Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្ដម ស្វាយ សំ​អ៊ាង ព្រមាន​ដល់​ប្រធាន​មន្ទីរ​អង្គភាព​ដើម្បី​ពង្រឹង​ការងារ​ឲ្យ​ប្រសិទ្ធិភាព​ខ្ពស់

ខេត្ត​មណ្ឌលគិរី ៖ ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​បាន​ព្រមាន​ដល់​ប្រធាន​មន្ទីរ​អង្គភាព​ណា​ដែល​អវត្តមាន​រយៈពេល​៣​ដង​គ្មាន​ច្បាប់​មិន​បាន​ចូលរួម​ប្រជុំ​សំខាន់ៗ​របស់​រដ្ឋបាល​ខេត្ត​នឹង​ធ្វើ​លិខិត​ស្នើ​ទៅ​រដ្ឋមន្ត្រី ។​

​ឯកឧត្ដម​មាន​ប្រសា​ស​ធ្ងន់ៗ​ថា ដើម្បី​ពង្រឹង​របៀបរបប​ការងារ​របស់​រដ្ឋបាល​ខេត្ត​ឱ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់  បាន​ក្រើនរំលឹក​ដល់​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​អភិបាល​ក្រុង ស្រុក ណា​ដែល​មិន​បាន​មក​ចូលរួម​ប្រជុំ​ប្រចាំខែ ឫ​ប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​ខេត្ត​ដែល អវត្តមាន​រយៈពេល​៣​ដង ដោយ​គ្មាន​ច្បាប់ នោះ​នឹង​ធ្វើ​លិខិត​ស្នើរ​ទៅ​រដ្ឋមន្ត្រី​ដេ​ី​ម្បីមា​ន​វិធានការ​។​

ឯកឧត្តម បាន​មានប្រសាសន៍ បន្ថែម​ថា​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥២ របស់​ក្រុមប្រឹក្សា​ខេត្ត ឆ្នាំ​ទី​៥ អាណត្តិ​ទី​២ នៅ​សាលប្រជុំ​អគារ​ក្រុមប្រឹក្សា​ខេត្ត​មណ្ឌលគិរី នា​ព្រឹក​ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៨ ​ព្រមទាំង​បាន​បានបញ្ជាក់​ថា  កន្លង​មក​ឃើញ ប្រធាន​មន្ទីរ​អង្គភាព​មួយ​ចំនួន មិនសូវ​យកចិត្តទុកដាក់​អនុវត្ត​ការងារ​របស់​ខ្លួន ជាពិសេស ពេល​ប្រជុំ​ប្រចាំខែ របស់​គណៈ​អភិបាលខេត្ត និង​កិច្ចប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​ខេត្ត ដែល​តែងតែ​ឱយ​អនុប្រធាន ឫ​មន្ត្រី ថ្នាក់ក្រោម​ឱ្យ​មក​ចូលរួម​ប្រជុំ ដែល​ធ្វើឱ្យមាន​ការលំបាក​ក្នុង​កិច្ចការ​អនុវត្ត​ការងាររដ្ឋបាល​មួយចំនួន​កន្លងមក​។

​ឯកឧត្តម អភិបាលខេត្ត បាន​ដាក់​វិធានការ​យ៉ាង​តឹង​ស្នេី​រដល់​ប្រធាន​មន្ទីរ​អង្គភាព​ទាំង​អស់ ចាប់ពី​ខែ​ក្រោយៗ​នេះ​មក​ចូលរួម​ប្រជុំ​ឱយបាន​គ្រប់ៗ​គ្នា​ព្រោះ​កិច្ចប្រជុំ​នេះ​មាន​សារសំខាន់ ដែល​ចាំបាច់​តំរូវឱយ ប្រធាន​មន្ទីរ​ចូលរួម ដើម្បី​ត្រួតពិនិត្យ វាយតម្លៃ និង​ឆ្លុះបញ្ចាំង​អំពី​សមិទ្ធិផល​ការងារ និង​បញ្ហា​ប្រឈម​នានា ក្នុង​ការដោះស្រាយ​រួម​គ្នា​ជូន​ប្រជាពលរដ្ឋ​នៅ​ពេល​ពួកគាត់​មាន​បញ្ហា​កេ​ី​ត​មាន​ឡេីង​។​

​ជាងនេះទៅទៀត  ឯកឧត្តម អភិបាលខេត្ត បាន​ស្នើ​ឱ្យ នាយក​រដ្ឋបាល​សាលាខេត្ត ត្រូវធ្វេី​បញ្ជី​វត្ត​មាន​ឈ្មោះ​ប្រធាន​មន្ទី​រណា​ដែល​អវត្តមាន​៣​ដង គ្មាន​ច្បាប់ គ្មាន​បេសកម្ម មិនបាន​ចូលរួម​ប្រជុំ​សំខាន់ៗ​របស់​រដ្ឋបាល​ខេត្ត នឹង​សរសេរ​លិខិត​ផ្ញើរ​ជូនទៅ​រដ្ឋមន្ត្រី​។​

​ឯកឧត្តម ម៉ែន ង៉ុយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ណែនាំ និង​ជម្រុញ​បន្ថែម​ដល់​រដ្ឋបាល​ខេត្ត មន្ទីរ​អង្គភាព និង​អាជ្ញាធរ​ក្រុង​ស្រុក រួម​ទាំង​សមត្ថកិច្ច​ទាំងអស់ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​ការងារ​របស់​ខ្លួន​បន្ថែ​ម​ទៀត ជាពិសេស លើ​ការងារ​ផ្តល់​សេវា​សាធារណៈ​ឱយមាន​ប្រសិទ្ធភាព ខ្ពស់ ដើម្បី​ធ្វើ​យ៉ាងណា ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ និង​ធ្វើឱ្យ​ខេត្ត​មណ្ឌលគិរី ប្រែ​មុខមាត់​ថ្មី​បន្ថែម​ទៀត​នៅក្នុង​អាណត្តិ​ទី​6​នេះ​។​

c810906a1 c810906a2 c810906a3 c810906a4 c810906a6

Filed in: Recent, ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី