Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

កិច្ច​សហ​ប្រតិបត្តិ​ការ​បង្ការ ទប់​ស្កាត់ និង​បង្ក្រាប​បទល្មើស​នៅតាម​តំបន់​ព្រំដែន​ប្រចាំ​ឆ្នាំ​២០១៧ -ឆ្នាំ​២០១៨​ រវាង​ស្នងការ​ដ្ឋាន​នគរ​បាលខេត្ត​មណ្ឌលគិរី (កម្ពុជា) ជា​មួយ​បញ្ជាការ​ដ្ឋាន​កងទ័ព​ការពារ​ ព្រំដែន​ខេត្តដាក់ណុង​(រៀតណាម)​

ខេត្តមណ្ឌលគិរី : នៅបញ្ជាការ​ដ្ឋានកងទ័ព​ការពារព្រំដែន​ខេត្តដាក់ណុង​ នៃសាធារណរដ្ឋ​សង្គ​ម​និយម វៀតណាម​ បានរៀបចំកិច្ចប្រជុំបូក​សរុប​លទ្ធល កិ​ច្ចសហប្រតិបត្តិ​ការបង្ការ​ ទប់ស្កាត់​ និងបង្ក្រាប​បទល្មើស​នៅតាម​តំបន់ព្រំដែន​ប្រចាំឆ្នាំ២០១៧​ និងលើក​ទិសដៅកិច្ចសហ​ប្រតិបត្តិការឆ្នាំ២០១៨​ រវាងស្នងការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី (កម្ពុជា)​ ជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តដាក់ណុង​(រៀតណាម)​ កាលពីព្រឹកថ្ងៃច័ន្ទ​ ៨រោច​ ខែស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី០៣​ ខែកញ្ញា​ ឆ្នាំ២០១៨​ ។

ភាគីកម្ពុជា​ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ​ ឡោ​ សុខា​ ស្នងការនគរបាលខេត្តមណ្ឌលគិរី​ ជាប្រធានប្រតិភូ​ រួមជាមួយបណ្តា​សមាជិកចំនួន​ ២៣រូប​។

ភាគីវៀតណាម​  ដឹកនាំដោយលោក វរសេនីយ៍ឯក​ ង្វៀង វ៉ាន់លឺ​ មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត​ដាក់ណុង ជាប្រធានប្រតិភូ​ រួមជា​មួយបណ្តាសមាជិកចំនួន​ ២១រូប​។

នៅក្នុងកិច្ចប្រជុំនេះដែរ​ ភាគីទាំងពី​រ​ បានឯក ភាព​ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបាន​នាពេលកន្លងមក​ និងបញ្ហាដែល​នៅសេសសល់មួយចំនួននៃកិច្ចសហប្រតិបត្តិការបង្ការ​ ទប់ស្កាត់​ និងបង្ក្រាបបទល្មើសរវាងភាគីទាំងពីរ​ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ​នេះ។

ក្នុងគោលបំណងបង្កើនចំណងសាមគ្គីភាព​ មិត្តភាព​ សហប្រតិបត្តិការល្អក្នុងការបង្ការ​ ទប់ស្កាត់​ និងប្រយុទ្ធ​ប្រឆាំងបទល្មើសគ្រប់ ប្រភេទ​ ដើម្បីធានាសន្តិសុខ​ សណ្តាប់ធ្នាប់តាមតំបន់ព្រំដែនរវាង​ខេត្តទាំងពីរ(មណ្ឌលគិរី-ដាក់ណុង)​ ភាគីទាំងពីរបានឯកភាពអនុវត្តយ៉ាងម៉ឺងម៉ាត់​ កំណត់ហេតុធ្វើការ រវាងគណៈប្រតិភូអគ្គស្នងការដ្ឋាននគរ​បាលជាតិ​ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា​ និង​បញ្ជាការដ្ឋានកងទ័ព​ការពារព្រំដែន ក្រសួងការពារជាតិ​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ ដែល បានចុះ​ហត្ថលេខាកាលពីថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៧ នៅរាជធានី​ភ្នំពេញ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និងបន្តអនុវត្តខ្លឹមសារ នៃកិច្ចសហប្រតិបត្តិការលើកំណត់ហេតុក្នុងកិច្ចប្រជុំថ្ងៃនេះ​ ។

កិច្ចប្រជុំបានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ​ និងស្និទ្ធស្នាលបំផុត​ ៕​ដោយ ចាន់ឡុង

c20180903-a1

c20180903-a3 c20180903-a4 c20180903-a5 c20180903-a6 c20180903-a2

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី