Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

បុរស​ម្នាក់​ត្រូូវ​រថយន្ត​ដឹក​ទឹកកក​សេះ​ហោះ​កិន​ចំក្បាល​ផ្ទុះ​បែក​ខួរ​ស្លាប់

បាត់ដំបង ៖ បុរស​ម្នាក់​កំពុង​ជិះលើ​រទេះ ​បាន​ធ្លាក់​លើផ្លូវ ត្រូវ​រថយន្ត​ដឹកទឹក​កក​សេះហោះ ​បើកពីក្រោយ​ក្នុង​ល្បឿន​លឿន កិនចំ​ក្បាល ដែល​មានពាក់មួកសុវត្ថិភាព ផ្ទុះបែកខួរស្លាប់នៅកន្លែងកើតហេតុ ហើយរថយន្តបន្តទៅមុខប្រហែល ៨០ ម៉ែត្រ អ្នកបើកបរចុះគេចខ្លួនបាត់ កាលពីវេលាម៉ោង ៥ និង ៣០ នាទី ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិស្វាយធំ ឃុំអូរដំង ២ ស្រុកសង្កែខេត្តបាត់ដំបង ។

សមត្ថកិច្ច នគរបាលចរាចរណ៍ផ្លូវគោក ខេត្តដែលចុះវាស់វែង បានអោយដឹងថា បុរសរងគ្រោះស្លាប់ មានឈ្មោះ សេង សៀន អាយុ ៥៧ ឆ្នាំមានទីលំនៅភូមិកន្ទួត សង្កាត់ក្តុល ក្រុងបាត់ដំបង ។ ជនរងគ្រោះជិះរទេះ ដែលមានម៉ូតូអូសម៉ាកសាន់យ៉ាន់ មានគ្នា ៤ នាក់បើកបរ ដោយឈ្មោះ វ៉ែន ឆេត អាយុ ៣៨ ឆ្នាំ រស់នៅភូមិថ្កូវ សង្កាត់ក្តុល ។ អ្នកជិះពីក្រោយមានទី ១ ឈ្មោះ សេង សៀន ជាជនរងគ្រោះ ។ ទី២ឈ្មោះ គុជ ក្តាត់ អាយុ៦៥ឆ្នាំ រស់នៅភូមិកន្ទួតសង្កាត់ក្តុល ។ ទី៣ឈ្មោះ សិរីរតនៈ អាយុ ២៣ ឆ្នាំ រស់នៅភូមិកន្ទួតសង្កាត់ក្តុល ។

ចំណែករថយន្តម៉ាក មីតស៊ុយប៊ីស៊ីពណ៌ ស គ្មានស្លាកលេខ ចំណុះ២,៥តោន បាញ់ថ្នាំជាអក្សរ (រោងចក្រទឹកកក សេះ ហោះ B302) អ្នកបើកបរ មិនស្គាល់សាវតា ។

ឈ្មោះ វ៉ែន ឆេត ជាអ្នកបើកបរម៉ូតូសាន់យ៉ាន់ សណ្តោងរទេះ បានប្រាប់សមត្ថកិច្ចថា ពួកខ្លួនជាកម្មករ បានធ្វើដំណើរ ពីបាត់ ដំបង ឆ្ពោះទៅខេត្តពោធិ៍សាត់ ដើម្បីដឹកទូរយកមកអោយគេ តែពេលកំពុងធ្វើដំណើរតាមផ្លូវជាតិ មានរថយន្តមួយគ្រឿង បើក លឿនតាមពីក្រោយប្រកិត លុះដល់ចំណូចកើតហេតុ មានជង្ហុគ និងទួល ពេលនោះ មិនដឹងជារថយន្តបុករទេះធ្លាក់មនុស្ស ឬរទេះហើបកង់ធ្លាក់មនុស្ស ឬយ៉ាងណាទេ ទើបបណ្តាលឲ្យរថយន្តកិនជនរងគ្រោះ បែកមួកសុវត្ថភាព និងបែកក្បាល ធ្លាយខួរ ស្លាប់ ។ ពេលនោះរទេះ ក៏បានរ៉េធ្លាក់ពីផ្លូវជាតិដែរ ហើយរថយន្តបានបើកទៅមុខប្រហែលជិត ១០០ ម៉ែត្រទើបឈប់ ។ ចំពោះ អ្នកជិះលើរទេះផ្សេងទៀតមិនមានគ្រោះថ្នាក់អ្វីឡើយ។

សមត្ថកិច្ចនគរបាលចរាចរណ៍បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនទាន់ហ៊ានដាក់កំហុសលើភាគីណាខុស ឬភាគី ណាត្រូវឡើយ ព្រោះភាគីខាងរថយន្តមិនទាន់ចូលមកបំភ្លឺនៅឡើយ ។ ទោះជាយ៉ាងណា ជាបឋមសមត្ថកិច្ច បានធ្វើតាម សំណូម ពរ សាច់ញាតិជនរងគ្រោះ ជួយដឹកសពយកទៅផ្ទះ ដើម្បីធ្វើបុណ្យតាមប្រពៃណី បន្ទាប់មកប្រមូលវត្ថុតាង ទាំងសង ខាង យកមករក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក រង់ចាំការស្រាវជ្រាវ និងដោះស្រាយជាក្រោយ ។

ពាក់ព័ន្ធករណីនេះ លោក ហុក ហឿត នាយរងការិយាល័យចរាចរណ៍ផ្លូវគោក បានអោយដឹងថា រថយន្តដឹកទឹកកក យីហោ សេះហោះ ភាគច្រើនមិនមានឯកសារគ្រប់គ្រាន់ ហើយបើកលឿន ពេលបើកបុកគេម្តងណា មិនថាស្រាល ឬធ្ងន់ គឺអ្នកបើកបរ គេចខ្លួនបាត់ ៕ ភារម្យ

2014_01_22b (2) 2014_01_22b (1) 2014_01_22b

Filed in: ខេត្តបាត់ដំបង, ចរាចរណ៍, ព័ត៌មានថ្មី

Leave a Reply

Submit Comment


4 + one =