Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ការ​អនុវត្ត​គម្រោង​ណាក៏ដោយ​ចាំចាច់​ត្រូវតែមានការ​ត្រួតពិនិត្យ​ឲ្យបាន​ត្រឹម​ត្រូវ​

កំពត ៖ ការ​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ត្រូវតែមាន​គុណភាព ដោយ​មន្ត្រីពាក់ព័ន្ធ​មិនត្រូវមានការ​ធ្វេសប្រហែស ហើយ​ការ​អនុវត្ត គម្រោង​ស្ថាបនា​និមួយៗ ត្រូវការត្រួត​ពិនិត្យឲ្យ​បាន​ហ្មត់ចត់ និង​ត្រូវសហការរួមគ្នា​អនុវត្ត​ឲ្យមានគុណភាព​ខ្ពស់។

ការលើកឡើងបែបនេះ ជាប្រសាសន៍របស់ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ថ្លែងក្នុងកិច្ចប្រជុំ គម្រោងអភិវឌ្ឍ ខេត្តកំពត ឆ្នាំ២០១៨ នៅក្នុងសាលាខេត្តកំពត នារសៀលថ្ងៃទី២៣ខែសីហា ឆ្នាំ២០១៨។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ទៀតថា ចំពោះការស្ថាបនាផ្លូវនានាក្នុងក្រុងកំពត គឺយើងត្រូវគិតគូរឲ្យបានច្បាស់លាស់ តើយើងត្រូវ អនុវត្តរបៀបណា ទើបធានាបានគុណភាពខ្ពស់។ជាមួយគ្នានេះផ្នែកជំនាញពាក់ព័ន្ធគួរសិក្សាលម្អិតពីតំបន់ភូមិសាស្ត្ររបស់ខេត្តកំពត តើត្រូវស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ឬស្ថាបនាផ្លូវដោយប្រើបេតុងនោះ។

លោក ជាវ តាយ បានសង្កត់ធ្ងន់ទៀតថា ជាទូទៅដោយសារតំបន់ខេត្តកំពតជាតំបន់ជាប់មាត់សមុទ្រ ការស្ថាបនាផ្លូវដោយក្រាលកៅស៊ូ DBSTវាមិនអាចធានាគុណភាពបានយូរអង្វែង ដូចការប្រើបេតុងនោះទេ ការស្ថាបនាផ្លូវដោយប្រើបេតុង ទើបមានភាពរឹងមាំនិង មានគុណភាពល្អ។លោកថា ការប្រើសរសៃដែកជាមួយបេតុងអាចធានាគុណភាពផ្លូវមានភាពរឹងមាំជាងផ្លូវក្រាលកៅស៊ូ DBSTយ៉ាងពិតប្រាកដ។

យ៉ាងណាមិញ លោកអភិបាលខេត្តកំពត ក៏បានដាស់តឿនដល់មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នាឲ្យបានល្អ ដើម្បីស្តារហេដ្ឋា រចនាសម្ព័ន្ធក្នុងខេត្តកំពត ឲ្យកាន់តែមានការរីកចម្រើន និងមានគុណភាពខ្ពស់ ហើយផ្លូវសាងសង់ពីអ្វីក៏ដោយ ជាDBSTក្តី ការស្ថាបនា ជាបេតុងក៏ដោយ បើយើងមិនរួមគ្នាថែរក្សាការពារនោះទេ ពិតជាងាយឆាប់ខូចខាតជៀសមិនផុតឡើយ ។

ឯកឧត្តម ជាវ តាយ បានបញ្ជាក់ទៀតថា គម្រោងសាងសង់និមួយៗត្រូវមានបង្កើតគណៈកម្មការត្រួតពិនិត្យមើលគម្រោង​នៃការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធនានារបស់ខេត្តកំពតយើង ហើយមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ត្រួវរួមគ្នាគិត រួមគ្នាធ្វើ ហើយសហការរួបរួមគ្នាជា​ធ្លុងមួយ ដើម្បីជាយន្តការជួយអភិវឌ្ឍខេត្តកំពតយើងកាន់មានភាពរីកចម្រើនថែមទៀត៕

r180824a2 r180824a4 r180824a3 r180824a1

Filed in: ខេត្តកំពត, ព័ត៌មានជាតិ, ព័ត៌មានថ្មី