Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ស ថាវី អភិបាល​ខេត្ត​ឧត្តរ​មាន​ជ័យ ពិតជាមាន​ជំហរដឹកនាំ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​ក្នុងខេត្ត​ឧត្តរ​មានជ័យ

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​បានសំដែងនូវការ​គាំទ្រ​ចំពោះ ឯកឧត្តម ស ថាវី ដែលជា​អាណា​ព្យាបាល គ្រប់គ្រង​ដឹកនាំ​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ​បានល្អប្រសើរបំផុត ក្នុងការជួយ​រកទីផ្សារ​ក្រោយពីធ្វើការដាំដុះ​ផលដំណាំ ហើយទទួល​បានទិន្នន័យ​ខ្ពស់ យ៉ាងសមរម្យ​ជាមួយដៃគូខាងក្រុមហ៊ុន ថៃ ដែលចូលមកប្រមូលទិញកសិផលរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងខេត្តឧត្តរមានជ័យដូចជាដំឡូងមីជាដើម។ល។ ប៉ុន្តែបែរជាមានមន្ត្រី និងសមត្ថកិច្ចមួយចំនួនគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនយកអំណាចទៅគាបសង្កត់ខាងក្រុមហ៊ុនជំរិតទារលុយ​ច្រើនលើសលប់ធ្វើឲ្យ ក្រុមហ៊ុនខាតបង់ទំលាក់ថ្លៃទើបធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការរកទីផ្សារដោយសារការដាំដុះបានហើយ តម្លៃទិន្នផលក៏ធ្លាក់ចុះ ថោក ព្រោះតែមានអំពើពុករលួយរបស់សមត្ថកិច្ចច្រកនិងមន្ត្រីជំនាញគ្រប់ផ្នែកនៅប្រចាំការតាមព្រំដែន។

បន្ទាប់ពីមានការរិះគន់តាមបណ្តាញសង្គមក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងខេត្តឧត្តរមានជ័យភាគច្រើន​លើសលប់ដែលបានដឹងឮស្គាល់ច្បាស់ពីការរស់នៅនៃជីវិតគ្រួសាររបស់ឯកឧត្តមស ថាវី អភិបាលនៃគណៈអភិបាលខេត្ត ឧត្តរមានជ័យ បានឲ្យដឹងថា ឯកឧត្តម ជាបុរសពិតម្នាក់ដែលហ៊ានទទួលខុសត្រូវរបស់ខ្លួនឯង ត្រង់ថាមានភរិយាពីរមែន ហើយគ្មានដើម គ្មានចុងអីនោះ​ទេ គឺវាខុសប្លែកពីអតីតអភិបាលខេត្តតាកែវ លោកឡាយ វណ្ណៈ មានភរិយាស្របច្បាប់និងលួចមានស្រីកំណាន់ចិត្តខាង ក្រៅ ប៉ុន្តែខ្វះ​ការទទួលខុសត្រូវ ចុងក្រោយបែកការណ៍ ក៏បានក្លាយទៅជាជនជាប់ចោទនៃអំពើឃាតកម្ម សម្លាប់ស្រីកំណាន់ចិត្តបំបិទមាត់ និងរងនូវ​ការរិះគន់ពីមជ្ឍដ្ឋានទូទៅយ៉ាងពេញទំហឹង ជាពិសេសប្រជាពលរដ្ឋបានគាំទ្រនូវចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌ និង ស្ថាប័ន​តុលាការបានស៊ើបអង្កេត ស្រាវជ្រាវឈានដល់ការចាប់ខ្លួនលោកឡាយ វណ្ណៈ ព្រមទាំងគូកនដាក់ពន្ធនាគារមកដល់បច្ចុប្បន្ន នេះ។

