Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ពន្ធនាគារ​ខេត្ត​កំពត ប្រែ​មុខ​មាត់​ថ្មី​ក្រោម​ការ​ដឹកនាំ​របស់លោក អែម បូរ

បន្ទាប់ពីលោក ប៉ូច ម៉ុណារិទ្ធ ប្រធានពន្ធនាគារ ដែលចូលនិវិត្តន៍ នៅថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ២០១៣ ពេលនោះ ត្រូវបាន អគ្គនាយកដ្ឋាន ពន្ធនាគារ ចេញលិខិត បង្គាប់ ការឱ្យលោក ងែម បូរ ទទួលដឹកនាំក្នុងនាមជា ប្រធានស្តីទីនោះ ដល់ថ្ងៃទិ ២២ ខែ សីហា ឆ្នាំ២០១៣ ទើបត្រូវបានក្រសួងមហាផ្ទៃប្រកាសតែងតាំងប្រធានពន្ធនា គារ ខេត្តកំពត ជាផ្លូវការ ចាប់តាំងពី ត្រូវ បាន ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួង មហាផ្ទៃ បានចេញលិខិត បង្គាប់ឱ្យដឹកនាំជាប្រធានស្តីទី ពីពេលនោះ មក បាន យក ចិត្តទុកដាក់រៀបចំកែលំអរឡើងវិញ អំពីការគ្រប់គ្រងពន្ធនា គារដោយអនុវត្តន៍ តាម ច្បាប់ពន្ធនាគារ ឯកសារ ពាក់ ព័ន្ធ មួយចំនួនដូចជា ប្រកាស ២១៧ ។

ជាក់ស្តែងពីពេលនោះមក ដោយមានពិនិត្យឃើញទៅលើស្ថានភាពអគារឃុំឃាំងប៉មយាម ប៉ុស្តិ៍យាមមាន សភាពចាស់ទ្រុឌ ទ្រោម ក្នុងនោះអគារ ៤ខ្នង បានសាងសង់តាំងពីឆ្នាំ ១៩៣៦មកម៉្លេះ ដោយពិនិត្យឃើញស្ថានភាព ចាស់ទ្រុឌទ្រោមបែបនេះ ក៏បានខិតខំជួសជុលនៅកន្លែងពុកផុយដោយកន្លែង និងបានជួសជុលរបងពន្ធនាគារ ដែលខូចខាតដោយកន្លែង និងលាប ថ្នាំ បានប្រវែង ២៥០ម៉ែត្រ ជួសជុលប៉មយាមមួយស្ទើរតែទាំងស្រុង ។

ទន្ទឹមនោះដែរ ពាក់ព័ន្ធនឹងការងារកែលំអប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយើងក៏បានរៀបចំកសាង និងស្តារឡើងវិញ ជាបន្តបន្ទាប់ ជាក់ស្តែងយើងកំពុងដំណើការក្នុងការរៀបចំឱ្យបរិស្ថានល្អសំដៅឱ្យបងប្អូនជនជាប់ឃុំ រស់នៅបានល្អ មានសុខភាពល្អអំពី ការងារ អនាម័យយកចិត្តទុកដាក់ទាំងក្នុងទាំងក្រៅ យើងបានបែងចែកប្រភេទ សំរាមដើម្បីកាត់បន្ថយសំរាម យើងបានរៀបចំ កន្លែងស្តុកសំរាមមុននឹងក្រុមហ៊ុន ស៊ិនទ្រី មកប្រមូលយក “ទីក្រុងស្អាត សុខភាពល្អ” ។

cy_2014 02 17 cy_2014 02 17_A

Filed in: ខេត្តកំពត, ព័ត៌មានជាតិ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី