ​ថា រូប​លោក​មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន តែ​ត្រូវបាន​លោក អ៊ុយ ឆាយ ធ្វើ​ការបកស្រាយ​ឡើងវិញ​ពាក់ព័ន្ធ​ករណី​ចោទប្រកាន់​ខាងលើ​នេះ ។​

​នៅ​រសៀល​ថ្ងៃ​ទី​១​ខែ​តុលា​នេះ លោក អ៊ុយ ឆាយ បាន​ជួប​អ្នកយកព័ត៌មាន​យើង​តាម​ទូរស័ព្ទ​ថា ដើមឡើយ រូបលោក​បាន​ទិញ​ពី​ស្ត្រី​អង្ការ​គ្រួសារ​មេម៉ាយ និង​បាន​កាត់ឈ្មោះ​យ៉ាង​ត្រឹមត្រូវ ពី​អាជ្ញាធរ​ផងដែរ ហើយ​ រូប​​លោក​បាន​បាន​សាងសង់​អគារ​ទៅតាម​បែបបទ​របស់​អាជ្ញាធរ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​តាម​បែប​ប្លង់​ស្ថាបត្យកម្ម ។​

លោក អ៊ុយ ឆាយ បាន​បន្តរ​ទៀត​ថា ចំណែក​សារព័ត៌មាន​បាន​ផ្សាយ​ថា រូប​លោក​សាងសង់​សំណង់ និង​រំលោភ​យក​ដី​ផ្លូវ​នោះ ក៏​មិន​ពិត​ដែរ គឺ​រូប​លោក​សាងសង់​ទៅតាម​ទំហំ​ដី​ដែល​រូបគាត់​បាន​ទិញ នឹង​អាជ្ញាធរ​ធ្វើ​ខិត​បញ្ជាក់​អោយ​តែ​ប៉ុណ្ណោះ ។ ហើយ​សំណង់​ថ្មី​មួយទៀត ដែល​ជាប់​នឹង​ទីតាំង​របស់​លោក​ដែល​ទើបនឹង​សាងសង់​នោះ គឺជា​សំណង់​មិត្តភ័ក្ក្រ​របស់​លោកទេ ហើយ​ក្នុង​នាម​ជា​មិត្ត​ភ័ក្ត្រ​នឹង​នៅ​ជិត​គ្នា​ទៀត ហើយ​ទើប​អោយ​រូបលោក​ជួយ​មើល​តែម្តងទៅ ។​

​លោក​ឆាយ​បាន​បន្ថែម​សំណង់​មិត្ត​ភ័ក្ត្រ​របស់លោក​ក៏​មាន​ច្បាប់​សាងសង់​រួចរាល់​ផងដែរ គឺ​សាងសង់​បែប​ស្ថាបត្យកម្ម​សំណង់​អាគារ​ស្នាក់នៅ​រួម​ធ្វើ​អំពី​អិដ្ឋ​បេតុង ដែល​មាន​ជាន់​ផ្ទាល់​ដី​ចាប់ពី​ជាន់​ទី​១ រហូត​ជាន់​ទី​៨ នឹង​មាន​ការ​ប្រក់​ដំបូល​ទែ​រ៉ា​ស់​ផងដែរ ហើយ​សំណង់​នេះ មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ក្បាលស្ពាន​១​សង្កាត់​ប៉ោយប៉ែ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែល​មាន​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលន​វត្ថុ​លេខ​០១១០០២០១-១៩៩៨ ចុះ​នៅ​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០១៨ ដែល​មាន​ម្ចាស់​សំណង់​ឈ្មោះ នាង​ស៊ិន​ពិស្តា ។​​ ​

ចំណែក​ខាង​សាលាសង្កាត់​បាន​អោយ​អ្នកយក​ព័ត៌មាន​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០១​ផងដែរ​ថា ខាង​សង្កាត់ ធ្លាប់​បាន​ចុះទៅពិនិត្យ​លើ​សំណង់ និង​ឯកសារ​ពាក់ព័ន្ធ​លោក អ៊ុយ ឆាយ ផងដែរ ឃើញថា សំណង់​របស់​លោក​ពិត​ជា​មាន​ឯកសារ​ត្រឹមត្រូវ​ពិតប្រាកដ​មែន ។​​រឺឯ​ខាង​សាលាក្រុង​ប៉ោយប៉ែត​វិញ បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២ តុលា​ថា ខាង​សាលាក្រុង​ក៏​ធ្លាប់បាន​ធ្វើ​ការត្រួតពិនិត្យ​លើ​សំណង់ និង​ឯកសារ​របស់លោក អ៊ុយ ឆាយ ផងដែរ ឃើញថា សំណង់​សាងសង់​របស់​លោក​ពិត​ជា​មាន​ខ​ណៈត្រឹមត្រូវ​ពិតប្រាកដ​មែន ៕

ukchhay11

ukchhay12 ukchhay13 ukchhay1-2 ukchhay1-3 ukchhay1-4 ukchhay1-5 ukchhay1-6 ukchhay1-7 ukchhay1-8 ukchhay1-9 ukchhay11

Filed in: ខេត្តបន្ទាយមានជ៍យ, ព័ត៌មានជាតិ, ព័ត៌មានថ្មី