ប្រជាពលរដ្ឋបាននិយាយថាការរិះគន់ទៅលើលោកស្រី ធៀម លីណា ជាភរិយាពេញមុខរបស់ឯកឧត្តមស ថាវី គឺជាការច្រណែនឈ្នានីស ពីមនុស្សមួយចំនួនតូចដើម្បីបង្ខូចកិត្តិយសឯកឧត្តមអភិបាលខេត្ត ដោយបានចោទប្រកាន់លោកជំទាវថា ប្រើប្រាស់មធ្យោបាយខុសច្បាប់ និងយកអំណាចទៅគាបសង្កត់ក្រុមហ៊ុនថៃយកលុយពី២០០០ទៅ៣០០០ដុល្លារដែលចូលមកទិញកសិផលរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុង ខេត្តឧត្តរមានជ័យនោះ គឺមិនពិតទាល់តែសោះ ពីព្រោះលោកស្រីជាភរិយារបស់ឯកឧត្តមគាត់ជាអ្នកពាណិជ្ជករដែលមានអាជីវម្មលក់ដូរ ប៉ុណ្ណោះ មិនមានអំណាចអ្វីទៅលូកដៃក្នុងកិច្ចការរដ្ឋនោះទេ ចំណែកឯកឧត្តម ស ថាវី ក្រៅពីបំពេញតួនាទីជាអភិបាលខេត្តឧត្តរមានជ័យ នេះគាត់ជាមនុស្សសាមញ្ញបំផុតដែលប្រជាពលរដ្ឋគោរពរាប់អានតាមរយៈការច្នៃប្រឌិតបង្កើតកសិដ្ឋានចិញ្ចឹមគោក្របីសំរាប់ប្រមូលទិន្ន​ផល ផ្គត់ផ្គង់គ្រួសារដែលជាមុខរបររបស់កសិករដ៏សមប្រកបណាស់ បើគេធ្វើការប្រៀបធៀបទៅនឹងមហាសេដ្ឋីនៅប្រទេសឥណ្ឌាម្នាក់ ដែលបើកកសិដ្ឋានចិញ្ចឹមសត្វគោក្របីនៅតំបន់ភ្នំមួយកន្លែងអាចរកចំណូលមកផ្គត់ផ្គង់គ្រួសារដោយចិញ្ចឹមប្រពន្ធដល់ទៅ៤០នាក់ឯណោះ​មិន មានបញ្ហអ្វីនោះឡើយ។

ឆ្លើយតបទៅនឹងការរិះគន់ តាមបណ្តាញសង្គមបែបនេះ ឯកឧត្តមស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានច្រានចោល ទាំងស្រុង ដោយបញ្ជាក់ថា “ភរិយារបស់គាត់ មិនមានអំណាចអ្វីទៅយកលុយ ឬបង្ខំឲ្យក្រុមហ៊ុនទិញកសិផលប្រជាពលរដ្ឋ ដោយត្រូវតែ បង់ប្រាក់ឲ្យគាត់នោះទេ” ។ ឯកឧត្តមបានបញ្ជាក់ថា “រឿងប្រពន្ធខ្ញុំដែលគេចោទនោះ មិនមែនជាការពិត ហើយក៏មិនជាប់ពាក់ព័ន្ធ នឹង ការយកលុយពីក្រុមហ៊ុនទាំងនោះទេ ។ ភរិយាខ្ញុំគាត់មានមុខរបររបស់គាត់ រកស៊ីលក់ដូរនិងចងការប្រាក់ និងមានលទ្ធភាពទិញរថយន្តជិះ ជាគំនិតការចង់បានរបស់គាត់ ។

ឯកឧត្តមអភិបាលបន្តថា ខ្ញុំដឹងអស់ហើយអ្នកដែលរិះគន់ខ្ញុំ ព្រោះអស់លោកចង់ឡើងធ្វើជាចៅហ្វាយខេត្ត ហើយតំណែងចៅហ្វាយខេត្ត នេះក៏មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្ញុំឯណា? តាមពិតមន្ត្រីមុខងារសាធារណៈ គឺមានសិទ្ធិឡើងជាអភិបាលខេត្តបានទៅតាម សមត្ថភាពនិងមានសេចក្តីទុកចិត្តពីថ្នាក់លើតែប៉ុណ្ណោះ” ។

ឯកឧត្តម ស ថាវី បានបន្តទៀតថា “ពេលខ្លះខ្ញុំក៏ពុំដឹងថាក្នុងនាមជាកូនកំព្រាម្នាក់មានសម្ពាយបុណ្យពីជាតិមុនបែបណាទេ ទើបបានកាន់តំណែងជាអភិបាលខេត្ត” ។ “និយាយរួមទៅ ក្នុងនាមខ្ញុំ ជាអភិបាលខេត្តតែងបានគិតពីផលប្រយោជន៍ប្រជាពលរដ្ឋ ដែលដាំដុះដំណាំកសិផល ប៉ុន្តែអ្នកដែលបានធ្វើបាបប្រជាពលរដ្ឋ មិនមែនភរិយាខ្ញុំទេ គឺអស់លោកជាមេកងពល មេៗ សមត្ថកិច្ចច្រក និងសមត្ថកិច្ចនៅតាមព្រំដែន ពួកគាត់គាបក្រុមហ៊ុនគេខ្លាំងពេក ទើបធ្វើឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ និងពិបាករកទីផ្សារ ដូចជាដំឡូងមីជាដើម…”។

