Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល​​ខេត្ត​មណ្ឌលគិរី និង​អាជ្ញាធរ​ក្រុង​ស្រុក បាន​សហការ​គ្នាប្រារព្ធ​ពិធី​ដាំកូនឈើ​ ចំនួន​ ៣០០​ដើម ជាការ​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន​ រេស៊ីតង់ ដែល​ជា​ក្រុមហ៊ុន​ ធ្វើការ​រុក​រក​រ៉ែមាស​នៅតំបន់​អូរខ្វាវ ស្រុក​កែវ​សីម៉ា

មណ្ឌលគិរីៈ នា​ព្រឹកថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៨ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈ​អភិបាលខេត្ត និងអាជ្ញាធរ ក្រុងស្រុក បានស​ហការគ្នាប្រារព្ធ​ពិធីដាំកូ​នឈើ ដែល​ជាប្រភេទឈើ​បេ ចំនួន ៣០០ដើម ជាការឧបត្ថម្ភរ​បស់ក្រុមហ៊ុន រេស៊ីតង់ ដែលជាក្រុមហ៊ុន ធ្វើការរុករករ៉ែមាស​នៅតំបន់អូខ្វាវ ភូមិចុងផ្លាស់ ស្រុកកែវសីមា ។
កូនឈើចំនួន៣០០ដើម ជាប្រភេទឈើ​បេ ត្រូវបានដាំតាម​ដងផ្លូវជាតិលេខ ៧៦ ដែល​ជាការ​ឧបត្ថម្ភរបស់ក្រុមហ៊ុន រេស៊ីតង់ ជាក្រុមហ៊ុនរុករក​រ៉ែមាស​ ក្នុង​ពិធីដាំកូនឈើ ក្រោមអធិបតី​យភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និង មានការចូលរួ​មពីគ្រប់មន្ទីរអង្គភាពជុំវិញខេត្ត កងក​ម្លាំងទាំងបី ប្រជាពលរដ្ឋ និងសិស្សា​នុសិស្ស​ប្រមាណជាង ២០០នាក់ នៅតាមដងផ្លូវ​ជាតិលេខ ៧៦ ក្នុងក្រុង​សែនមនោរម្យ ខេត្តម​ណ្ឌលគិរី ។
ឯកឧត្ត​ម មានប្រសាសន៍​ឲ្យដឹងទៀត​ថា ក្រុម​ហ៊ុន រេស៊ីតង់ ជាក្រុមហ៊ុនមួ​យ ដែលបា​នធ្វើការវិនិ​យោគ លើធន​ធានរ៉ែ និងបានសិក្សាអំ​ពីប្រភពរ៉ែមាសច្បាស់លាស់ ចាប់​តាំងពីឆ្នាំ ២០១១ រហូតមកដល់​បច្ចុប្បន្ននេះ ដោយអនុវត្តទៅតាមការងារបទដ្ឋានគ​តិយុទ្ធពិតប្រាកដ ត្រឹម​ត្រូវ ហើយរហូតដល់ឆ្នាំ ២០១៨នេះ ក្រុមហ៊ុន បានទទួលអាជ្ញា​ប័ណ្ណពីរាជរដ្ឋា​ភិបាល ក៏ដូចជាក្រ​សួងរ៉ែ និង ថាមពល ដើម្បីបន្ត​ស្វែងរកអាជីវក​ម្មរ៉ែមាស នៅតំបន់​អូខ្វាវ ភូមិចុងផ្លាស់បន្តទៀត ។

ឯកឧត្តម បានបន្ថែមថា រាជរដ្ឋាភិបាលបានរៀបចំ នូវគោលនយោបាយមួយ ដើម្បីរួមចំណែក​ផ្សារភ្ជាប់ជាមួយមូលដ្ឋាន ដែលតម្រូវឲ្យ​ក្រុមហ៊ុននីមួយៗ ក្រោយពីទទួលបានសិទ្ធវិនិយោគ ​នៅមូលដ្ឋានណាមួយ ត្រូវតែរួមចំណែកជួយ បំរើផលប្រយោជន៍នៅមូ​លដ្ឋាននោះ តួយ៉ាងដូចជា ក្រុមហ៊ុន រេស៊ីតង់ ដែលក្រុមហ៊ុនរុករករ៉ែនៅតំបន់អូខ្វាវ បានរួមចំណែកជាមួយ​អាជ្ញាធរ និង រដ្ឋាភិបាលជាបន្តបន្ទាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន ។
ឯកឧត្តម បានមានប្រសាសន៍ទៀតថា កន្លងមកក្រុមហ៊ុនរុករ​ករ៉ែមាសមួយនេះ បានចូលរួម​ចំណែក ជាមួយវិស័យអប់រំ ដោយបានជួយ​សាង​សង់ សាលារៀន​នៅឃុំស្រែឈូក និងភូមិ​ចុ​ងផ្លាស់ រួមទាំងចូលរួមចំ​ណែក ជាមួយវិស័យ​សុខាភិបា​លទៀ​ត​ផង ។ ជា​មួយគ្នានេះ ក្រុមហ៊ុន មានគម្រោ​ងផែ​នការជាមួយអា​ជ្ញាធរមូលដ្ឋាន ទាក់​ទង​ហេដ្ឋារច​នាសម្ព័ន្ធ ដោយគ្រោងធ្វើ​ការសាងសង់ ស្ថាបនាផ្លូវ​ពីក្រុងសែន​មនោរម្យទៅ​តំបន់ចុងផ្លាស់ ។

ឯកឧត្តម បានបន្ថែថា ផ្លូវមួយនេះជាផ្លូវ​មួយដ៏លំបាក ដោយ​សារកញ្ច​ប់ថវិការដ្ឋ នៅមាន​កម្រិត ដូចនេះ​អជ្ញាធរ មិនអាចធា​នានូវនិរន្ត៍ភាព​ សម្រាប់ប្រជា​ពលរដ្ឋ ធ្វើដំណើរ​បាននៅឡើយ តែអ្វីដែលជាការគិតគូររ​បស់រាជដ្ឋាភិបាល បានខិតខំគៀ​ងគង រក​ជំនួយ ជាពិ​សេសបាន​សំណូម​ពរ ដល់ក្រុមហ៊ុន​រុករករ៉ែមួ​យនេះ ជួយ​សាង់ស​ង់ផ្លូ​វពី​ក្រុ​ងសែន​មនោរម្យ ទៅដល់​ឃុំមេម៉ង់ និង បន្តពីឃុំមេម៉​ង់ ទៅតំ​បន់អូខ្វាវ​​ទៀ​ត ដើម្បីផ្តល់ភាព​ងាយស្រួល ដល់ប្រជាពលរដ្ឋក្នុង​ការធ្វើដំណើរ ឆ្លងការទៅ​មកផងដែរ ៕

cy_2018-09-17_a1

cy_2018-09-17_a3cy_2018-09-17_a4cy_2018-09-17_a5

cy_2018-09-17_a2

 

Filed in: Recent, ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី