Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ការធ្វើអនាម័យសម្អាត​បរិស្ថាន បានក្លាយ​ជាប្រធានបទ​យ៉ាងសំខាន់​ក្នុងកិច្ចការ​ជំរុញ​វិស័យ​ទេសចរណ៍​កាន់តែមាន​សក្តានុពល​​​​​​​

កែប ៖ ជាការ​ពិត​​​​ណាស់ ការរួម​គ្នា​​ធ្វើអនាម័យ សម្អាត​បរិស្ថាន នឹងធ្វើឲ្យ​តំបន់របស់យើង​ក្លាយជាទីតាំងផ្តល់​នូវផាសុខភាព និងមានភាព​ទាក់ទាញ ហើយការធ្វើ​អនាម័យ​ ក៏ជាគំរូមួយ ដើម្បីជួយដាស់តឿនដល់មហាជន​ទូទៅឲ្យយល់ពី​តម្លៃនៃបរិស្ថានផងដែរ។

យ៉ាងណាមិញ រមណីយដ្ឋានឆ្នេរកែប ទម្រាំបានកែប្រែសោភ័ណភាពឲ្យមានភាពស្រស់បំព្រងដូចសព្វថ្ងៃនេះ អាជ្ញាធរក្នុងតំបន់ ពិតជាត្រូវចំណាយពេលវេលា ចំណាយកម្លាំងកាយ ចិត្ត កម្លាំងស្មារតី ពិសេសការចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ទើបប្រែក្លាយជារមណីយដ្ឋានមួយមានឈ្មោះបោះសម្លេង និងល្បីរន្ទឺសុសសាយពេញផ្ទៃប្រទេស និងពិភពលោក។

លើសពីនេះថ្វីត្បិតខេត្តកែប បានទទួលជ័យលាភីផ្ការំដួលបីទងពីរឆ្នាំជាប់គ្នាក៏ពិតមែន ប៉ុន្តែគេនៅតែកត់សម្គាល់ឃើញ អាជ្ញាធរនិង ជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ខិតខំយកចិត្តទុកដាក់ សហការដើម្បីកែប្រែសោភ័ណភាពជាបន្តបន្ទាប់ ពិសេសការធ្វើអនាម័យ សម្អាតបរិស្ថាននៅគ្រប់ទិសទី ដូចជានៅតាមសួនច្បារសាធារណៈមុខសាលាខេត្ត នៅតាមដងផ្លូវ នៅតាមមាត់ឆ្នេរកម្សាន្តនានា ពិសេសនៅចំណុចទីប្រជុំជនតែម្តង ព្រោះចំណុចខាងលើជាគោលដៅងាយប្រឈមនឹងការបោះចោលសំរាមគ្រប់ពេលវេលា ពីសំណាក់ ក្រុមអ្នកទេសចរណ៍ ហើយកម្រិតបរិមាណសំរាមវានឹងកំណើនឥតឈប់ឈរ ខណៈដែលអាជ្ញាធរឬជំនាញមានភាពព្រងើយកន្តើយ នោះ។

កន្លងមក គេតែងតែសង្កេតឃើញប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍មួយចំនួនតូច ពួកគេច្រើនតែបោះចោលសំរាមរប៉ាត់រប៉ាយនៅ តាមចិញ្ចើមផ្លូវសាធារណៈ  ឬតាមដងផ្លូវដែលពួកគាត់បានធ្វើដំណើរឆ្លងកាត់ ហើយការបោះចោលសំរាមពាសវាលពាសកាលបែបនេះ ដោយសារពួកគាត់ពុំទាន់មានការយល់ដឹងពីបញ្ហាបរិស្ថាននៅឡើយ។ប៉ុន្តែរហូតមកដល់ដំណាក់កាលចុងក្រោយនេះ ពលរដ្ឋគ្រប់វ័យ ក៏ដូចជាស្រទាប់យុវជនពិតជាមានការយល់ដឹងពីបរិស្ថាន គាប់ជួនបច្ចប្បន្នអាជ្ញាធរបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយពីកត្តាចម្បង នៃបរិស្ថានធម្មជាតិឬការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ទើបគេបានផ្តោតការយកចិត្តទុកដាក់ពីកត្តាអនាម័យ លើបញ្ហាសំរាម និងកាក សំណល់ ហើយក៏បានប្រែក្លាយទៅជាប្រធានបទដ៏ក្តៅគគុក សម្រាប់ជំរុញឲ្យសាធារណជនបានយល់ដឹង និងជួយសហការ គាំទ្រដោយ ស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

ផ្តើមចេញពីកិច្ចការធ្វើអនាម័យ សម្អាតបរិស្ថានខាងលើ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប កន្លងមក លោកតែង ជំរុញដល់មន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ដើម្បីរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ រាល់គ្រប់សកម្មភាពទាំងឡាយដែលកំពុង ប្រឈម ពិសេសគឺផ្នែកបរិស្ថានតែម្តង ព្រោះតែខេត្តកែបជាខេត្តទេសចរណ៍ ដ៏ស្រស់ត្រកាលជាប់ឈ្មោះល្បីល្បាញជាច្រើនតំណរ ទើបអាជ្ញាធរត្រូវតែខិតខំស្តារនូវហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងសម្រាប់ឆ្លើយតបនឹងតម្រូវការ ដោយមិនអាចធ្វេសប្រហែសបាន ឡើយ។

ដូច្នេះដើម្បីជួយជំរុញវិស័យទេសចរណ៍ក្នុងខេត្តកែប ឲ្យកាន់តែមានសក្តានុពលខ្លាំងក្លាថែមទៀត យើងទាំងអស់គ្នាគប្បីសហការជួយថែ រក្សាសោភ័ណភាពឆ្នេរកែបឲ្យបានស្រស់ត្រកាលជារៀងរហូត ហើយសូមកុំបោះចោលសំរាម ឬកាកសំណល់ផ្តេសផ្តាស សូមជួយវេចខ្ចប់ សំណល់ទាំងឡាយ ដាក់ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ៕

ir180828g1

ir180828g6 ir180828g7 ir180828g2

 

Filed in: ខេត្តកែប, ព័ត៌មានជាតិ, ព័ត៌មានថ្មី