ដោយឡែកចំពោះការចោទប្រកាន់ទៅលើសកម្មភាពថាភរិយាទី២របស់ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ ចេញមុខធ្វើការងាររក ចំណូល តាមរយៈឥទ្ធិពលប្តីហើយបានទទួលការរិះគន់មួយទំហឹងៗនោះ ក៏មានករណីផ្សេងទៀតបានលើកឡើងថា ឯកឧត្តមស ថាវី ត្រៀមលុបបឹងធម្មជាតិនៅពីមុខសាលាខេត្ត ក្នុងគោលបំណងលក់ទៅឲ្យឯកជនសាងសង់ខុនដូ ។  ប៉ុន្តែបើតាមការបញ្ជាក់កាលពី​​​​​​​​​​ពេលថ្មីៗនេះ ឯកឧត្តមបានបដិសេធថា ” នេះមិនមែនជាការពិត ហេតុអី្វបានខ្ញុំបញ្ជាក់យ៉ាងដូច្នេះ ពីព្រោះមានតែខ្ញុំទេ ក្​​​​​​​​នុងនាមជា​អភិបាល​​​​​​​​​ខេត្ត បានខិតខំរក្សាការពារ តំបន់បឹងធម្មជាតិ ក្នុងនោះខ្ញុំថែមទាំងស្នើសុំទៅថ្នាក់លើដើម្បីកាយដីឲ្យបានជ្រៅក្នុងទំហំ៥០ម៉ែត្រ​បួនជ្រុងធ្វើឲ្យបឹងធម្មជាតិមួយនេះ មានសោភ័ណ្ឌភាព និងការទាក់ទាញភ្ញៀវទេសចរណ៍និងប្រជាពលរដ្ឋមកកំសាន្តឲ្យកាន់តែល្អប្រសើរ​តែប៉ុណ្ណោះ» ។

ឯកឧត្តមបានបន្តបញ្ជាក់បន្ថែមទៀតថា​​​​​​ «ខ្វះអី្វដីដែលត្រូវសង់ខុនដូ ប្រសិនបើអាជីវករ ឬក្រុមហ៊ុនណាមួយត្រូវការវិនិយោគនិងរកស៊ីនោះ “។

សូមជម្រាបថាក្រោយពីមានការបែកធ្លាយរឿងចោទប្រកាន់ភរិយាទី២ របស់ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ​បានប្រើប្រាស់រថយន្ត​គ្មានពន្ធនាំចូល ហើយពាក់ស្លាកលេខរដ្ឋនោះ ជាពិសេសដែលថាថ្មីៗនេះ ឯកឧត្តមអភិបាលខេត្តស ថាវី ថែមទាំងបានទិញផ្ទះជាកាដូ​ជូនភរិយាទី២នៅខេត្តសៀមរាបក៏ដូចជាផ្តល់ឱកាសឲ្យភរិយាទី២ធ្វើកិច្ចការរកចំណូលតាមរយៈអំណាចគាត់ក៏ដោយ ក៏ឯកឧត្តមអភិបាល​ខេត្តបញ្ជាក់យ៉ាងច្បាស់ថែមទៀតថា រឿងមនុស្សណាក៏ចេះខូចដែរ កុំថាឡើយដល់ទៅរូបខ្ញុំ និងមន្ត្រីឯទៀត​ក្នុងនោះសូម្បីតែអ្នកកាសែត​ក៏មានប្រពន្ធមួយ ប្រពន្ធពីរ មានស្នេហាដូចតែគ្នាទេ។

ចំណែកប្រពន្ធខ្ញុំទាំងពីរនាក់គាត់ត្រូវគ្នាយល់ចិត្តគ្នា អញ្ចឹងគាត់រកស៊ីតាមមុខរបររបស់គាត់ នេះជារឿងធម្មជាតិមិនខុសអីទេ សំខាន់ខ្ញុំដឹងអស់ហើយ ហើយច្បាស់ទៀតថា អ្នកណាមួយបង្កើតរឿងហ្នឹងឡើងដើម្បីឲ្យថ្នាក់លើបានឃើញ ហើយឲ្យខ្ញុំរងនូវកំហុសនោះ ខណៈពេលនេះឯកឧត្តមពុំទាន់បានដាក់ពាក្យបណ្តឹងពីបទបរិហារបង្ខូចកេរ្ថិ៍ទៅតុលាការនៅឡើយទេ៕​

sorthavy8 sorthavy5 sorthavy4 sorthavy3 sorthavy2 sorthavy

Filed in: ខេត្តឧត្តរមានជ័យ, ព័ត៌មានជាតិ, ព័ត៌មានថ្មី