Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាល​នៃ​គណ:​អភិបាល​ខេត្ត​ដឹកនាំ​កំលាំង​ក្រោម​ឱវាទ​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​ និងការលួចកាប់ទន្ទ្រានព្រៃយកដីជាកម្មសិទ្ធិ!!!

នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨ គណ​:​បញ្ជាការ​ឯកភាព​ខេត្តមណ្ឌលគិរី​បានធ្វើ​ប្រតិបត្តិការ​ត្រួតពិនិត្យ​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក៏ដូចជា​ការកាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​យកមក​ធ្វើជា​កម្មសិទ្ធិ​ឯកជន​ដោយ​ខុសច្បាប់​។​

​តាម​សេចក្ដីរាយការណ៍​បឋម​ពី​ភ្នាក់ងារ​សារព័ត៌មាន​បានឲ្យដឹងថា ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​ជា​ប្រធាន​គណ​:​បញ្ចា​ការឯកភាព​ខេត្ត​បាន​ដឹកនាំ​កំលាំងចម្រុះ​រួមមាន ស្នងការ​នគរបាល​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត និង​កំលាំងយោធា​ខេត្ត​ធ្វើ​ដំណើរ​ចេញទៅ ដើម្បី​ត្រួតពិនិត្យ​ជាក់ស្ដែង​នៅក្នុង​ព្រៃ​តែម្ដង​។​ហើយ​ប្រតិបត្តិការ​នេះ​បាន​ចេញដំណើរ​តាំងពី​ព្រឹក​ព្រលឹម​ម្លេះ​ប៉ុន្តែ​នៅ​មិនទាន់​បាន​ដឹង​លទ្ធផល​នៅឡើយ​ទេ​។​

​ការ​ចេញ​ធ្វើ​ប្រតិបត្តិការ​នេះ​ធ្វើ​ឡ​;​ង​ភ្លាមៗ ក្រោយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ទទួល​ស្គាល់ថា​ពិតជា​មាន​ករណី​(​ចោរ​លួច​កាប់​ព្រៃឈើ) តែ​ដី​ព្រៃឈ​;​ដែល​បាត់បង់​នោះ ត្រូវបាន​ជំនួស​មកវិញ​ដោយ​ចំការកៅស៊ូ​និង​ដំណាំ​ផ្សេងៗ​ទៀត ។​

​សម្ដេច​តេជោក៏បាន​បញ្ជាក់ផង​ដែរ​ថា​សម្ដេច​ស្អប់​ខ្លាំង​ណាស់​ចំពោះ​ក្រុម​លួច​កាប់​ព្រៃឈើ ហើយ​សម្ដេច​ក៏​បាន​បញ្ជា​ឱយមាន​ការតាម​ដាន​និង​ព្រមាន​ចាប់​ក្រុមចោរ​ទាំងនោះ​ផង​ដែរ ៕

d181002a1

d181002a3 fabb7290-d211-4208-8eaf-a6dcaf9ed725 01a3eb3b-3ace-443e-abd3-fdae26321cfb 4e91d0f2-98bc-46f4-914c-744d10bc6385 b6d8f33e-3353-4188-a9f6-fcc8a0d38efb

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី