ខេត្តរតនគិរី : បើតាមប្រភពព័ត៌មាន សូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ៖ លោក អ៊ុង រតនា បានតែងតាំង មនុស្សជំនិតរបស់ខ្លួន គឺ លោក ហួន ហ៊ីង ពីមន្ត្រីធម្មតា មកជាប្រធានការិយាល័យរដ្ឋបាល – បុគ្គលិក នឹងត្រូវបំពេញការបន្ថែម ជាគណនេយ្យមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី បន្ថែមលើមុខងារ ។
បើយោងតាម លិខិតមួយច្បាប់លេខ១២៣៣ មសុខ.ររ របស់មន្ទីរសុខាភិបាលខេត្តរតនគិរី ដែលចុះហត្ថលេខា ដោយលោក អ៊ុង រតនា មន្ត្រីជាច្រើន ក្នុងមន្ទីរសុខាភិបាលខេត្ត និង មន្ទីរពេទ្យបង្អែកខេត្ត មានការងឿងឆ្ងល់ ហេតុអ្វីបានជាលោក អ៊ុង រតនា តែងតាំងមនុស្សម្នាក់ការងារ ដល់ ៣កន្លែង៖ តាមទំនើងចិត្ត ចុះមន្ត្រីដែលកំពុងតែបំពេញការងារ តើត្រូវទុកគេ នៅកន្លែងណាវិញ ?
ឬក៏លោកប្រធានមន្ទីរចង់ក្រសោបការងារនោះ តែម្នាក់ឯងឬមួយយ៉ាងណា រហូតមកដល់ពេល សារព័ត៌មានយើងមិនអាចធ្វើការសុំបំភ្លឺ ពីលោក អ៊ុង រតនា និង ហួន ហ៊ីង បានទេ ។ ដោយពុំមានលេខទូរស័ព្ទទំនាក់ទំនង បានឡើយ នៅពេលនេះ សង្ឃឹមថា: ដំណឹងនេះនឹងលេច ឮ ដល់ ឯកឩត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីមានវិធានការ នឹងអនុវត្តន៍លើមន្ត្រីបក្ខពួកនិយម ប្រឆាំងនឹងអនុក្រិតតែងតាំងមុខងារផងដែរ ។
សារព័ត៌មានយើងរងចាំការបកស្រាយបំភ្លឺពីលោក អ៊ុង រតនា រាល់ម៉ោងធ្វើការ!