Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឃាតកចាក់​សាំង​ដុត​មន្ត្រី​ធនាគារជាតិ​សាខា​ខេត្តកំពង់ចាម ត្រូវបាន​ឃាត់​ខ្លួន

កំពង់ចាម ៖ ករណីឃាតកម្ម ដុតសម្លាប់ជនរងគ្រោះ ដែលជាមន្ដ្រី ធនាគារជាតិ ខេត្ដកំពង់ចាម ដើម្បីប្លន់យកខ្សែកមួយខ្សែ ដែល បានបង្កឱ្យមានការភ្ញាក់ផ្អើលនោះ ឥឡូវកម្លាំងនគរបាល ខេត្ដកំពង់ចាម បានធ្វើការចាប់ខ្លួនជនបង្កហើយ ដែលជន សង្ស័យ មានតួនាទីជាអនុ ប្រធានការិយាល័យគណនេយ្យ នៃស្នងការ ដ្ឋាននគរបាល ខេត្ដកំពង់ចាម ។

នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ដឹកនាំដោយលោក វរសេនីយ៍ទោ សាន សុភា នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ក្រោមការ បញ្ជារផ្ទាល់ពីលោក ឩត្តមសេនីយ៍ បែន រ័ត្ន ស្នងការខេត្តកំពង់ចាម បានធ្វើប្រតិបត្តិការជាមួយសមត្ថកិច្ចខេត្តក្រចេះ ធ្វើការ ឃាត់ ចាប់ នៅចំណុចភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្តបូរី ខេត្តក្រចេះ វេលាម៉ោង ១២នឹង២០នាទី ។  ពេលនេះ ត្រូវបានបញ្ជូន មកកាន់ខេត្តកំពង់ចាម ។

ជនសង្ស័យជាឃាតកដែលចាក់សាំងដុតមិត្តភ័ក្ត្រជា ត្រូវបានគេដឹងថា ឈ្មោះ ហេង ម៉ារ៉ែន មានឋានន្តរស័ក្តិថ្នាក់ វរសេនីយ៍ត្រី មានតួនាទី ជា នាយរងការិយាល័យ ផែនការគណនេយ្យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។

គួរបញ្ជាក់ថា មន្ដ្រីធនាគារជាតិខេត្ដ កំពង់ចាម លោកធុច សាថាត អាយុ ៤៩ ឆ្នាំ ជាពោះម៉ាយកូន ២ បានស្លាប់ ដោយសារតែ ភ្លើងឆេះ កាលពី វេលាម៉ោង ១១ និង ៣០ នាទីយប់ ថ្ងៃទី៩ ខែ កុម្ភៈ ឆ្នាំ២០១៤ កន្លងទៅ ។

ជនរងគ្រោះ ស្ថិតនៅផ្ទះជួល ភូមិ ទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្ដ កំពង់ចាម។នៅ​យប់កើតហេតុ ជនរងគ្រោះ​ត្រូវ​មិត្ត​ភក្តិ ហៅទឹកផឹកស៊ី​នៅហាង ណាណា ។ ក្រោយមក ម៉ោងប្រមាណជា ១១ យប់ ក៏ត្រឡប់មក​វិញ ជាមួយមិត្តភក្តិ ។ បន្ទាប់​មកក៏ស្រាប់តែ​មានភ្លើងឆេះ ហើយមិត្តភក្តិ បាន រត់ចេញ​ ហើយគេចខ្លួន​បាត់ ។ សមត្ថកិច្ចបាន​សន្និដ្ឋានថា ជាករណីប្លន់សម្លាប់ យកទ្រព្យសម្បត្តិ ៕

Filed in: ខេត្តកំពង់ចាម, ព័ត៌មានជាតិ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី