Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

រដ្ឋបាល​សា​លា​​​​ខេ​ត្ត​ព្រះសីហនុ ធ្វើការ​ស្រាយ​បំភ្លឺជា​សាធារណៈ​ជុំវិញ​ការ​ផ្តល់ដី​គោល​នយោបាយ​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់​អាស្រ័យ​ផល​នៅតំបន់​ក្បាល​ឆាយ​

ខេត្តព្រះសីហនុ ៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចេញ​សេចក្តី​ប្រកាស​ព័ត៌​មាន​ខ្លឹមសារ​ថា ពិតជា​បានបែង​ចែក​ដីគោល​នយោបាយ​ជូន​ពលរដ្ឋ ទាំងឡាយ​ណា​ដែលជាប់​ពាក់ពន្ធ័​នឹងការកាន់កាប់​អាស្រ័យ​ផលជាក់​ស្តែងនៅ​តំបន់ក្បាលឆាយ​ កាលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ ។

ការចេញសេចក្តីប្រកាសព័ត៌មាននេះត្រូវបានធ្វើឡើងបន្ទាប់ពីមានបណ្តាញសារព័ត៌មានក្នុងស្រុកខ្លះ​ បានចុះផ្សាយមានខ្លឹមសារថា ” ឯកឧត្តម​ យន្ត មីន បានចែកដីឲ្យ​អ្នកកាសែត​ ដើម្បីជាថ្នូរមិនចុះផ្សាយរឿងអាស្រូវ ឬបិទមាត់”​ ដែលការចុះផ្សាយបែបនេះ​មិនត្រឹមត្រូវទេ​ ព្រោះការបែងចែក​នេះ​ គឺសុទ្ធតែជាប្រជាពលរដ្ឋ​រស់នៅទីនេះជាក់ស្តែង​ ដោយមិនប្រកាន់បក្ខពួក​ រើសអើង​ថាជាប្រជាពលរដ្ឋធម្មតា​ ឬ​គ្រួសារ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងគ្រួសារអ្នកសារព័ត៌មាននោះឡើយ។​

ជុំវិញបញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការបំភ្លឺថា៖រដ្ឋបាលខេត្តព្រះសីហនុ​ ពិតជា​បានផ្តល់ ចំណែកដីគោលនយោបាយមានទំហំ​ ៥ម​ x​ ២០ម​ ជូនប្រជាពលរដ្ឋទាំងឡាយ ដែលមានការជាប់ពាក់ ពន្ធ័នឹងការកាន់កាប់អាស្រ័​យផលជាក់ស្តែង នៅតំបន់ក្បាលឆាយ​ដោយមិនបានបែងចែកថា អ្នកនោះ ជាពលរដ្ឋ ឬអ្នកសារព័ត៌មាននោះឡើយ។​ ក្នុងចំណោមអ្នកដែលបានទទួលគោលនយោបាយទាំង​នោះ​ក៏មានក្រុមគ្រួសារអ្នកសារព័ត៌មានខ្លះនៅខេត្តព្រះសីហនុ ដែលបានកាន់កាប់អាស្រ័យផលជាក់ស្តែង​ នៅតំបន់ក្បាលឆាយនេះដែរ។

សូមបញ្ជាក់​ថា​ការផ្តល់ដីគោលនយោបាយ​នោះ​គិតមកដល់ពេលនេះ​ ដីប្រមាណ១០០០​ក្បាល​ ដីហើយត្រូវបានផ្តល់ជូន​ប្រជាពលរដ្ឋ​ចំនួន ១០០០គ្រួសារដែរ តាមរយៈដាក់ឲ្យចាប់ឆ្នោតយកលេខ​សំគាល់ក្បាលដី​ ដែលបានរៀបចំដោយរដ្ឋបាលខេត្តព្រះសីហនុ ក្នុង អាណត្ថិ ឯកឧត្តម​ យន្ត មីន ដែលបានសម្រេចផ្តល់​ដីឲ្យប្រជាពលរដ្ឋ​ក្រីក្រ​កំពុងខ្វះខាត​ទីជម្រក​ដើម្បី​សាងសង់លំនៅដ្ឋាន​សម្រាប់រស់នៅ​តាមការប្រមូលផ្តុំរបស់ពួកគាត់​ដោយស្របច្បាប់ ​និងទប់ស្កាត់ការចូលទៅទន្ទ្រាន​កាន់កាប់យ៉ាងអនាធិបតេយ្យ​ ។​ ដោយចាន់ឡុង

cy1537520703793 (1) cy1537520703793 (2) cy1537520703793 (3)

Filed in: ខេត្តព្រះសីហនុ, ព័ត៌មានជាតិ, ព័ត៌មានថ្មី