ឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១៨ ពិធីជួបសំណេះសំណាលដោះស្រាយបញ្ហាលំបាកជូនប្រជាពលរដ្ឋនៅភូមិ ត្រពាំងវែង សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត លោក ឧត្តមសេនីយ៍ត្រី ឡឹក សុខា ស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងថ្នាក់ដឹកនាំមន្ទីរអង្គភាព និងប្រជាពលរដ្ឋសរុបចំនួន១៩៨ គ្រួសារ។
នៅក្នុងពិធីជួបសំណេះសំណាលសាកសួរសុខទុក្ខនេះ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋបានសំណើរសុំឯកឧត្តមអភិបាលខេត្តនូវបញ្ហាមួយចំនួន ដែលសម្ភារៈដែលត្រូវស្នើនោះរួមមាន ៖ នាយកសាលាសុំកុំព្យូទរ័ ០១ គ្រឿង ព្រីនធរ័ ០១ គ្រឿង និងអំពូលប្រើ ស៊ូឡា ត្រូវបាន ឯកឧត្តមជូនតាមសំណើរ ដោយប្រគល់ ឲ្យក្រុមការងារសង្កាត់មុខការ។ ប្រជាពលរដ្ឋ ស្នើសុំដី០១គ្រួសារ ២ហ.ត និងសុំឲ្យមន្ទីរពេទ្យខេត្តបញ្ចុះតម្លៃសេវា ដោយពួកគាត់ជាអ្នកក្រីក្រតែពុំទទួលបបណ្ណ័ក្រីក្រដូចគេករណីនេះ ឯកឧត្តមបានឲ្យចៅសង្កាត់រៀបចំធ្វើបណ្ណ័ជូន។
ប្រជាពលរដ្ឋលើកឡើងថា មានក្រុមទាហានមិនដឹងអង្គភាពណា បានដើរវាស់ដីបាញ់ថ្នាំយកដី ពួកគាត់ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ក្នុងនោះដែលឯក ឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានបញ្ជានឹងប្រគល់កិច្ចការទាំងអស់នេះឲ្យទៅកងរាជអាវុធហត្ថ និងរដ្ឋបាលព្រៃឈើចុះទៅ ត្រួតពិនិត្យស្រាវជ្រាវជាបន្ទាន់ផងដែរ តើក្រុមទាហានទាំងអស់នោះ ដែរចុះ មកវាស់វែងដីធ្លី របស់ជាពលរដ្ឋនោះ នៅអង្គភាពណាអោយពិតប្រាកដ ដើម្បីមានវិធានការទប់ស្កាត់ឱ្យបាន ឆាប់៕ដោយ ចាន់ឡុង