ខេត្តមណ្ឌលគិរី៖ នៅសាលប្រជុំស្នងការដ្ឋានគរបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តការងារខែកញ្ញា ឆ្នាំ២០១៨ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត កាលព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ ។
ក្នុងកិច្ចប្រជុំនាពេលនោះអញ្ជើញចូលរួមមាន: លោក លោកស្រីជាស្នងការរង, លោកនាយ នាយរងការិយាល័យជំនាញ, លោកមេបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ, លោកអធិការនគរ បាលក្រុង-ស្រុកទាំងប្រាំ, លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ ឃុំ-សង្កាត់ និងលោកនាយប៉ុស្តិ៍ច្រកទ្វារទ្វេភាគីទាំ៣ សរុបអ្នកចូលរួមចំនួន ៨៩នាក់ ។
ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានអនុញ្ញាតអោយផែនជំនាញ ក៍ដូចជាលោកអធិការនគរបាលក្រុង-ស្រុកទាំងប្រាំ ឡើងរាយការណ៍ស្តីពីលទ្ធផលការងារដែលសំរេចបានក្នុងខែសីហា ឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តសម្រាប់ខែកញ្ញានាពេលខាងមុខ ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ស្នងការ បានសម្តែងនូវការយកចិត្តខ្ពស់ពីបណ្តាអង្គភាពជំនាញ ដែលបានសហការល្អក្នុងការបង្ការ ទប់ស្កាត់នូវរាល់បទល្មើសគ្រប់ប្រភេទ ដោយធ្វើអោយបទល្មើសនៅទូទាំងខេត្តមានការកាត់បន្ថយជាបន្តបន្ទាប់គួរឲកត់សម្គាល់ ។ ជាពិសេស ធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាបធ្នាប់ ក្នុងកិច្ចដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នាពេលកន្លងទៅថ្មីៗនេះ ទទួលបានលទ្ធផលល្អប្រសើរ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានដាក់ផែនការឲលោកអធិការនគរបាលក្រុងស្រុកទាំងប្រាំ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ-សង្កាត់ បង្កើននូវការយកចិត្តដាក់ខ្ពស់បន្ថែមទៀត ក្នុងករបង្ការ ទប់ស្កាត់នូវរាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ឲស្របទៅតាមគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំងប្រាំបួនចំណុច របស់រាជរដ្ឋាភិបាល ៕
ដោយ ចាន់ឡុង